ភ្នំពេញ៖ ដោយមិនព្រងើយកន្តើយ ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនកូនខ្មែរ បានឧបត្ថម្ភសាងសង់សាលារៀនរហូតទៅដល់ ១១ ទីតាំង ដោយមាន ៥ ទីតាំង តាមរយៈសមាគមឧកញ៉ាកម្ពុជា ១ ទីតាំងនៅរាជធានីភ្នំពេញ និង ៥ ទីតាំងផ្សេងទៀតនៅតាមបន្ទាត់ព្រំដែន ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។


ក្រុមហ៊ុន ជីប ម៉ុង ជឿជាក់ថា “ការអប់រំ” គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងអនាគតប្រទេសជាតិ។ ដូច្នេះ ការចូលរួមសាងសង់សាលារៀនទាំងនេះ មិនត្រឹមតែជាការសាងសង់អគារប៉ុណ្ណោះទេ ប៉ុន្តែវាជាការចូលរួមកសាងឱកាស ក្តីសង្ឃឹម និងអនាគតដ៏ប្រសើរសម្រាប់កុមារកម្ពុជា។


ជាក់ស្តែង កន្លងមក មិនថាក្នុងពេលមានវិបត្តិ អំឡុងពេលជួបការលំបាក ឬក្រោយពេលស្ថានភាពធូរស្រាលនោះទេ ក្រុមហ៊ុន ជីប ម៉ុង តែងតែឈរ និងនៅក្បែរបងប្អូនប្រជាពលរដ្ឋខ្មែរជានិច្ច ដោយបានចូលរួមឧបត្ថម្ភសម្ភារៈជាច្រើនរួមមាន សម្ភារៈសិក្សា ភេសជ្ជៈ តង់ អង្ករ និងសម្ភារៈចាំបាច់ជាច្រើនផ្សេងទៀត ជូនដល់ប្រជាពលរដ្ឋ ជនភៀសសិក និងវីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី។

ទន្ទឹមនឹងនេះ សម្រាប់គម្រោងសាងសង់សាលារៀនទាំង ១១ ទីតាំង ក្រុមហ៊ុនក៏បានបន្តឧបត្ថម្ភសម្ភារៈសំណង់ជាច្រើន រួមមាន ស៊ីម៉ងត៍អូដ្ឋ ដែកទីប ស ជីប ម៉ុង ទុយោ ជីប ម៉ុង និងជាពិសេសក្បឿងជីប ម៉ុងរហូតដល់ ១ សែនសន្លឹក ដើម្បីផ្តល់នូវដំបូលដ៏រឹងមាំ ការពារកម្តៅថ្ងៃ ការពារសម្លេងរំខាន និងបង្កើនបរិយាកាសសិក្សាដែលមានសុវត្តិភាព និងផាសុខភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។

រាល់ការគាំទ្ររបស់បងប្អូន មិនត្រឹមតែជាការគាំទ្រមកលើផលិតផល ជីប ម៉ុង ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកយ៉ាងមានតម្លៃក្នុងការកសាងសង្គម និងអនាគតប្រទេសជាតិរបស់យើងទាំងអស់គ្នាផងដែរ។
ក្បឿង ជីប ម៉ុង ដំបូលនៃក្តីសង្ឃឹមកុមារកម្ពុជា
Facebook: https://www.facebook.com/share/1C2ATgrT4t/?mibextid=wwXIfr
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/ChipMongIndustries
𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@chip.mong.rooftile?is_from_webapp=1&sender_device=pc




