អបអរសាទរម្ចាស់ជ័យលាភី កម្មវិធីប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ លើកទី១៩

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការនូវម្ចាស់ជ័យលាភីនៃ កម្មវិធីប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ លើកទី១៩ (The 19th Toyota Dream Car Art Contest) 

 

ការប្រកួតក្នុងឆ្នាំនេះ ទទួលបានការចូលរួមយ៉ាងផុសផុលពីកុមារា កុមារី ដែលមានទេពកោសល្យទូទាំងប្រទេស ដោយម្នាក់ៗបានចែករំលែកនូវចក្ខុវិស័យដ៏ប្លែក និងរស់រវើកអំពីមធ្យោបាយធ្វើដំណើរនាពេលអនាគត តាមរយៈផ្ទាំងទស្សនីយភាពនៃស្នាដៃសិល្បៈរបស់ពួកគេ។ 

 

កម្មវិធីនេះ ជាគំនិតផ្តួចផ្តើមជាសកលរបស់ក្រុមហ៊ុន Toyota Motor Corporation ក្នុងគោលបំណងជំរុញទឹកចិត្តកុមារឱ្យជឿជាក់លើថាមពលនៃក្តីសុបិន ព្រមទាំងបណ្តុះបណ្តាលអ្នកបង្កើតថ្មី និងវិស្វករជំនាន់ក្រោយ។ ក្រោមប្រធានបទ "រថយន្តក្នុងសុបិនរបស់អ្នក" បេក្ខជនដែលមានអាយុក្រោម ១៥ ឆ្នាំ បានចូលរួមប្រកួតប្រជែងក្នុងប្រភេទអាយុចំនួន ៣ ផ្សេងគ្នា ដោយបង្ហាញពីគុណភាពសិល្បៈ ការនិទានរឿងប្លែកៗ និងគំនិតច្នៃប្រឌិតខ្ពស់។

 

បន្ទាប់ពីឆ្លងកាត់ការដាក់ពិន្ទុយ៉ាងហ្មត់ចត់លើអត្ថន័យនៃរូបភាព ភាពច្នៃប្រឌិត និងបច្ចេកទេសគូរ យើងសូមអបអរសាទរចំពោះម្ចាស់ជ័យលាភីដូចខាងក្រោម៖ 

 

ជ័យលាភីលោកអគ្គនាយក

តេង សុបញ្ញា– ផលិតផលទឹកឃ្មុំ

៦

ម្ចាស់ជ័យលាភីកម្រិតអាយុ (ក្រោម ៨ ឆ្នាំ)

១. លាមលិះ ចេស្ដា - ឡានក្រូកូតា

២. អ៊ឹង ចោមចាន់ដាណា - ឡានដាយណូស័រ

៣. ណេដា អូវ៉េន - ឡានហោះវេទមន្តសម្អាត និង កម្ចាត់ជាតិពុល

៧

កម្រិតអាយុ (៨ ដល់ ១១ ឆ្នាំ)

១. លឹម ឆាយលី - តូយ៉ូតាអ្នកការពារបរិស្ថាន

២. សាវន គុណឋាគូរ - រថយន្ដជួយបរិស្ថាន

៣. អ៊ឹង ចាន់សុខលី - ឡានកម្ពុជា

៤

កម្រិតអាយុ (១២ ដល់ ១៥ ឆ្នាំ) 

១. ម៉ម សុភីសសារ៉ា សុផា - រថយន្តកណ្ដូបបុកស្រូវ ក្នុងព្រៃវេទមន្ត 

២. វិន័យ ម៉ូរ៉ា - វីរបុរសសេករ៉ូលី ផូលី 

៣. ឃីម បេឡា - តូយ៉ូតាប្រណាំងជាតិពុល

៥

កំពូលទាំង ៣ ក្នុងប្រភេទអាយុនីមួយៗ នឹងត្រូវបញ្ជូនស្នាដៃសិល្បៈរបស់ពួកគេទៅកាន់ ការប្រកួតកម្រិតពិភពលោកនៅប្រទេសជប៉ុន។ នៅទីនោះ ពួកគេនឹងតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីប្រកួតប្រជែងជាមួយសិល្បករវ័យក្មេងមកពីជាង ៩០ ប្រទេស ក្នុងឱកាសឈ្នះរង្វាន់ធំសម្រាប់ជាជំនួយដល់ការសិក្សា។

 #ToyotaCambodia #DreamCarArtContest #TDCAC19 #FutureMobility

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia