រកស៊ីអ្វីត្រូវប៉ាន់ពេលខាងមុខ? អ្នកជំនួញចាស់វស្សាម្នាក់ណែនាំវិស័យសក្ដានុពល ៣មិនគួរមើលរំលង
ឡុង វឌ្ឍនៈFEBRUARY 6 20233.3 K views

អ្នករកស៊ីពូកែ គឺជាមនុស្សដែលពូកែព្យាករណ៍ទំនោរអនាគត និងមានចក្ខុវិស័យវែងឆ្ងាយ។ ទទ្ទឹមនឹងនេះដែរ ការជ្រើសរើសមុខជំនួញដើម្បីរកស៊ីក៏ជារឿងសំខាន់ផងដែរ ព្រោះបើជ្រើសរើសមុខជំនួញខុស វាធ្វើឱ្យអត្រាបរាជ័យតាំងពីថ្ងៃដំបូងមកម៉្លេះ។

ទាក់ទិននឹងការជ្រើសរើសមុខរបរ អ្នកជំនួញអចលនទ្រព្យចាស់វស្សាគឺ លោក ច្រឹក សុខនីម ជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong បានណែនាំនូវគន្លឹះមួយចំនួនទាក់ទងនឹង ការរើសជំនួញសក្ដានុពលនាពេលអនាគត។

១. របរក្នុងវិស័យហិរញ្ញវត្ថុ

ដូចសង្កេតមើលឃើញនឹងភ្នែក នាពេលបច្ចុប្បន្ន មិនថានៅបណ្ដាប្រទេសអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុគឺមានការរីកចម្រើនខ្លាំង។ មួយវិញទៀត វិស័យហិរញ្ញវត្ថុនេះក៏បង្កើតអ្នកមានជាច្រើននាក់ផងដែរ។ អាស្រ័យហេតុនេះ បើសិនជាអ្នកចង់ចាប់ផ្ដើមជំនួញ អ្នកគួរសម្លឹងមើលវិស័យមួយនេះ។

២. របរបច្ចេកវិទ្យា

នៅបណ្ដាប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក គឺវិស័យបច្ចេកវិទ្យានេះមានភាពរីកចម្រើនខ្លាំង។ វិស័យបច្ចេកវិទ្យា​រីកចម្រើនខ្លាំងស្ទើរតែលើសវិស័យអចលនទ្រព្យទៀតផង ព្រោះសហគ្រិនក្មេងៗភាគច្រើន បានសម្រុករកស៊ីក្នុងវិស័យនេះ ហើយក៏បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាលក់បានលុយរាប់សិបលានដុល្លារផងដែរ។ ក្រឡេកមើលប្រទេសកម្ពុជាវិញ វិស័យបច្ចេកវិទ្យាក៏មានសន្ទុះរីកចម្រើនកាន់តែខ្លាំងឡើងៗផងដែរ ហើយក៏នឹងបន្តរីកចម្រើនកាន់តែខ្លាំងនាពេលអនាគតខាងមុខ។ អាស្រ័យហេតុនេះ បើសិនជា ចង់រកស៊ី គិតថាខ្លួនមានជំនាញ មានសមត្ថភាព និងចំណង់ចំណូលចិត្ត អ្នកគួរពិចារណាជំនួញក្នុងវិស័យនេះ។

៣. អចលនទ្រព្យ

អចលនទ្រព្យ អចលនទ្រព្យ អចលនទ្រព្យ អ្នកប្រហែលជាឮច្រើនមកហើយ ថាវាជាវិស័យល្អមួយ និងជាវិស័យដែលអ្នកមានភាគច្រើនចូលចិត្តរកស៊ីខ្លាំងបំផុត។ ទន្ទឹមនឹងភាពអំណោយផល ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ទៀតនោះ វិស័យនេះក៏ជាអាទិភាព អាចរកចំណូលបានច្រើន និងបន្តរីកចម្រើននៅយូអង្វែងទៅខាងមុខផងដែរ។

ជារួមមកវិញ របរបន្តត្រូវប៉ាន់នាពេលខាងមុខនេះ គឺជាអ្វីដែលអ្នកគួរតែពិចារណា ព្រោះវាអាចមានឱកាសរីកចម្រើនច្រើនទៅមុខបន្តទៀត។ ប្រសិនបើអ្នកចង់ធ្វើជំនួញ វិស័យទាំង៣នេះ អ្នកមិនគួរមើលរំលងនោះទេ៕

សូមចុចទីនេះ ដើម្បីរៀនគំនិតរកស៊ីល្អៗ និង គន្លឹះដឹកនាំជីវិតក្នុងគ្រុបពិសេសខ្ញុំ ( https://t.me/LongVathanak777 )  

 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia