ជ្រោយចង្វារបេយ៍នឹងលើកកម្ពស់បទពិសោធន៍នៃការស់នៅ តាមរយៈការដាក់សម្ពោធវីឡាប្លុកថ្មីក្នុងកម្មវិធី « Villa Showcase » រួមជាមួយនឹងការអភិវឌ្ឍសួនច្បារបៃតងថ្មីៗ
Daneth MechMARCH 26 2026

Location

 

ជ្រោយចង្វារបេយ៍ មានមោទនភាពបង្ហាញជូនកម្មវិធី «Villa Showcase »  ដែលជាការប្រកាសបើកលក់ជាផ្លូវកាផ្ទះវីឡា Silver Prestige Villa នៅ Chroy Changvar Gardens ដែលជាការអភិវឌ្ឍលំនៅដ្ឋានមានសក្តានុពលខ្ពស់នៅខណ្ឌជ្រោយចង្វារ ។​

វីឡាទោល (Silver Prestige Villa) គឺជាម៉ូដែលទទួលបានការគាំទ្រពីអតិថិជន ក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋាន Chroy Changvar Gardens ដែលលេចធ្លោដោយការរចនាដ៏ប្រណិត ទំហំធំទូលាយ គ្រប់បន្ទប់រៀបចំឡើងដើម្បីទាញពន្លឺ ធម្មជាតិបានពេញមួយថ្ងៃ បង្កើតបរិយាកាស្រស់ថ្លា ភាពកក់ក្តៅ  និងផាសុខភាពដល់ការរស់នៅប្រចាំថ្ងៃ ក្នុងកម្មវិធីរយៈពេលពីរថ្ងៃនេះផ្តល់ឱកាសចំណេញដល់អតិថិជន ដើម្បីស្វែងយល់ពីការផ្តល់ជូន និងឱកាសពិសេសលើគម្រោងអចលនទ្រព្យមួយនេះ រួមទាំងសហគមន៍ជុំវិញនៅក្នុងជ្រោយចង្វារបេយ៍។

 

Picture1

Picture2

 

ក្នុងអំឡុងពេលកម្មវិធី « Villa Showcase » អតិថិជននឹងទទួលបានឱកាសចូលរួមពិសេសរួមមាន៖

·       ការបញ្ចុះតម្លៃពី 3x,xxx ដុល្លារ រហូតដល់ 7x,xxx ដុល្លារ

·       អត្រាការប្រាក់ ០% រយៈពេលរហូតដល់ 24 ខែ

·       ទទួលបានប័ណ្ណបញ្ចុះតម្លៃរហូតដល់ 8,000 ដុល្លារ

កក់ភ្លាម ចាប់ Blind Box ភ្លាមៗ៖ មានឱកាសឈ្នះរង្វាន់ធំៗ ដូចជា iPhone 17 Pro, គ្រឿងអលង្ការ Pandora, នាឡិកា Bering និងរង្វាន់ពិសេសជាច្រើនទៀត​ ។

ជាពិសេស អតិថិជន 10 នាក់ដំបូងដែលធ្វើការកក់ក្នុងអំឡុងពេលកម្មវិធី នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដូចជា កញ្ចប់ដេគ័រផ្នែកខាងក្នុងផ្ទះ តម្លៃរហូតដល់ $50,000ទទួលបានការផ្ទេកម្មសិទ្ធប្លង់រឹងដោយឥតគិតថ្លៃ។ លើសពីនេះ ភ្ញៀវទាំងអស់ដែលចូលរួម ក៏នឹងទទួលបានអនុស្សាវរីយ៍ជាច្រើនផងដែរ។

 

Photo 2026 03 26 11 02 24

Photo 2026 03 26 11 02 32

 

ជ្រោយចង្វារបេយ៍ក៏កំពុងធ្វើការអភិវឌ្ឍសួនច្បារបៃតងដ៏រស់រវើកពីរដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់របៀបរស់នៅ និងការរស់នៅសហគមន៍នៅក្នុងតំបន់នេះផងដែរ។ ទាំងនេះរួមមាន Coconut Park ដែលមានទីតាំងនៅជិតអគារពន្ធដារថ្មី (GDT Tower) និងសួនកម្សាន្ត  Jumnom Park នៅជិតរង្វង់មូលសុវណ្ណមច្ឆា។ សួនបៃតងទាំងនេះត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអ្នកស្នាក់នៅជាមួយបរិយាកាសស្រស់ស្រាយសម្រាប់ការសម្រាក សកម្មភាពគ្រួសារ និងបទពិសោធន៍រួមគ្នា។

ជ្រោយចង្វារបេយ៍ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) គឺជាផ្នែកមួយនៃតំបន់ទីក្រុងដែលកំពុងរីកចម្រើន ដែលមានការតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ស្ពាន ស្ថាប័នអប់រំ មណ្ឌលសុខភាព សួនកម្សាន្ត និងហាងទំនិញ ដែលធ្វើឲ្យតំបន់នេះក្លាយជាគោលដៅលំនៅឋាន និងវិនិយោគដ៏ល្អឥតខ្ចោះមួយនៅរាជធានីភ្នំពេញ

កម្មវិធី « Villa Showcase » មិនត្រឹមតែជាឱកាសក្នុងការក្លាយជាម្ចាស់វីឡាប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ OCIC ក្នុងការបង្កើតសហគមន៍រស់នៅដែលមានតុល្យភាព និងគុណភាពខ្ពស់ ស្របតាមចក្ខុវិស័យអភិវឌ្ឍទីក្រុងសម័យថ្មី។

 

Map

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់សហការីផ្នែកលក់ តាមរយៈលេខ៖ 011 885 865 / 086 885 895 ទីតាំងកម្មវិធីស្ថិតនៅការិយាល័យលក់វីឡា ជ្រោយចង្ចារហ្គាដិន ឬចុចតាមរយៈ Link ខាងក្រោម៖

Location Map https://maps.app.goo.gl/eNDjpbXz2XNcw47p9

Facebook: https://www.facebook.com/chroychangvargardens

Telegram: https://t.me/VillaChroyChangVarOCIC

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia