លក់មិនដាច់ សល់អីវ៉ាន់ច្រើន? ទាំងនេះជារបៀប រៀបផែនការ ដាក់អីវ៉ាន់លក់ឡៃឡុង ឆាប់បង្វិលប្រាក់ដើមបានវិញ
Chan SophonAUGUST 29 202627 views

ការលក់ឡៃឡុងទំនិញ និងសម្ភារក្នុងតូបឲ្យបានលុយមកវិញលឿន ទាមទារយុទ្ធសាស្ត្រ វាយលុកទីផ្សារលឿន មិនស្ដាយក្រោយ និងបង្កើតភាពប្រញាប់ប្រញាល់។ គោលដៅធំបំផុតពេលនេះ មិនមែនជាប្រាក់ចំណេញទេ គឺ ការបង្វិលស្តុកឲ្យទៅជាសាច់ប្រាក់ដើមទាំងប៉ុន្មាន ឲ្យបានលឿនបំផុត។ ខាងក្រោមនេះ ជាវិធីសាស្ត្រ និងយុទ្ធសាស្ត្រអនុវត្តជាក់ស្តែង៖

 

១.កំណត់តម្លៃឲ្យទាក់ទាញខ្លាំង៖ លក់ស្មើដើម ឬក្រោមដើមបន្តិច។ ត្រូវកាត់ចិត្តថា ការលក់បានដើមមកវិញ ៥០% ទៅ ៧០% ប្រសើរជាងទុកឲ្យទំនិញនោះកកស្ទះក្លាយជាសម្រាមគ្មានតម្លៃ។

 

២.ប្រើប្រាស់ការបញ្ចុះតម្លៃជាភាគរយធំៗ៖ ដូចជាការបិទផ្លាក ឡៃឡុង ៥០% ទៅ ៧០% ឬ លក់លាងឃ្លាំង ថោកជាងដើម ដើម្បីទាក់ទាញភ្នែកអ្នកទិញ។ ព្រោះមនុស្សភាគច្រើន បើមើលឃើញពីឆ្ងាយមិនហ៊ានចូលទិញទេ ព្រោះខ្លាចថ្លៃ តែបើដាក់ផ្លាកបញ្ចុះតម្លៃហើយ នោះពួកគេច្បាស់ជាចូលមកទិញច្រើន។

 

៣.ប្រើបច្ចេកទេសលក់ជាកញ្ចប់៖ អាចរៀបចំជាការ ទិញ ១ ថែម ១ ព្រោះវាអាចជួយឲ្យទំនិញចេញពីស្តុកបាន ២ដងលឿនជាងមុន។ ផ្គុំទំនិញដែលលក់ដាច់មធ្យម ជាមួយទំនិញដែលលក់មិនដាច់ ដាក់លក់ក្នុងតម្លៃរួមមួយសមរម្យ។

 

៤.ផ្សព្វផ្សាយ និងលក់តាមគ្រប់ច្រកល្ហក៖ ដូចជាឡាយលក់លើ TikTok, Facebook ជាមួយចំណងជើងទាក់ទាញ ដូចជា ឡៃឡុងខាតដើមលក់យកតែលុយដើមមកវិញ។ ការនិយាយត្រង់ៗថាលក់យកតែដើម ធ្វើឲ្យអ្នកទិញមានអារម្មណ៍ថា ទំនិញពិតជាថោកប្រាកដមែន។

 

៥.លក់បោះដុំឲ្យអ្នកលក់បន្ត៖ ទាក់ទងទៅកាន់អ្នកលក់អនឡាញ ឬអ្នកលក់នៅតាមផ្សារ ដែលលក់ទំនិញស្រដៀងគ្នា រួចពុះលក់ឲ្យពួកគេជាដុំក្នុងតម្លៃទាបខ្លាំងតែម្តង។

 

យ៉ាងណាមិញ នៅពេលដែលអ្នកសម្រេចចិត្តថាលក់អីវ៉ាន់ក្នុងហាងបញ្ចុះតម្លៃ វាមិនមែនជាភាពទ័លច្រក ឬជិតឡុងចុងបិទហាងនោះឡើយ ដូច្នេះកុំខ្មាស់គេបើសិនមានគេសើចចំអក ព្រោះអ្នកគ្រាន់តែធ្វើរឿងដែលគួរធ្វើ ដើម្បីលក់អីវ៉ាន់អស់ និងអាចបានដើមទុនមកដាក់ស្ដុកអីវ៉ាន់ថ្មីវិញប៉ុណ្ណោះ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia