កំពុងរកការងារធ្វើ! ក្រុមហ៊ុនធំៗនៅកម្ពុជាចំនួន៥នេះកំពុងរើសបុគ្គលិកជាច្រើនមុខតំណែង
Toeuy Hong•OCTOBER 19 2026•11 views

បច្ចុប្បន្នមានបងប្អូនខ្មែរយើងជាច្រើនកំពុងស្វែងរកការងារធ្វើចំណែកក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏កំពុងជ្រើសរើសបុគ្គលិកចូលបម្រើការដូច។ សម្រាប់បងប្អូនដែលកំពុងស្វែងរកការងារធ្វើ ខាងក្រោមនេះជាក្រុមហ៊ុនធំៗនៅកម្ពុជាដែលកំពុងជ្រើសរើសបុគ្គលិកជាច្រើន

 

១. ក្រុមហ៊ុន AEON Cambodia

 ក្រុមហ៊ុន AEON Cambodia កំពុងរើសបុគ្គលិកចំនួន៩មុខតំណែងផ្សេងៗគ្នា មានដូចជា Assistant Baby Merchandiser, HR Executive( C&B Recruitment Support), Home Coordy Manager, Deputy Store Manager និងមុខតំណែងផ្សេងៗទៀត។ សូមចុចទីនេះ មើលព័ត៌មានលម្អិត។

 

២. Chip Mong Group

ក្រុមហ៊ុន Chip Mong Group កំពុងជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែងផងដែរ ដោយមានរើសដូចជា Associate, IT Governane, Senior Office, IT Audit, Associate IT Audit, Senior Officer, Core Banking Development,។ លើសពីនេះបើយោងតាមផេក Chip Mong Supermarket Career បានឲ្យដឹងថាកម្មវិធីដាក់ពាក្យការងារភ្លាមសម្ភាសន៍ភ្លាមនឹងធ្វើឡើងនៅថ្ងៃទី២៨ខែតុលានេះ។  សូមចុចទីនេះមើលព័ត៌មានលម្អិត 

 

៣. ក្រុមហ៊ុន Smart

 ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនបម្រើសេវាទូរស័ព្ទដ៏ធំមួយនៅកម្ពុជាកំពុងជ្រើសបុគ្គលិកច្រើនមុខដំបូងដូចជា Cybersecurity Operation Engineer, Cloud infrastructure engineer, Enterprise Administrator និងមុខតំណែងផ្សេងៗទៀត។ សូមចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមឬទាក់ទងលេខ 010 200 888។

៤. ធនាគារ ABA

ធនាគារ ABA ដែលជាធនាគារធំបំផុតនៅក្នុងស្រុកកំពុងជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែងមានដូចជា Teller, Mortgage Loan Supervisor, Senior Mortgage Loan Officer, Client Service Supervisor, Loan Recovery Supervisor និងមុខតំណែងផ្សេងៗទៀត។ សូមចុចទីនេះសម្រាប់ព័ត៌មានលម្អិត

 

៥. ក្រុមហ៊ុន បុរី ប៉េង ហួត

កុ្រមហ៊ុន បុរី ប៉េង ហួតដែលជាក្រុមហ៊ុនអភិវឌ្ឍនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាកំពុងធ្វើការជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែងមានដូចជា Senior Marketing Admin, វិស្វករដែក, ជាងទឹក, Production Engineer, Site Engineer, ជាងកញ្ចប់និងមុខតំណែងជាច្រើនទៀត។ សូមចុចទីនេះ ដើម្បីមើលមុខតំណែងជាច្រើនទៀតឬទាក់ទងទៅលេខទូរស័ព្ទ 098 237 555៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia