«កូកាខ្មែរហេរ៉ូ» ចុះជួយ និងផ្តល់ក្តីសង្ឃឹមដល់បងប្អូនភៀសសឹកដែលមិនទាន់អាចត្រលប់វិញ តាមរយៈជំនួយដែលផ្តល់ «សុវត្ថិភាពស្បៀង» និងបញ្ជាក់ពីមោទនភាព33ឆ្នាំ ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ
Daneth MechJANUARY 23 2026

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានកំពុងបន្តផ្តល់ជំនួយហើយក៏បានបង្កើតយុទ្ធនាការ «កូកាខ្មែរហេរ៉ូ» ដើម្បីនាំយកនូវដំណោះស្រាយយូរអង្វែង ក្នុងការបំប្លែងជំរំភៀសសឹកឱ្យទៅជាសហគមន៍ម្ចាស់ការលើស្បៀងអាហារ។ 

ក្នុងកិច្ចសហការជាមួយអង្គការទស្សនៈពិភពលោក គាំទ្រដោយក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ អាជ្ញាធរមូលដ្ឋានខេត្ត និងកូកាខ្មែរហេរ៉ូបាននាំយកនូវដំណោះស្រាយយូរអង្វែង ដើម្បីបំប្លែងជំរំភៀសសឹកចំនួន 9 ឱ្យទៅជាសហគមន៍ដែលអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងបាន។ 

 

Photo 2026 01 23 16 11 42

Photo 2026 01 23 16 11 54

 

កូកាខ្មែរហេរ៉ូចុះជួយ៖ លើសពីជំនួយ គឺការជួយផ្តល់ជីវភាពថ្មី  ជំនួយលើកទី៧ នេះ មិនមែនត្រឹមតែជាការផ្តល់អំណោយមួយពេលនោះទេ ប៉ុន្តែជាជំនួយដែល «កូកាខ្មែរហេរ៉ូ» ចុះជួយដោយផ្ទាល់ដើម្បីជួយបង្កើតចីរភាព៖ 

·       រៀបចំកសិដ្ឋានចិញ្ចឹមទាយកស៊ុត៖ ការបង្កើតប្រភពប្រូតេអ៊ីននៅនឹងកន្លែង ដើម្បីធានាថាបងប្អូនភៀសសឹកមានពងទាជាអាហារ រៀងរាល់ថ្ងៃ។ 

·       រៀបចំសួនបន្លែដែលផ្តល់ផលលឿន៖ ជំនួយនេះជាការផ្តល់ធនធានរៀបចំសួនបន្លែជូនបងប្អូនក្នុងជំរំ ឱ្យក្លាយជាម្ចាស់ការលើការរស់នៅដោយមានបន្លែញ៉ាំ និងមានក្តីសង្ឃឹមជាប់ជានិច្ច។ បងប្អូននៅជំរំនឹងទទួលបានបន្លែឆាប់បានផល ក្នុងពេល២សប្តាហ៍ ដូចជាត្រកួន ស្ពៃ និងត្រប់ជាដើម។ 

·       កម្លាំងស្ម័គ្រចិត្តរបស់«កូកាខ្មែរហេរ៉ូ» បុគ្គលិកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានចុះជួយដោយបេះដូងនិងទឹកចិត្ត ដល់ទីតាំងភៀសសឹកផ្ទាល់ ដោយចាប់ដៃគ្នាជាមួយបងប្អូនក្នុងជំរំ សាងសង់រោងកសិដ្ឋានចិញ្ចឹមទាយកពង ជួយដាំដុះបន្លែផ្ទាល់ដៃ និងបានសួរសុខទុក្ខបងប្អូនភៀសសឹកដើម្បីសម្រាលអារម្មណ៍តាងតឹង ផ្តល់ភាពកក់ក្តៅ និងបង្ហាញសាមគ្គីភាព។ 

·       សម្រាលអារម្មណ៍ស្រ្តេស ៖ ការធ្វើកសិកម្មបែបនេះក៏នឹងជួយសម្រាលអារម្មណ៍ស្ត្រេសក្នុងពេលដែលបងប្អូនភៀសសឹកកំពុងរងចាំការត្រឡប់ទៅភូមិឋានវិញ ហើយក៏ជួយបង្កើតមិត្តភាពក្នុងជំរំ។ 

·       និងបង្កើនចំណេះជំនាញ៖ បងប្អូនភៀសសឹកដែលធ្វើកសិកម្មផ្ទាល់ នឹងទទួលបានជំនាញបច្ចេកទេសពីមន្ត្រីកសិកម្មដែលនឹងជួយណែនាំ ដែលវានឹងបន្ថែមជំនាញដល់បងប្អូនភៀសសឹកនាពេលក្រោយ ពេលត្រឡប់ទៅភូមិឋានវិញ។ ពេលនោះជំនាញកសិកម្មពួកគាត់នឹងមានភាពល្អប្រសើរជាងកាលមិនទាន់មានជំនាញ។ 

 

Photo 2026 01 23 16 11 55

Photo 2026 01 23 16 11 48

Photo 2026 01 23 16 11 50

Photo 2026 01 23 16 11 40

 

មោទនភាពផលិតនៅប្រទេសកម្ពុជា កូកាខ្មែរហេរ៉ូ ដែលជាបុគ្គលិកក្រុមហ៊ុន ខណៈពេលដែលកំពុងតែសង់រោងចិញ្ចឹមទានៅទីតាំងនោះ បានបញ្ជាក់ប្រាប់ខាងសារព័ត៌មាន យ៉ាងច្បាស់ថា៖ ភេសជ្ជៈកូកា-កូឡា ដែលបងប្អូនទទួលទាន គឺផលិត 100% នៅក្នុងប្រទេសកម្ពុជា ផលិតនៅរោងចក្ររបស់ក្រុមហ៊ុនក្នុងខណ្ឌកំបូល ក្រុងភ្នំពេញ និងផលិតដោយកូនខ្មែរពិត ជាង33ឆ្នាំមកហើយ។ 

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានមានប្រសាសន៍ថា៖ 

«តំណាងឱ្យកូកាខ្មែរហេរ៉ូ ដែលបានបម្រើប្រជាជនខ្មែរអស់ 33ឆ្នាំមកហើយ ក្រុមហ៊ុនយើងខ្ញុំសូមរួមសុខរួមទុក្ខ និងប្តេជ្ញាជួយគ្នាក្នុងគ្រាលំបាកនេះ។ ហើយខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀតថា រាល់ផលិតផលដែលផលិតចេញពីរោងចក្រយើងខ្ញុំនៅភ្នំពេញ គឺជាមោទនភាពផលិតផលខ្មែរ។ ការដែលបងប្អូនជ្រើសរើស កូកា-កូឡា គឺស្មើនឹងការចូលរួមជាមួយយើងក្នុងការជួយដល់បងប្អូនភៀសសឹក និងការរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។» 

មកទល់បច្ចុប្បន្ន ក្រុមហ៊ុនកូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានជ្រោមជ្រែងជួយគ្រួសារភៀសសឹកសរុបជាង 50,000 គ្រួសារតាមរយៈជំនួយភេសជ្ជៈ ក៏ដូចជាការឧបត្ថម្ភកញ្ចប់ជំនួយសម្រាប់គ្រួសារជាង 300 កញ្ចប់ រួមមាន៖ អង្ករអាហារប្រូតេអ៊ីន ថ្នាំសង្កូវ ភួយក្រាស់ៗ មុង និងសម្ភារៈអនាម័យសម្រាប់ស្ត្រី និងឥលូវនេះជាជំនួយធនធានលើការចិញ្ចឹមទាយកស៊ុតរួចរាល់កំពុងទទួលផល ចំនួន9 ទីតាំង និងសួនបន្លែឆាប់ទទួលផលរួចរាល់ចំនួន3 ទីតាំង និងគ្រោងបន្ថែមចំនួន 3 ទីតាំងទៀត។

 

Photo 2026 01 23 16 11 43

Photo 2026 01 23 16 11 52

Photo 2026 01 23 16 11 45

Photo 2026 01 23 16 11 47

អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី

ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា។ អស់រយៈពេល 33 ឆ្នាំមកហើយ ដែលបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ តាំងពី1993។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងបានសម្ពោធដាក់ដំណើរការក្នុងឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ដាសានី ស្រ្ពៃ ហ្វាន់តា ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែកចេញជា 5ប្រភេទ រួមមាន​ ភេសជ្ជៈមានជាតិហ្គាស (Sparkling)​ ទឹក(Water)  តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks)  និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។​ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញអាជីវកម្មតូចធំជាង ៥០,០០០ កន្លែងទូទាំងប្រទេសឱ្យរីកចម្រើនផងដែរ។​

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រផ្លូវការរបស់យើង៖ 

សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
smunyvorleak@coca-cola.com.kh

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia