រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ — ពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ព្រមទាំងប្លាស្ទិក បោះពុម្ព និងការវេចខ្ចប់ ដែលជាពិព័រណ៍ឈានមុខគេរបស់កម្ពុជា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម និងប្រកបដោយកិត្តិយសបំផុតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានថ្លែងសុន្ទរកថាបើក ដោយលើកឡើងពីសារៈសំខាន់នៃនវានុវត្តន៍ក្នុងវិស័យឧស្សាហកម្ម ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការពង្រីកពាណិជ្ជកម្មក្នុងតំបន់។ ពិធីនេះក៏មានការស្វាគមន៍វត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប រួមមានតំណាងជាន់ខ្ពស់មកពី ក្រសួងពាណិជ្ជកម្ម ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា។ វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ បានបង្ហាញពីសំខាន់របស់ពិព័រណ៍នេះ ក្នុងការពង្រឹងឧស្សាហកម្មរបស់កម្ពុជា គាំទ្រដល់ការបង្កើតឱកាសអាជីវកម្ម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យ គ្រឿងយន្ត វាយនភណ្ឌ និងសម្លៀកបំពាក់ បាស្ទិក បោះពុម្ព និងការវេចខ្ចប់។


ក្នុងគោលបំណងគាំទ្រដល់ដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា ពិព័រណ៍ឧស្សាហកម្មឈានមុខទាំងបី រួមមានពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF) ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌ កម្ពុជាអន្តរជាតិ (CTG) និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់កម្ពុជាអន្តរជាតិ (CambodiaPlasPrintPack) នឹងប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 16 ខែសីហា ឆ្នាំ 2026។
ចូលរួមដើម្បីទទួលបានឱកាសពីវិស័យជាច្រើន និងគ្មានដែនកំណត់សម្រាប់ការរីកចម្រើន
ខណៈដែលកម្ពុជាត្រៀមចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ 2029 ក្រុមហ៊ុនផលិតកម្មមួយចំនួនកំពុងប្រឈមមុខនឹងសម្ពាធក្នុងការធ្វើទំនើបកម្មដំណើរការផលិតកម្ម បង្កើនប្រសិទ្ធភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ដូច្នេះការទទួលបានគ្រឿងម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងដំណោះស្រាយផលិតកម្មឆ្លាតវៃ កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
ដោយមានការប្រមូលផ្តុំម៉ាកយីហោរអន្តរជាតិជាង 200 ម៉ាក និងមកពី16 ប្រទេស និងតំបន់ដែលរួមមាន អូស្ត្រាលី បង់ក្លាដែស កម្ពុជា កាណាដា ចិន អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ម៉ិកស៊ិក មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ សហរដ្ឋអាមេរិក និងវៀតណាម។ ពិព័រណ៍ CIMIF, CTG និង CambodiaPlasPrintPack នឹងបង្ហាញគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងដំណោះស្រាយរួមបញ្ចូលគ្នាចុងក្រោយបំផុត សម្រាប់វិស័យឧស្សាហកម្មយានយន្ត ដោះស្រាយស្វ័យប្រវត្តិកម្ម វាយនភ័ណ្ឌ និងកាត់ដេរ ប្លាស្ទិក ការបោះពុម្ព និងការវេចខ្ចប់។ លោកអ្នកដែលចូលរួមទស្សនានឹងអាចស្វែងយល់ពីដំណោះស្រាយជាក់ស្តែងសម្រាប់បង្កើន
ប្រសិទ្ធភាពផលិតកម្មធ្វើឱ្យដំណើរការនៃការផលិតកាន់តែទំនើប និងអភិវឌ្ឍរោងចក្រនាពេលអនាគត។
ប្រភេទម៉ាកដែលឈានមុខគេ និងជួយដល់ភាពរីកចម្រើនរបស់លោកអ្នក
ការដាក់បង្ហាញពីម៉ាក គ្រឿងម៉ាស៊ីន យានយន្ត និងដោះស្រាយស្វ័យប្រវត្តិកម្ម រួមមាន៖ AQUARAMA SRL ក្រុមហ៊ុនផ្តល់ប្រព័ន្ធលាងរថយន្តបែបអាជីពមកពីប្រទេសអ៊ីតាលី; CHI FENG TECHNOLOGY, TAI CHYANG ELECTRIC និង JEM DAR PRECISION ដ៏ល្បីល្បាញខាងបច្ចេកវិទ្យាផលិតកម្មឆ្លាតវៃ ព្រមទាំង JOESHE ENTERPRISES ដែលមានឯកទេសលើឧបករណ៍ផលិតកម្មបច្ចេកវិទ្យាខ្ពស់ និង HUNSON ENTERPRISE ដែលជាអ្នកផ្តល់ដំណោះស្រាយប្រព័ន្ធដោយម៉ាស៊ីន និងប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ (AOI)។


លោកអ្នកដែលចូលរួមទស្សនាក៏អាចស្វែងយល់ពីឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរបានផងដែរ លោកអ្នកនឹងបានជួបផ្ទាល់ ក្រុមហ៊ុនម៉ាស៊ីនដេរ HIKARI, SHING RAY, DUMA, SIRUBA, SGG និង ZOJE រួមជាមួយក្រុមហ៊ុនឯកទេសផ្នែកខាងក្រណាត់ GARWARE FULFLEX និង JIANGYIN HUANAN NEW MATERIAL ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខផ្នែកបោះពុម្ព និងជ្រលក់ពណ៌សម្លៀកបំពាក់។
ចំណែកឯវិស័យប្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់វិញ រួមមានក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងម៉ាស៊ីនប្លាស្ទិក ឈានមុខគេដូចជា RR PLAST, YONGHUA PLASTIC MACHINERY និង LIPENG MOULD ព្រមទាំង RUIAN KAITAI PLASTIC MACHINERY ដែលមានឯកទេសលើគ្រឿងម៉ាស៊ីនវេចខ្ចប់។ នៅក្នុងបញ្ជីអ្នកតាំង ពិព័រណ៍ក៏មានក្រុមហ៊ុនផលិតប្លាស្ទិកដូចជា SINF FU SUN, SHENG HO JIUN និង POLYMER។
KI CONEQUIP និង INFINITY ក៏មានការតាំងបង្ហាញនូវផលិតផល និងដំណោះស្រាយដែលជួយគាំទ្រ ដល់ខ្សែសង្វាក់ផលិតកម្មឧស្សាហកម្ម។
សិក្ខាសាលា និងកិច្ចពិភាក្សា៖ ការផលិតនៅកម្ពុជា ពង្រីកទៅកាន់ទីផ្សារពិភពលោក
លើសពីការតាំងពិព័រណ៍ ក្រុមហ៊ុនរៀបចំពិព័រណ៍ក៏មានរៀបចំកិច្ចពិភាក្សាចំនួនបីនឹងត្រូវរៀបចំឡើង ដោយមានការចូលរួមរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រសួងពាណិជ្ជកម្ម (MOC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC)។
វេទិកាកិច្ចពិភាក្សាទាំងនេះ នឹងផ្តល់នូវការយល់ដឹងដ៏ស៊ីជម្រៅអំពីបរិបទឧស្សាហកម្មកម្ពុជាដែលកំពុងផ្លាស់ប្តូរ ដោយផ្តោតលើការពារកម្មសិទ្ធិបញ្ញា ការតភ្ជាប់ពាណិជ្ជកម្ម និងការធ្វើពិពិធកម្មផលិតផល ព្រមទាំងនវានុវត្តន៍ ប្រកបដោយចីរភាព និងផលិតកម្មឆ្លាតវៃ។ កិច្ចពិភាក្សាទាំងនេះត្រូវបានរៀបចំឡើង ដើម្បីជួយឱ្យអាជីវកម្ម យល់កាន់តែច្បាស់អំពីទីផ្សារក្នុងស្រុក និងគាំទ្រសហគ្រាសកម្ពុជាក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារពិភពលោក ដោយប្រើប្រាស់នូវយុទ្ធសាស្ត្រជាក់ស្តែង សម្រាប់ពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងបង្កើតឱកាស ថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។
មជ្ឈមណ្ឌលឧស្សាហកម្មដ៏លេចធ្លោរបស់កម្ពុជាកំពុងរង់ចាំលោកអ្នក
ពិព័រណ៍ CIMIF, CTG និង CambodiaPlasPrintPack 2026 រៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd. និងសហការរៀបចំសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងដំណើរផលិតផលនៅកម្ពុជា (TAFTAC) ព្រមទាំងការគាំទ្រជាផ្លូវការពី ក្រសួងពាណិជ្ជកម្ម (MOC) ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ កិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ ធានាថាពិព័រណ៍យើងនឹងបន្តជាវេទិកា ឈានមុខគេ ដែលជួយផ្សាភ្ជាប់ក្រុមហ៊ុនផ្គត់ផ្គង់អន្តរជាតិ និងអាជីវកម្មក្នុងស្រុកអាចមានទំនាក់ទំនងគ្នា និងរួមគ្នាបង្កើតឱកាសអាជីវកម្មថ្មីៗ។
សូមចូលរួមជាផ្នែកមួយនៃពិព័រណ៍នេះ!
មិនថាលោកអ្នកចង់ធ្វើទំនើបកម្មរោងចក្ររបស់លោកអ្នកជាមួយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មចុងក្រោយ ឫស្វែងរកដៃគូរ ផ្គត់ផ្គង់អន្តរជាតិដែលអាចទុកចិត្តបាន ឬភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងឧស្សាហកម្មនោះទេ ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍តែមួយគត់ដែលលោកអ្នកមិនគួរមើលរំលងក្នុងឆ្នាំ 2026។ សូមចូលរួមទស្សនាជាមួយពិព័រណ៍យើង ដើម្បីស្វែងរកឧបករណ៍ និងដៃគូអាជីវកម្ម សម្រាប់ពង្រីកអាជីវកម្មរបស់លោកអ្នកនៅកម្ពុជា និងទីផ្សារអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖: https://cimif.chanchao.com.tw/ , https://ctg.chanchao.com.tw/ , https://cambodiappp.chanchao.com.tw/.
ឬគេហទំព័រ Facebook របស់យើង៖: https://www.facebook.com/CamboExpo
| 2026 ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី១០ 2026 ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ 2026 ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ពកម្ពុជាអន្តរជាតិ លើកទី១០ |
ទីតាំង៖ | មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (Tonle Bassac Commune, Chamkarmorn Dist., Diamond Island City, Phnom Penh, Cambodia) |
កាលបរិច្ឆេទ៖ | 13-16 សីហា 2026 |
ម៉ោង៖ | 13-15 សីហា 2026 09:00 – 17:00 16 សីហា 2026 09:00 – 15:00 |
លក្ខខណ្ឌអ្នកចូល | សម្រាប់អ្នកទស្សនា និងអ្នកជំនាញតែប៉ុណ្ណោះ កុមារអាយុក្រោម 16 ឆ្នាំមិនអនុញ្ញាតឱ្យចូលទស្សនាទេ |


