ផ្សារទំនើបធំ១ នឹងលេចរូបរាងឡើងនៅតំបន់ ៦A ក្នុងពេលឆាប់ៗខាងមុខ
Bunthoeun KoemJUNE 1 202621 views

នៅពេលខាងមុខនេះ វត្ដមានផ្សារទំនើបដ៏ធំមួយនឹងលេចរូបរាងឡើងនៅតំបន់ផ្លូវជាតិលេខ៦A។ ខណៈផ្សារដ៏ធំនេះត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ។

 

Photo 2026 03 26 07 48 58

 

គម្រោងផ្សារទំនើបថ្មីនេះមានឈ្មោះពេញថា ផ្សារទំនើប ជី​ប ម៉ុង ៦A ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ តាមការបញ្ជាក់ពីលោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល មូលហេតុដែលក្រុមហ៊ុនសម្រេចបង្កើតផ្សារទំនើបនៅតំបន់ជាតិ ៦A ដោយសារតំបន់នេះជាខ្សែបណ្តាញតភ្ជាប់ដ៏សំខាន់រវាងទីក្រុងភ្នំពេញ ទៅកាន់បណ្តាខេត្តសំខាន់ៗដូចជា ខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប និងបន្ទាយមានជ័យជាដើម។ ហើយបច្ចុប្បន្នតំបន់នេះក៏ជាទីក្រុងរណបថ្មី ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងមានហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបានកើតឡើង។

 

Photo 2026 03 26 07 48 40

 

លោកជំទាវអគ្គនាយិកាបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងមានដៃគូធំៗជាច្រើនដែលនឹងចូលរួមបើកដំណើរការនៅខាងក្នុងផ្សារទំនើបមួយនេះ ដោយក្នុងនោះមានរោងភាពយន្ដ ភោជនីយដ្ឋានល្បីៗ ទាំងជាតិ និងអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ស៊ុបភើម៉ាឃីត ហាងសម្លៀកបំពាក់ និងកន្លែងក្មេងលេងផ្សេងៗទៀត។

 

សម្រាប់លោកអ្នកដែលចង់ជួលទីតាំងដើម្បីបើកអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារទំនើបថ្មីនេះ អាចធ្វើការសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ 093 922 888

 

Photo 2026 03 26 07 49 39

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia