សម័យសេដ្ឋកិច្ចឌីជីថល យើងអាចធ្វើសកម្មភាពជាច្រើននៅលើអនឡាញ ដូច្នេះក៏មានការងារជាច្រើនដែលអ្នកអាចធ្វើនៅលើអនឡាញផងដែរដើម្បីរកប្រាក់ចំណូលមិនថារកស៊ីខ្លួនឯងឬធ្វើការឲ្យគេនោះទេ។ ទាក់ទងនឹងការធ្វើការនៅលើអនឡាញនេះដែរ បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនដែលផ្ដល់ការងារឲ្យអ្នកធ្វើតាមអនឡាញបានពោលគឺមិនថាអ្នកនៅជ្រុងណានៃពិភពលោកនោះទេគឺអាចធ្វើតាមអនឡាញបាន។
ខាងក្រោមនេះគឺជាក្រុមហ៊ុនធំៗចំនួន១០ ដែលជ្រើសរើសបុគ្គលិកធ្វើការពីចម្ងាយពោលគឺធ្វើការនៅកន្លែងណាក៏បានដោយមិនតម្រូវឲ្យទៅធ្វើការនៅការិយាល័យឡើយហើយការងារខ្លះអាចរកចំណូលបាន១០ម៉ឺនដុល្លារក្នុងមួយនេះ។ នេះបើយោងតាមវេបសាយFlexJob។
១. FluentU
២. Static Media
៣. Kraken
៤. Chainlink Labs
៥. Veeva
៦. Invisible Technologies
៧. Wikimedia Foundation
៨. Finixio
៩. Oyster HR
១០. Binance
ចំពោះវិស័យសំខាន់ៗដែលតែងតែបង្ហោះផ្សព្វផ្សាយជ្រើសរើសការងារពីចម្ងាយដោយធ្វើតាមអនឡាញបានមានដូចជា Computer& IT, Marketing, Writing& Editing, Accounting& finance និង Graphic Design ជាដើម។
ការងារជាគណនេយ្យករ គឺស្ថិតនៅលើកំពូលតារាងប្រចាំឆ្នាំនៅលើវេបសាយរបស់Flexjob ដែលជាក្រុមហ៊ុនផ្ដល់សេវាការងារអនឡាញធំបំផុតមួយនៅសហរដ្ឋអាមេរិក ហើយគណនេយ្យករដែលអាចធ្វើការពីចម្ងាយពិតជាមានតម្រូវការខ្ពស់នៅទីផ្សារអាមរិក។
គួរបញ្ជាក់ផងដែរថាមានវេបសាយមួយចំនួនដែលអ្នកអាចធ្វើការងារនេះពីចម្ងាយលើអនឡាញបានដូចជាវេបសាយ FlexJobs, VIP Kids, We Work Remotely, Scribie, Remote Ok និង Working Nomads ជាដើម៕