ស្មារតីខ្មែរតែមួយ៖ ក្រុមហ៊ុនជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ បើកការប្រកួតរចនាសំបកបាវថ្មីសារជាថ្មី ក្រោមប្រធានបទ “ផលិតផលកូនខ្មែរ ស្មារតីខ្មែរតែមួយ”
Bunthoeun KoemAUGUST 11 2026

ក្រុមហ៊ុនជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ក្រោមការដឹកនាំផ្ទាល់របស់ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន បានប្រកាសបើកកម្មវិធីប្រកួតប្រជែងរចនាសំបកបាវស៊ីម៉ងត៍អូដ្ឋថ្មីជាផ្លូវការ ក្រោមប្រធានបទ “ផលិតផលកូនខ្មែរ ស្មារតីខ្មែរតែមួយ” ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ ស្មារតីខ្មែរស្រលាញ់ខ្មែរ  និងផ្តល់វេទិកាដល់កូនខ្មែរក្នុងការបញ្ចេញសមត្ថភាព និងភាពច្នៃប្រឌិត។

 

Photo 2026 08 11 17 52 40


កម្មវិធីនេះបើកទូលាយសម្រាប់អ្នករចនាក្រាហ្វិក (Graphic Designers) និងសិល្បករច្នៃប្រឌិតទាំងអស់ ដែលមានបំណងចង់បង្ហាញស្នាដៃ សមត្ថភាព និងរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុក តាមរយៈការបង្កើតរូបរាងនៃសំបកបាវស៊ីម៉ងត៍អូដ្ឋ។
បេក្ខជនដែលមានស្នាដៃឆ្នើមនឹងទទួលបានរង្វាន់លើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ រួមមាន៖


ម្ចាស់ជ័យលាភី៖ ទទួលបានរង្វាន់ពិសេស ដូចជា Apple MacBook Pro 16” M5 Pro, iPad Pro M4 11”, និង Wacom Intuos Pro M


· កាន់តែពិសេស៖ ម្ចាស់ជ័យលាភីលេខ១នឹងមានឱកាសជិះនិងជ្រើសរើសរថយន្ត Supercar មួយគ្រឿងណាក៏បានដែលបេក្ខភាពពេញចិត្ត របស់អ្នកឧកញ៉ា លាង ពៅ (ភីធើរ)ដែលលោកជាអ្នកបើកជូនដោយផ្ទាល់


· កាន់តែអស្ចារ្យទៀតនោះ ៖ រាល់បេក្ខជនដែលបានដាក់ពាក្យប្រកួត និងបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ នឹងទទួលបានកាដូអនុស្សាវរីយ៍ពិសេសពី អ្នកឧកញ៉ា លាង ពៅ ផងដែរ។ 

 

Photo 2026 08 11 17 52 30

 

កម្មវិធីចាប់ផ្តើមទទួលស្នាដៃចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី០1 ខែកញ្ញា ឆ្នាំ2026។ សូមចូលរួមទាំងអស់គ្នាដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងស្មារតីខ្មែរតែមួយតាមរយៈការរចនាសំបកបាវស៊ីម៉ងត៍អូដ្ឋថ្មី ស៊ីម៉ងត៍អូដ្ឋ!

 

ព័ត៌មានបន្ថែម និងការដាក់ពាក្យ៖ សូមទាក់ទងមកកាន់តេឡេក្រាម (Telegram): 090 844 647

 

 

Photo 2026 08 11 17 53 10

Photo 2026 08 11 17 51 29

Photo 2026 08 11 17 51 40

Photo 2026 08 11 17 51 57

Photo 2026 08 11 17 52 09

Photo 2026 08 11 17 52 20

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia