ជាដំណឹងរីករាយសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ផ្លូវជាតិលេខ ៦ ខណៈក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង ៦A ដែលជាផ្សារទំនើបទី៨ របស់ខ្លួន នៅក្នុងគម្រោង ផាន លែន ៦A របស់ក្រុមហ៊ុន ជីប ម៉ុង លែន។ ដោយពិធីនេះត្រូវបានប្រព្រឹត្ដិណ៍ឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្ដមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង ម្ចាស់អាជីវកម្ម និងភ្ញៀវកិត្ដិយសជាច្រើនរូប។

តាមការបញ្ជាក់ពីលោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល មូលហេតុដែលក្រុមហ៊ុនសម្រេចបង្កើតផ្សារទំនើបនៅតំបន់ ៦A ដោយសារតំបន់នេះជាខ្សែបណ្តាញតភ្ជាប់ដ៏សំខាន់រវាងទីក្រុងភ្នំពេញ ទៅកាន់បណ្តាខេត្តសំខាន់ៗដូចជា ខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប និងបន្ទាយមានជ័យជាដើម។ ហើយបច្ចុប្បន្នតំបន់នេះក៏ជាទីក្រុងរណបថ្មី ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងមានហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបានកើតឡើង។
បើនិយាយពីដង់ស៊ីតេរបស់ប្រជាជនវិញ ឃើញថាមានកម្រិតខ្ពស់ ការរស់នៅរបស់គាត់មានភាពស៊ីវីល័យ ហើយមានថវិកាចាយច្រើនដែរ។ យើងអាចកត់សម្គាល់បានងាយៗ ដោយសារឃើញថាបុរីធំៗសុទ្ធតែបានមកបង្កើតទីតាំងនៅទីនេះ ជាពិសេសគឺបុរី ជីប ម៉ុង លែន ដែលគាត់វិនិយោគអវភិឌ្ឍន៍បង្កើតគម្រោងលំនៅឋានរហូតដល់ទៅ ១៩០ ហិកតា។
ហើយចំណុចស្រូបទាញមួយទៀតនោះគឺ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដែលនៅតំបន់នេះសុទ្ធតែហ៊ុមព័ទ្ធទៅដោយសមិទ្ធផលធំៗរបស់រដ្ឋ និងឯកជន ដូចជាពហុកីឡដ្ឋានជាតិ មន្ទីរពេទ្យ សាលារៀន និងតំបន់កម្សាន្តផ្សេងៗទៀត។ អ៊ីចឹងទាំងហ្នឹងហើយជាកត្តាជំរុញធំមែនទែន ដែលឱ្យផ្សារទំនើប ជីប ម៉ុង ៦A ជាផ្សារយុទ្ធសាស្ត្រមួយ សម្រាប់អ្នកដែលរស់នៅតំបន់ជុំវិញ ក៏ដូចជាអ្នកដែលគាត់មានបំណងចង់បង្កើតអាជីវកម្មនៅក្នុងតំបន់ ៦A នេះដែរ។

ចំណុចសំខាន់បំផុតរបស់ផ្សារទំនើប ជីប ម៉ុង ៦A នេះគឺក្រុមហ៊ុនមានគោលបំណងចង់បង្កើតផ្សារទំនើប ជីប ម៉ុង ៦A នេះឱ្យក្លាយទៅជា Hub ឬចំណតធំមួយ សម្រាប់បងប្អូនដែលធ្វើដំណើរពីភ្នំពេញ ទៅខេត្តនានា ឬមួយក៏សម្រាប់បងប្អូនដែលចេញពីខេត្តនានាមកទៅភ្នំពេញវិញ ដែលគាត់អាចចូលមកក្នុងចំណតផ្សារទំនើប ជីប ម៉ុង ៦A នេះដើម្បីសម្រាក និងអាចទិញកាហ្វេ អាហារសម្រន់ និងទិញចំណីទៅតាមផ្លូវឱ្យកូនជាដើម។
តាមការបញ្ជាក់បន្ថែមពីលោកជំទាវអគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងមានដៃគូធំៗជាច្រើនដែលនឹងចូលរួមបើកដំណើរការនៅខាងក្នុងផ្សារទំនើបមួយនេះ ដោយក្នុងនោះមានរោងភាពយន្ដ ភោជនីយដ្ឋានល្បីៗ ទាំងជាតិ និងអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ស៊ុបភើម៉ាឃីត ហាងសម្លៀកបំពាក់ និងកន្លែងក្មេងលេងផ្សេងៗទៀត។
សម្រាប់លោកអ្នកដែលចង់ជួលទីតាំងដើម្បីបើកអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារទំនើបថ្មីនេះ អាចធ្វើការសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ 093 922 888៕




