១២ ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ នៅលើទំហំផ្ទៃសរុប ១៨៩ ម៉ែត្រការ៉េដែល Taiwan Select បាននាំមកកាន់ ទីផ្សារឧស្សាហកម្មកម្ពុជា
Daneth MechAUGUST 6 2026

ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ឆ្នាំ2026 (CIMIF 2026) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មឧស្សាហកម្មអន្តរជាតិដ៏សំខាន់មួយនៅកម្ពុជា ដែលផ្តោតលើវិស័យគ្រឿងយន្ត ឧបករណ៍ស្វ័យប្រវត្តិកម្ម ម៉ាស៊ីនឧបករណ៍កាត់ដែក បច្ចេកវិទ្យាកែច្នៃលោហៈ និងបច្ចេកវិទ្យាផលិតកម្មពាក់ព័ន្ធផ្សេងៗ។ ពិព័រណ៍នេះជាវេទិកាពាណិជ្ជកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អន្តរជាតិ ក្នុងការផ្លាស់ប្តូរចំណេះដឹង បង្កើតកិច្ចសហប្រតិបត្តិការ និងពង្រីកឱកាសអាជីវកម្មក្នុងវិស័យផលិតកម្មនៅកម្ពុជា។

ក្រោមការរៀបចំរបស់សមាគមពាណិជ្ជករគ្រឿងយន្តនៃទីក្រុងតៃប៉ិ ឆ្នាំនេះ បានប្រមូលផ្តុំសហគ្រាសតៃវ៉ាន់ចំនួន ១២ ក្រុមហ៊ុន មកតាំងបង្ហាញផលិតផល និងបច្ចេកវិទ្យារបស់ខ្លួន ដែលមានចំនួន ២១ស្តង់នៅលើទំហំផ្ទៃសរុប១៨៩ ម៉ែត្រការ៉េ។ ជាពិសេសក៏មានការរៀបចំផ្សព្វផ្សាយ (Value-Added Promotion) ដើម្បីលើកកម្ពស់ការទទួលស្គាល់ម៉ាក និងពង្រឹងវិស័យឧស្សាហកម្មគ្រឿងយន្ត និងដំណោះស្រាយផលិតកម្មឆ្លាតវៃរបស់តៃវ៉ាន់នៅក្នុងទីផ្សារកម្ពុជា ក៏ដូចជាជំរុញឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

 

Photo 2026 08 06 08 48 58

 

ទីផ្សារឧស្សាហកម្មផលិតកម្មកម្ពុជា៖ ការលើកកម្ពស់ និងធ្វើទំនើបកម្មឧស្សាហកម្ម បង្កើតឱកាសថ្មីសម្រាប់ការផលិតឆ្លាតវៃ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍ និងការធ្វើទំនើបកម្មឧស្សាហកម្ម ដោយវិស័យផលិតកម្មកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មបែបសម័យដើម ទៅកាន់ឧស្សាហកម្មដែលមានភាពចម្រុះ និងមានតម្លៃបន្ថែមខ្ពស់ជាងមុន។ ជាមួយនឹងការបន្តកើនឡើងនៃការវិនិយោគពីបរទេស និងការពង្រឹងបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ឧស្សាហកម្មដូចជា ផលិតកម្មគ្រឿងបន្លាស់រថយន្ត ការផលិតគ្រឿងអេឡិចត្រូនិក ការកែច្នៃលោហៈ ការកែច្នៃម្ហូបអាហារ និងឧស្សាហកម្មវេចខ្ចប់ កំពុងបន្តរីកចម្រើន។ ការរីកចម្រើននេះបានជំរុញឱ្យមានតម្រូវការកាន់តែច្រើនពីសហគ្រាសលើផ្នែកគ្រឿងយន្ត បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ការកែច្នៃដែលមានភាពជាក់លាក់ខ្ពស់ និងគ្រឿងបន្លាស់ឧស្សាហកម្មដែលមានគុណភាពខ្ពស់។ កម្ពុជាមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងតំបន់អាស៊ាន ដែលមានសក្តានុពលខ្ពស់ក្នុងការតភ្ជាប់ទីផ្សារក្នុងតំបន់។ តម្រូវការលើការធ្វើបច្ចុប្បន្នភាពឧបករណ៍ផលិតកម្ម និងការអនុវត្តផលិតកម្មឆ្លាតវៃ ដែលកើតចេញពីការធ្វើទំនើបកម្មឧស្សាហកម្ម កំពុងបង្កើតឱកាសទីផ្សារថ្មីៗសម្រាប់អ្នកផ្គត់ផ្គង់គ្រឿងយន្ត និងបច្ចេកវិទ្យាផលិតកម្មរបស់តៃវ៉ាន់។

ចំណុចលេចធ្លោរបស់ Taiwan Select Pavilion៖ កន្លែងតាំងបង្ហាញតែមួយ អាចបង្ហាញពីសមត្ថភាពម៉ាស៊ីនឧស្សាហកម្ម
និងការផលិតឆ្លាតវៃរបស់តៃវ៉ាន់

Taiwan Select Pavilion នៅក្នុងពិព័រណ៍ CIMIF 2026 នឹងបង្ហាញនូវបច្ចេកវិទ្យាឈានមុខរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីនតៃវ៉ាន់ សម្រាប់ការប្រើប្រាស់ក្នុងវិស័យផលិតកម្មផ្សេងៗ ដោយផ្តោតលើការតាំងបង្ហាញសំខាន់ៗចំនួន ៣៖

គ្រឿងម៉ាស៊ីនឧបករណ៍ និងការកែច្នៃ៖ គ្រឿងម៉ាស៊ីន CNC ឧបករណ៍កែច្នៃលោហៈ ឧបករណ៍កាត់ និងបច្ចេកវិទ្យាកែច្នៃ
ពាក់ព័ន្ធផ្សេងៗ

ស្វ័យប្រវត្តិកម្មឆ្លាតវៃ និងកម្មវិធីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម៖ ឧបករណ៍ស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងឧស្សាហកម្ម ការផលិតឆ្លាតវៃ និងដំណោះស្រាយបង្កើនប្រសិទ្ធភាពផលិតកម្ម។

គ្រឿងបន្លាស់ម៉ាស៊ីន និងបច្ចេកវិទ្យាផលិតកម្ម៖ គ្រឿងបន្លាស់ដែលមានគុណភាពខ្ពស់ គ្រឿងបង្គុំ និងផលិតផលសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ។

 ពន្លាតៃវ៉ាន់ ជាតំបន់ដ៏មានសកម្មភាពបន្ថែមតម្លៃខ្ពស់ (Taiwan Pavilion Value-Added Activity Zone)

ដើម្បីបង្កើនបទពិសោធន៍នៃការទស្សនា និងលើកកម្ពស់គុណភាពនៃអាជីវកម្មររវាងអ្នកទិញ និងអ្នកលក់ Taiwan Select Pavilion បានរៀបចំជាពិសេសនូវ Value-Added Activity Zone ដែលផ្តល់ជូននូវសេវាកម្មពិសេសជាច្រើនដូចជា៖ផ្ទាំងអេក្រង់ LED ទំហំធំ ត្រូវបានដំឡើងនៅច្រកចូល ដើម្បីបង្ហាញវីដេអូផលិតផល និងការណែនាំអំពីក្រុមហ៊ុននិងម៉ាកយីហោដែលចូលរួមក្នុងកម្មវិធី។ ក្នុងគោលបំណងជួយឱ្យអ្នកទិញអាចយល់បានយ៉ាងឆាប់រហ័សអំពីទិដ្ឋភាពទូទៅនៃផលិតផលនៅក្នុង Taiwan Pavilion។ តំបន់អាជីវកម្ម B2B ត្រូវបានរៀបចំឡើងនៅក្នុង Pavilion ដោយមានអ្នកបកប្រែជំនាញដែលអាចប្រើប្រាស់ភាសា អង់គ្លេស / ចិន / ខ្មែរ ដើម្បីធានាឱ្យការទំនាក់ទំនងអំពីតម្រូវការទិញលក់មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព។ លើសពីនេះ តំបន់នេះតាំងបង្ហាញផលិតផលដែលគុណភាពខ្ពស់ ត្រូវបានរៀបចំនៅទីតាំងសំខាន់ក្នុង Pavilion ដោយដាក់បង្ហាញផលិតផលតំណាងរបស់ក្រុមហ៊ុននីមួយៗ ដើម្បីឱ្យអ្នកទិញអាចពិនិត្យ ប្រៀបធៀប និងវាយតម្លៃផលិតផលបានដោយផ្ទាល់។

 សេចក្តីគោរពអញ្ជើញ

ឧស្សាហកម្មគ្រឿងម៉ាស៊ីនរបស់តៃវ៉ាន់ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ដោយមានភាពលេចធ្លោផ្នែកផលិតដ៏មានគុណភាពខ្ពស់ គុណយតម្លៃល្អឥតខ្ចោះ ការច្នៃប្រឌិតបច្ចេកវិទ្យា និងសមត្ថភាពកែច្នៃផលិតផលតាមតម្រូវការរបស់អតិថិជន។ Taiwan Select Pavilion សូមគោរពអញ្ជើញអ្នកជំនាញគ្រប់វិស័យនៅកម្ពុជារួមមាន៖ ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនគ្រឿងម៉ាស៊ីន និងឧបករណ៍ រួមបញ្ចូលប្រព័ន្ធស្វ័យប្រវត្តិកម្ម រោងចក្រផលិត OEM/ODM និងភ្នាក់ងារចែកចាយឧបករណ៍ឧស្សាហកម្ម មកចូលរួមទស្សនាអោយបានច្រើនកុះករ នៅមជ្ឈមណ្ឌល

សន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ សូមអញ្ជើញមកជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់មកពីប្រទេសតៃវ៉ាន់ និងរួមគ្នាស្វែងរកឱកាសថ្មីៗសម្រាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍអាជីវកម្មនាពេលអនាគត។

ព័ត៌មានលម្អិតនៃការតាំងពិព័រណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តជាតិ (CIMIF) 2026១៣-១៦ សីហា ឆ្នាំ២០២៦

នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ភ្នំពេញTaiwan Pavilion: ១២ ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍, ២១ ស្តង់់, ទំហំផ្ទៃសរុប ១៨៩ ម៉ែត្រការ៉េអ្នករៀបចំ: សមាគមពាណិជ្ជករគ្រឿងយន្តនៃទីក្រុងតៃប៉ិស្តង់តាំងបង្ហាញ: លេខស្តង់666

 Taiwan Pavilion Press Contact: Mr. Ethan Lin (Nexusfairs Asia)

Contact: +886-988262921

Email: sales@nexusfairs.com

Taiwan Pavilion: https://taiwan-pav.com/en/exhibitions/cimif 

ព័ត៌មានលម្អិតនៃការតាំងពិព័រណ៍

ឈ្មោះពិព័រណ៍: ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តជាតិ (CIMIF) 2026

កាលបរិច្ឆេទពិព័រណ៍: ១៣-១៦ សីហា ឆ្នាំ២០២៦

ទីតាំង: នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Taiwan Select Pavillion ស្តង់តាំងបង្ហាញ: លេខស្តង់666

 គាំទ្រដោយ: សមាគមពាណិជ្ជករគ្រឿងយន្តនៃទីក្រុងតៃប៉ិ

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia