សោកស្តាយ! ក្រោយបើកបានជាង១២ឆ្នាំ ពេលនេះយីហោដ៏ល្បីឈ្មោះ១របស់ជប៉ុន នឹងបិទដំណើរការទាំងស្រុងនៅកម្ពុជាចុងខែនេះហើយ
ធី ស្រីល័ក្ខFEBRUARY 5 20265.2 K views

ក្រោយបើកដំណើរការបានជាង៦ឆ្នាំ ពេលនេះអាជីវកម្មដ៏ល្បីឈ្មោះមួយរបស់ប្រទេសជប៉ុនគឺ ណូជីម៉ា(Nojima) ដែលជាកន្លែងលក់គ្រឿងអេឡិចត្រូនិចបានប្រកាសត្រៀមបិទដំណើរការទាំងស្រុងនៅកម្ពុជានៅចុងខែកុម្ភៈ ឆ្នាំ២០២៦ នេះជារៀងរហូតហើយ។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់ Nojima Cambodia បានឱ្យដឹងថា ហាងណូជីម៉ា នឹងធ្វើការបិទទាំងស្រុកនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ខណៈដែល សាខាអ៊ីអនម៉លសែនសុខ បានធ្វើការបិទជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះកន្លងទៅហើយ។

 

ប្រភពខាងលើបានបន្ថែមទៀតថា ថ្ងៃនេះយើងពិតជាសោកស្តាយយ៉ាងខ្លាំងដែលយើងបានប្រកាសថា ហាងណូជីម៉ា នឹងធ្វើការបិទទាំងស្រុងក្រោយបានបើកដំណើរការអស់រយៈពេល១២ឆ្នាំ ក្នុងការផ្គត់ផ្គង់គ្រឿងអគ្គិសនីជាច្រើនប្រភេទដល់អតិថិជនរបស់យើង ហើយនេះការសម្រេចចិត្តដ៏ពិបាកបំផុតសម្រាប់ពួកយើងទាំងអស់គ្នា។

 

ជាចុងក្រោយ បុគ្គលិករបស់ណូជីម៉ា បាននិយាយថា "ពួកយើងទាំងអស់គ្នាសូមថ្លែងអំណរគុណដល់អតិថិជនដែលបានជួយគាំទ្រណូជីម៉ា(Nojima) កន្លងមកនេះការគាំទ្ររបស់អតិថិជនគ្រប់គ្នាបានធ្វើឱ្យពួកយើងទាំងអស់គ្នាបានផ្តល់សេវាកម្មដ៏ល្អជូនអតិថិជនមកដល់ពេលនេះ ដូច្នេះដើម្បីជាការថ្លែងអំណរអរគុណទៅដល់អតិថិជនដែលបានគាំទ្រកន្លងមកអីលូវនេះ ណូជីម៉ា កំពុងតែមានការបញ្ចុះតម្លៃទំនិញជាច្រើនរហូតដល់អស់ពីស្តុកផងដែរ"។

43

ក្រុមហ៊ុន Nojima បានបញ្ជាក់ថា ដោយសារតែស្ដុករបស់យើងមានចំនួនកំណត់ហើយយើងមិនមានការកម្មង់ស្ដុកបន្ថែមឡើយ ដូច្នេះទំនិញមួយចំនួននឹងត្រូវអស់ពីឃ្លាំងសូមអធ្យាស្រ័យសម្រាប់អតិថិជនដែលមកដល់ហាងហើយទំនិញមួយចំនួនត្រូវបានអស់។  យើងនឹងមិនមានការកម្មង់ស្ដុកចូលថែមឡើយ ។បញ្ចុះតម្លៃគ្រប់មុខ (លើកលែងទូរស័ព្ទ) សម្រាប់បងប្អូនចង់ទិញទំនិញអាចធ្វើការទំនាក់ទំនងទៅកាន់លេខទំនាក់ទំនង៖ 023 966 233 (សាខាផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី១)៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia