មាសបន្តធ្លាក់ថ្លៃជាង១០០លេខ ធនាគារធំអាមេរិកព្រមានថា ៣ខែទៀត អាចនឹងធ្លាក់ដល់តម្លៃនេះ!
Toeuy HongJUNE 10 202635.9 K views

 នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តម្លៃហាងឆេងមាសអន្តរជាតិមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារតែរងសម្ពាធពីប្រាក់ដុល្លារអាមេរិកនិងស្ថានភាពសេដ្ឋកិច្ចអាមេរិកកាន់តែមានភាពល្អប្រសើរ។​ ជាក់ស្ដែងនៅថ្ងៃពុធនេះ ហាងឆេងមាសបានធ្លាក់ថ្លៃជាង១០០ដុល្លារ ដោយធ្លាក់មកត្រឹម៤១៤៧ដុល្លារក្នុងមួយអោន(ស្មើនឹង៤៩៩៦ដុល្លារក្នុង១តម្លឹងឬស្មើនឹង៤៩៩ដុល្លារក្នុងជី។

 

 ជុំវិញមាសធ្លាក់ថ្លៃនេះ ធនាគារ Citigroup ដែលជាធនាគារដ៏ធំមួយរបស់អាមេរិកបានព្រមានថាតម្លៃហាងឆេងកើនឡើងនឹងមានការកំណត់។ ធនាគារក៏បានទម្លាក់ការព្យាករពីតម្លៃមាសផងដែរ ដោយធ្វើការព្យាករម្ដងទៀតថា៣ខែទៀតតម្លៃហាងឆេងមាសអាចនឹងធ្លាក់មកត្រឹម៤ពាន់ដុល្លារក្នុងមួយអោន(ស្មើនឹង៤៨១៩ដុល្លារក្នុង១តម្លឹងឬ៤៨១ដុល្លារក្នុងមួយជី)

 

ធនាគារ Citigroup ក៏បានរំលេចកត្តាមួយចំនួនដែលបន្តដាក់សម្ពាធដល់តម្លៃហាងឆេងមាសផងដែរ ដោយក្នុងនោះ ទិន្នផលបណ្ណបំណុលអាមេរិកកើនឡើងក៏ជាកត្តាមួយដែលដាក់សម្ពាធលើមាស។ លើសពីនេះ ភាពខ្លាំងរបស់ប្រាក់ដុល្លារអាមេរិកនៅក្នុងរយៈពេលខ្លីនៅតែបន្តរុញមាសឲ្យកាន់តែធ្លាក់ចុះ។

 

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងទស្សនៈរយៈពេលខ្លី ធនាគារ Citigroup  ព្យាករថាមាសអាចឡើងលើស៤ពាន់ដុល្លារក្នុងមួយអោនប្រសិនបើសេដ្ឋកិច្ចអាមេរិកចាប់ផ្ដើមថយចុះ។ ហើយក្នុងរយៈពេលវែងចន្លោះពី៦ទៅ១២ខែមាសអាចនឹងហក់ឡើងដល់៤៥០០ដុលលារក្នុងមួយអោន។

 

ទាក់ទងនឹងហាងឆេងមាសអន្តរជាតិនេះដែរ សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិ អាចតាមដានផេក STMarket Cambodia ឬទាក់ទងតាមលេខទូរស័ព្ទ 010 883 288 ដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមកាន់តែច្បាស់៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia