ជីប ម៉ុង វិនិយោគ ២៥០ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតទឹកដោះគោ មី តែ កាហ្វេ បោះជំហានកាន់តែខ្លាំងក្នុងវិស័យឧស្សាហកម្មអាហារ និងភេសជ្ជៈកម្ពុជា
ធី ស្រីល័ក្ខAUGUST 1 2026315 views

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈជីប ម៉ុង (Chip Mong Food & Beverages) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង ជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូប មកចូលរួមនៅក្នុងថ្ងៃជ័យនៃការបើកការដ្ឋានសង្កត់គ្រឹះសាងសងនេះ។

2026 08 01 13.18.19

2026 08 01 13.18.28

ជាម៉ាកផលិតផល Made in Cambodia មួយ ដែលខ្មែរយើងស្គាល់ជាង ១៦ ឆ្នាំមកហើយ។ ម៉ាកមួយ ដែលកើតចេញពីក្តីស្រម៉ៃរបស់កូនខ្មែរ ចង់ឱ្យខ្មែរមានរោងចក្រផលិតភេសជ្ជៈដោយខ្លួនឯង។ មិនត្រឹមតែជាការផ្លាស់ប្តូរឈ្មោះថ្មី តែជាការប្រកាសពីដំណាក់កាលថ្មីមួយទៀត នៃការវិវឌ្ឍន៍ពីក្រុមហ៊ុនដែលធ្លាប់ស្គាល់ថាជា ខ្មែរ ប៊ែវើរីជីស ទៅជាក្រុមហ៊ុនដែលមានបេសកកម្មធំជាងមុន។ ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ខ្មែរ ប៊ែវើរីជីស នឹងបន្តដំណើរថ្មីក្រោមឈ្មោះ «Chip Mong Food & Beverages»

2026 08 01 13.18.24

សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបោះទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាមេរិក លើការសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើប ដែលរួមមានផលិតផលទឹកដោះគោ មី និងតែ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។

2026 08 01 13.18.04

រោងចក្រថ្មីនេះ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងគោលបំណងពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើមកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិប្រកបដោយភាពរឹងមាំ និងចីរភាព។

គួរបញ្ជាក់ថា ជីប ម៉ុង រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង (Chip Mong Food & Beverages) ក្នុងផ្ទៃដី ១៥ ហិចតា នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។

Chip Mong Food & Beverages ស្តង់ដារលំដាប់ពិភពលោក!

2026 08 01 13.18.12

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia