លោកជំទាវ តែ សុវណ្ណី៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នឹងពង្រីកសាខាចំនួន ១០០ នៅ ២៥ ខេត្ដ-ក្រុងក្នុងប្រទេសកម្ពុជា
Bunthoeun KoemMAY 10 202648 views

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត គឺជាពាណិជ្ជកម្មដ៏សំខាន់មួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបច្ចុប្បន្ននេះ កំពុងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជន។ ជាក់ស្ដែងត្រឹមរយៈពេល ៤ ខែកន្លងមកនេះក្រុមហ៊ុននេះមានសាខាចំនួន ២១ ហើយដែលកំពុងបើកដំណើរការ និងកំពុងសាងសង់នៅរាជធានីភ្នំពេញ ខណៈគោលដៅធំគឺក្រុមហ៊ុននឹងពង្រីកឲ្យបាន ១០០ សាខានៅពេលខាងមុខ។ 

 

ទាក់ទងនឹងការពង្រីកខ្លួនរបស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នេះដែរ​ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនកម្ពុជា ជាច្រើន និងថែមទាំងបានស្នើសុំឲ្យក្រុមហ៊ុនឲ្យពង្រីកសាខាទៅកាន់ទីតាំងភូមិសាស្ដ្ររបស់ខ្លួនផងដែរ ដើម្បីងាយស្រួលនៅក្នុងការស្វែងរកទិញទំនិញពីផ្សារកូនខ្មែរមួយនេះ។ ស្របពេលបច្ចុប្បន្នផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីតនេះ គឺមានសាខាតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។

 

Img 2947 1 1024x576

 

យ៉ាងណាតាមការលើកឡើងពីលោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានឲ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់ «មណ្ឌលកណ្ដាលស្ដុកទំនិញផ្គត់ផ្គង់»  កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន ជីប ម៉ុង នឹងពង្រីក ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ទាំង ១០០​ សាខានេះនៅទូទាំងប្រទេសតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ។ “១០០ ទីតាំងបើយើងបើកតែនៅក្នុងក្រុងប្រហែលជាទៅអត់រួចទេ អុីចឹងគោលដៅរបស់យើងនឹងទៅបណ្ដាខេត្ដទាំងអស់ គឺ ២៥ ខេត្ដ-ក្រុងនៅក្នុងប្រទេសខ្មែរយើងតែម្ដង ដោយធ្វើយ៉ាងណាឲ្យ ជី​ប ម៉ុង ស៊ុបភើម៉ាឃីត នៅកៀកនឹងបងប្អូនប្រជាពលរដ្ឋ”។ ប្រសាសន៍របស់លោកជំទាវអគ្គនាយិកា។

 

៧

 

សូមជម្រាបថា ចក្ខុវិស័យរបស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត គឺចង់ប្រែក្លាយខ្លួនជាស្ថាប័នឈានមុខគេក្នុងវិស័យលក់រាយ ដែលផ្តល់នូវភាពងាយស្រួល គុណភាព និងទំនុកចិត្តខ្ពស់បំផុតជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។ តាមរយៈការបើកឲ្យបានដល់ ១០០ សាខា ក្រុមហ៊ុននឹងក្លាយជាកម្លាំងចលករមួយក្នុងការផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ និងជួយជំរុញដល់ផលិតផលក្នុងស្រុក តាមរយៈការយកមកដាក់លក់ក្នុងបណ្តាញចែកចាយដ៏ធំមួយនេះ។

 

សម្រាប់អតិថជិនចង់បានផលិតផល ឬ​ម្ចាស់អាជីវកម្មដែលមានផលិតផលចង់ដាក់លក់នៅលើផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតពីក្រុមការងារតាមរយៈ Telegram: https://t.me/chipmongsupermarket ឬតាមដានព័ត៌មានផ្សេងៗលើទំព័រហ្វេសប៊ុកផេក Chip Mong Supermarket

 

១១ (1)

១២

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia