រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ – កម្មវិធី «ដើរផ្សារមិនអស់លុយ» បានវិលត្រឡប់មកវិញហើយ! បន្ទាប់ពីទទួលបានជោគជ័យចំនួន ២លើកកន្លងមក ក្រុមហ៊ុន កូកា-កូឡា នៅប្រទេសកម្ពុជា កំពុងនាំយកកម្មវិធី «ដើរផ្សារមិនអស់លុយ» មកកាន់សហគមន៍សារជាថ្មីម្តងទៀត។ កម្មវិធី «ដើរផ្សារមិនអស់លុយ» លើកទី៣នេះ នឹងរៀបចំឡើងនៅក្នុងខេត្តបន្ទាយមានជ័យ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ គ្រោងនឹងជួយគាំទ្រដល់គ្រួសារជួបការលំបាកចំនួន ៣.០០០ គ្រួសារ។
ចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រាល់ការជាវភេសជ្ជៈ កូកា-កូឡា ១ កេស ក្រុមហ៊ុននឹងបរិច្ចាគថវិកាចំនួន ៥០០ រៀល ចូលក្នុងមូលនិធិគាំទ្រសហគមន៍។ ក្រោមកិច្ចសហការជាមួយអង្គការដៃគូក្នុងស្រុក ថវិកានេះ នឹងត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ ជូនដល់ក្រុមគ្រួសារដែលកំពុងជួបការខ្វះខាត ជាមួយឱកាសដ៏សាមញ្ញប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅដល់អតិថិជន និងអ្នកញ៊ាំ ដើម្បីចូលរួមចំណែកជួយគាំទ្រដល់សហគមន៍ជួបការលំបាកផងដែរ។
គួររំលឹកផងដែរថា កន្លងមក កម្មវិធី «ដើរផ្សារមិនអស់លុយ» បានផ្តល់ការគាំទ្រដល់ក្រុមគ្រួសារជាអ្នកខ្សត់ និងជួបការលំបាក នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាង ៤.០០០ គ្រួសារ ឱ្យទទួលបានគ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ និងរបស់របរចាំបាច់នានា តាមរយៈសកម្មភាពដើរទិញទំនិញរបស់របរដែលពួកគាត់ត្រូវការដោយឥតគិតថ្លៃ នៅផ្សារដែលរៀបចំឡើងក្នុងសហគមន៍របស់គាត់ផ្ទាល់តែម្តង។
កម្មវិធី «ដើរផ្សារមិនអស់លុយ» ត្រូវបានរៀបចំឡើងដូចទៅនឹងផ្សារទំនិញពិតៗតែម្តង ដែលមិនដូចទៅនឹងការផ្តល់អំណោយសប្បុរសធម៌ទូទៅ ដោយទទួលបានកញ្ចប់អំណោយដែលរៀបចំទុកជាស្រេចនោះទេ។ ក្រុមគ្រួសារជួបការលំបាកដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានបណ្ណទិញទំនិញ ហើយអាចជ្រើសរើសគ្រឿងទេសអាហារ របស់របរប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈចាំបាច់ប្រចាំថ្ងៃដែលសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់គ្រួសារខ្លួន ដោយមិនអស់លុយ ឬចំណាយប្រាក់សូម្បីតែមួយរៀល។ សកម្មភាពនេះ ផ្តល់នូវសេរីភាពក្នុងការជ្រើសរើសដ៏សម្បូរបែប សេចក្តីថ្លៃថ្នូរ និងភាពបត់បែនកាន់តែទូលំទូលាយជូនដល់គ្រួសារនីមួយៗ ព្រមទាំងធានាថាការជួយគាំទ្រនេះ ស្របតាមតម្រូវការជាក់ស្តែងដោយឡែកពីគ្នារបស់គ្រួសារនីមួយៗពិតប្រាកដ។
គំនិតផ្តួចផ្តើមដ៏ពិសេសនេះហើយ ដែលធ្វើឱ្យកម្មវិធី «ដើរផ្សារមិនអស់លុយ» មានលក្ខណៈលេចធ្លោ និងប្លែកពីគេ។ ជាជាងការសម្រេចចិត្តជំនួស ថាក្រុមគ្រួសារកំពុងជួបការលំបាក គួរទទួលបានអ្វី កម្មវិធីនេះផ្តល់នូវសេរីភាពជូនពួកគាត់ក្នុងការជ្រើសរើសដោយខ្លួនឯង ដែលបង្កើតបានជាគោលគំនិតមួយនៃការគាំទ្រសហគមន៍ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅបំផុត។
លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស - អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានលើកឡើងថា៖ «អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ ដែលផលិតផលភេសជ្ជៈកូកា-កូឡា ត្រូវបានផលិតនៅប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ យើងបានរីកចម្រើនទៅមុខជាមួយបុគ្គលិកខ្មែររបស់យើង ដោយបានរួមសុខទុក្ខ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងបានក្លាយជាចំណែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ដែលយើងចាត់ទុកជាផ្ទះរបស់យើង។ ការរៀបចំកម្មវិធី «ដើរផ្សារមិនអស់លុយ» ជាលើកទី៣ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់យើង ក្នុងការបម្រើជូនភេសជ្ជៈដល់ប្រជាជនខ្មែរតាមរយៈអាជីវកម្មរបស់យើង និងជាការតបស្នងត្រឡប់ទៅកាន់សហគមន៍របស់យើង ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនជាអតិថិជន និងអ្នកញ៉ាំទាំងអស់បានចូលរួមចំណែកគាំទ្រជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍។»
ស្របពេលដែលកម្មវិធីនេះកំពុងបន្ត យើងសូមអញ្ជើញបងប្អូនទាំងអស់ ចូលរួមជាមួយយើងដើម្បីធ្វើឱ្យរាល់ការជាវទំនិញប្រចាំថ្ងៃរបស់បងប្អូនក្លាយជាការចូលរួមគាំទ្រនូវអំពើល្អរួមគ្នាដ៏មានន័យមួយ។ ការចូលរួមចំណែកតិចតួចពីការជាវភេសជ្ជៈកូកា-កូឡា នឹងជួយកៀរគរជាថវិកាបានកាន់តែច្រើនរួមចំណែកគាំទ្រដល់ក្រុមគ្រួសារ និងសហគមន៍ជួបការលំបាកក្នុងខេត្តបន្ទាយមានជ័យ។
សូមចូលរួមជាមួយយើង ដើម្បីគាំទ្រសហគមន៍ជួបការលំបាក តាមរយៈកម្មវិធី «ដើរផ្សារមិនអស់លុយ» ទាំងអស់គ្នា។ រាល់ការជាវភេសជ្ជៈកូកា-កូឡា របស់បងប្អូន គឺសុទ្ធសឹងតែជាការចូលរួមចំណែកគាំទ្រដល់សហគមន៍របស់យើងទាំងអស់គ្នា!



