ក្រុមហ៊ុន Citystar Group ប្តេជ្ញានាំយកដៃគូវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ មកវិនិយោគនៅភ្នំពេញ
Bunthoeun Koem•OCTOBER 5 2026•16 views

នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Citystar Group ដឹកនាំដោយ Mr. Jean-Louis Charon ស្ថាបនិក និងជាភាគទុនិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពវិនិយោគនៅកម្ពុជារយៈពេលជាង ២០ ឆ្នាំមកនេះ និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានបញ្ជាក់ពីផែនការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យទេសចរណ៍ សណ្ឋាគារ ដោយប្តេជ្ញានាំយកដៃគូវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ និងអភិវឌ្ឍគម្រោងស្នាក់នៅកម្រិតជាន់ខ្ពស់ក្នុងរាជធានីភ្នំពេញ។

 

831142396 122334727250029244 3937195785634654006 N

 

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះទំនុកចិត្តរបស់ក្រុមហ៊ុន ព្រមទាំងបានគូសបញ្ជាក់ពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ បរិយាកាសវិនិយោគអំណោយផល និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក.អ.ក. ក្នុងការផ្តល់កិច្ចសម្រួល (Facilitate) និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕

 

831142400 122334727160029244 437623837628366953 N

832819417 122334727448029244 4784025936389412710 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia