ភ្នំពេញ, ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានបោះជំហានទៅមុខយ៉ាងមុតមាំមួយកម្រិតទៀត តាមរយៈការរៀបចំពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ និងបើកលក់ Pre-Sales ជាផ្លូវការនូវ "Home Office II" ដែលជាប្រភេទ ផ្ទះអាជីវកម្មម៉ូដថ្មីសន្លាង និងមានភាពច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់នាដើមឆ្នាំ ២០២៦នេះ។

ការបើកទំព័រថ្មីនៃបទពិសោធន៍រស់នៅ និងការប្រកបអាជីវកម្មដែលពោរពេញដោយឧត្តមភាពរបស់អតិថិជន ជីប ម៉ុង លែនគ្រប់រូប។ Home Office II នឹងលេចរូបរាងឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលសំណង់អាគារមានភាពច្នៃប្រឌិតខ្ពស់ ជាមួយពហុមុខងារ និងគុណភាពសំណង់រឹងមាំល្អដាច់គេ។
បន្ថែមពីនេះ Home Office II ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត មានត្រឹមតែ 10 ផ្ទះជាងប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគ្រិនសម័យថ្មី។ ជាមួយនឹងកម្ពស់ដ៏សមស្រប និងការរៀបចំប្លង់បាតយ៉ាងឆ្លាតវៃ លោកអ្នកអាចកែច្នៃជាន់ផ្ទាល់ដី និងជាន់ទីមួយទៅជាការិយាល័យដ៏ប្រណីត ឬហាងអាជីវកម្មដ៏ទាក់ទាញ ខណៈដែលជាន់ខាងលើផ្តល់នូវសេចក្តីសុខសម្រាប់ការរស់នៅក្នុងក្រុមគ្រួសារជាមួយនិងបន្ទប់គេងធំទូលាយ ប្រកបផាសុកភាពខ្ពស់។

ផ្ទះមានចំនួនកំណត់ ស្ថិតនៅកែងផ្លូវ មហាវិថីធំៗដល់ទៅពីរ គឺមហាវិថីពាណិជ្ជកម្ម ក្នុងគម្រោង លែនម៉ាក ២៧១ និង មហាវិថីអ្នកឧកញ៉ាហ៊ុននាង ដែលជាផ្លូវនៃសរសៃឈាមសេដ្ឋកិច្ចដ៏មមាញឹកបំផុតក្នុងរាជធានីភ្នំពេញ។ ទីតាំងនេះគឺជាចំណុចផ្សារភ្ជាប់ទៅកាន់ផ្លូវធំៗជាច្រើនទៀតដូចជា ផ្លូវ ២៧១, ផ្លូវ ៣៧១ ផ្លូវ ៦០M មានចរន្តមនុស្សឆ្លងកាត់ឥតឈប់ឈរ ហើយក៏ជាចំណុចប្រសព្វរវាងតំបន់ពាណិជ្ជកម្ម និងលំនៅឋាន ដែលធានាបាននូវភាពរីកចម្រើន នៃអាជីវកម្មរបស់អតិថិជនគ្រប់ៗរូប។
រឹតតែពិសេស ទីតាំងផ្ទះ Home Office II នេះធ្វើដំណើរត្រឹមតែ 1 នាទីទៅកាន់ ផ្សារទំនើប Chip Mong 271 Mega Mall, សាលាអន្តរជាតិ iCAN British International School, សាលារៀន ISPP , ធនាគារជីប ម៉ុង និងមន្ទីរពេទ្យជាដើម ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងជួយបង្កើនតម្លៃអចលនទ្រព្យរបស់លោកអ្នកបានយ៉ាងឆាប់រហ័សទៀតផង។
ជីប ម៉ុង លែន នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសំណង់ប្រកបដោយគុណភាព និងសោភ័ណភាព ដើម្បីបម្រើដល់ការរស់នៅដ៏ឧត្តុង្គឧត្តមរបស់អតិថិជន។
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីផ្ទះមុនគេ សូមធ្វើការណាត់ជួបក្រុមការងារផ្នែកលក់ឥឡូវនេះ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 061 997 888៕








