កុំភ្លេចទៅចូលរួមទាំងអស់គ្នា ខណៈក្រុមហ៊ុន ជីប ម៉ុង នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ ''ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ '' ដើម្បីដាក់បង្ហាញពីគំនិតច្នៃប្រឌិតថ្មី ពីការជឿនលឿនលើការនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលមានស្តង់ដារនិងគុណភាពខ្ពស់ជាពិសេសនោះគឺជាសមិទ្ធផលបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Chip Mong Steel របស់កូនខ្មែរយើងផងដែរ។

នៅក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នេះដែរ ក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញនូវមហិច្ឆតាដ៏ធំធេងតាមរយៈការវិនិយោគរាប់លានដុល្លារលើបច្ចេកវិទ្យាគ្រឿងចក្រចុងក្រោយបង្អស់ ដែលនេះបង្ហាញឱ្យយើងដឹងថានេះមិនមែនត្រឹមតែជាការតាំងបង្ហាញស្នាដៃដែលខ្មែរផលិតបានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យដើរទាន់ពិភពលោក។

ជាមួយគ្នានោះដែរ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ បានមានប្រសាសន៍ថា ជាក់ស្ដែង រោងចក្រផលិតដែកទីប-ស បានប្រើប្រាស់បច្ចេកវិទ្យា "រណាត្រជាក់" (Cold Saw) ដែលផ្ដល់នូវមុខកាត់ស្មើស្អាតគ្មានព្រុយ និងថ្នេរផ្សារស៊ីសាច់តែមួយ រលោងប្រណិតដូចកញ្ចក់។ រួមជាមួយរោងចក្រស៊ីម៉ងត៍ Chip Mong និង Chip Mong Steel ដែលសុទ្ធសឹងតែជាស្ដង់ដារពិភពលោក បង្កើតឡើងដើម្បីបង្កើនភាពជឿជាក់ដល់រាល់ការសំណង់។ មិនត្រឹមតែវិស័យសំណង់ប៉ុណ្ណោះទេ សូម្បីតែក្នុងវិស័យភេសជ្ជៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបំពាក់បច្ចេកវិទ្យាសម្អាតផ្សែងនិងបច្ចេកវិទ្យាទំនើបចុងក្រោយ Smart Triple Filter ដែលមានការចម្រោះដល់ទៅ ៣ ដំណាក់កាល។ ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការគ្រប់គ្រង និងការផលិត បានធ្វើឱ្យខ្សែសង្វាក់ផលិតកម្មកាន់តែមានប្រសិទ្ធភាព និងមានទំនួលខុសត្រូវខ្ពស់បំផុតចំពោះបរិស្ថាន។

អគ្គនាយកបន្តវេន បានមានប្រសាសន៍បន្ថែមទៀតថា ជីប ម៉ុង តែងតែឈរលើចក្ខុវិស័យវែងឆ្ងាយ ពង្រឹងសមត្ថភាពឲ្យដើរតាមទាន់សម័យកាល នៃភាពរីកចម្រើនរបស់ពិភពលោកហើយក្រុមហ៊ុនជីប ម៉ុងមានបុគ្គលិកខ្មែរលើស៩០ភាគរយ ដែកទីប-ស ជីប ម៉ុង ស្លាកសញ្ញាជាអក្សរខ្មែរជាសម្គាល់ ហើយផលិតតាមស្តង់ដា អន្តរជាតិ។

លើសពីនេះទៅទៀត អ្វីដែលគួរឱ្យមោទនភាពបំផុតនោះគឺគ្រឿងចក្រដ៏ទំនើបទាំងនេះ ត្រូវបានបញ្ជា និងគ្រប់គ្រងដោយកូនខ្មែររហូតដល់ជាង ៩៧ ភាគរយនេះគឺជាការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ ដូច្នេះបងប្អូនកុំទៅលេងស្តង់របស់ក្រុមហ៊ុនជីប ម៉ុងទាំងអស់គ្នា ខណៈកម្មវិធីមួយនេះគឺចាប់ពីថ្ងៃទី២៦-២៧-២៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ព្រឹកនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕




