មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបន្ដពង្រីកការវិនិយោគបង្កើតផ្សារជាច្រើនកន្លែងបន្ថែមទៀត ដើម្បីនាំយកនូវបទពិសោធន៍ទិញទំនិញ និងបំពេញសេចក្ដីត្រូវការរបស់អតិថិជន។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងសាងសង់ផ្សារទំនើបថ្មីៗចំនួន ៣ បន្ថែមទៀត។
១. ផ្សារទំនើប ជីប ម៉ុង ៥០ ម៉ែត្រ
ផ្សារទំនើប ជីប ម៉ុង ៥០ ម៉ែត្រ គឺមានទីតាំងស្ថិតនៅតំបន់ចំការដូងក្នុងគម្រោង ផាក លែន ៥០ ម៉ែត្រ របស់ក្រុមហ៊ុន ជីប ម៉ុង លែន។ ផ្សារទំនើបថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

តាមការបញ្ជាក់ពីក្រុមហ៊ុន ផ្សារទំនើបខាងលើគឺមានរចនាបទទំនើបស៊ីវិល័យ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងការកម្សាន្ត។ ជាក់ស្ដែងហាងល្បីៗទាំងក្នុងនិងក្រៅស្រុកសរុបប្រហែល៤០ នឹងមានវត្ដមាននៅក្នុងផ្សារមួយនេះ។ ដោយក្នុងនោះរួមមាន៖ ផ្សារទំនើប ជីប ម៉ុង Supermarket ធនាគារ ជីប ម៉ុង ហាងទំនិញ ហាងអាហារ ហាងកាហ្វេល្បីៗ ហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ កន្លែងលេងកម្សាន ទីលានលេងកីឡា Pickleball និងសេវាកម្មផ្សេងៗទៀត។
សម្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលចង់បានទីតាំងបើកអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារ ជីប ម៉ុង ៥០ ម៉ែត្រ ថ្មីនេះ អាចធ្វើការទាក់ទងជួលទីតាំងបានតាមរយៈលេខទូរស័ព្ទ៖ 093 922 888។
២. ផ្សារទំនើប ជីប ម៉ុង ថៅវើ
ផ្សារទំនើប ជីប ម៉ុង ថៅវើ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅក្នុងអគារ ជីប ម៉ុង ថៅវើ។ ផ្សារមួយនេះ នឹងនាំមកនូវយីហោល្បីៗ រោងភាពយន្ដ កន្លែងក្មេងលេង និងកន្លែងកម្សាន្ដជាច្រើនទៀត។

តាមការបញ្ជាក់ពីលោកជំទាវ លីសុខ ឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា គម្រោងផ្សារទំនើប ជីប ម៉ុង ថៅវើ នេះគម្រោងនឹងបើកដំណើរការនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។
៣. ផ្សារទំនើប ជីប ម៉ុង ៦A
បន្ទាប់ពីបានបើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង ថៅវើ មិនបានប៉ុន្មានថ្ងៃផង ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង ៦A មួយបន្ថែមទៀត។ ដោយគម្រោងផ្សារមួយនេះ គឺមានទីតាំងនៅក្នុងគម្រោង ផាក លែន ៦A របស់ក្រុមហ៊ុន ជីប ម៉ុង លែន ស្ថិតតាមបណ្ដាយផ្លូវជាតិលេខ៦A ដែលជាតំបន់ដែលកំពុងមានសក្ដានុពលខ្លាំង។

តាមការបញ្ជាក់លោកជំទាវ លី សុខឆេង ផ្សារទំនើប ជីប ម៉ុង ៦A នេះនឹងមានដៃគូធំៗជាច្រើនដែលនឹងចូលរួមបើកដំណើរការនៅខាងក្នុងផ្សារដោយក្នុងនោះមានរោងភាពយន្ដ ភោជនីយដ្ឋានល្បីៗ ទាំងជាតិ និងអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ស៊ុបភើម៉ាឃីត ហាងសម្លៀកបំពាក់ និងកន្លែងក្មេងលេងផ្សេងៗទៀត។
សម្រាប់អាជីវករ ដែលចង់ជួលទីតាំងដើម្បីបើក និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងផ្សារទំនើប ជីប ម៉ុង ៦A នេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ 070 220 420, 066 401 222, 067 999 050៕




