ត្រូវប៉ាន់អ្នកនៅតំបន់បឹងស្នោ! ស្ងាត់ៗ ក្រុមហ៊ុនយក្ស ជីប ម៉ុង បានបើកការដ្ឋានសាងសង់គម្រោងថ្មីចំនួន២ នេះ
ធី ស្រីល័ក្ខAPRIL 4 20262 K views

នេះជាដំណឹងដ៏រីករាយមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានកំពុងតែរស់នៅតំបន់បឹងស្នោ និងកប់ស្រូវ ខណៈក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បានបើកការដ្ឋានសាងសង់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត និងធនាគារ ជីប ម៉ុង ចំនួន២ទីតាំងបន្ថែមទៀត។ ដោយពិធីនេះត្រូវបានប្រព្រឹត្ដិណ៍ឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្ដមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង ម្ចាស់អាជីវកម្ម និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀតផងដែរ។

 

នៅក្នុងពិធីបើកការដ្ឋានសាងសង់ធនាគារ ជីប ម៉ុង និងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ចំពោះសាខាថ្មីធនាគារថ្មីនៅតំបន់បឹងស្នោនេះជាចំណុចសំខាន់ក្នុងការនាំសេវាកម្មហិរញ្ញវត្ថុ និងការទិញទំនិញឱ្យកាន់តែកៀកងាយស្រួល មិនចំណាយពេលជិះទៅណាយូរ។

3

អ្នកឧកញ៉ា មានប្រសាសន៍បន្ថែមថា ទីតាំងដែលមានសក្តានុពលនេះ មិនមែនត្រឹមតែផ្តល់ភាពងាយស្រួលក្នុងការទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែរីកចម្រើន។ បងប្អូនកសិករនៅជាយក្រុង និងតំបន់ជិតខាង អាចយកកសិផលមកលក់បានយ៉ាងងាយស្រួល ខណៈអតិថិជនក៏អាចទទួលបានផលិតផលថ្មីៗ ស្រស់ៗ ពីដៃកសិករផ្ទាល់។

 

យ៉ាងណាមិញ បើក្រឡេកមកមើលផ្សារខ្មែរ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត វិញតែងតែផ្តោតលើការនាំមកនូវផលិតផលគុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល សម្រាប់គ្រួសារខ្មែរ។ ការបុកគ្រឹះសាខាថ្មីនៅបឹងស្នោនិងកប់ស្រូវនេះគឺជាការបន្តនៃសន្យារបស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក្នុងការនាំយកផ្សារខ្មែរដែលមានគុណភាពនិងសេវាកម្មល្អឥតខ្ចោះទៅកាន់សហគមន៍កាន់តែច្រើន។

4

លើសពីនេះទៅទៀត ការពង្រីកសាខាបន្តនេះក៏បង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់របស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដោយផ្តល់ជូននូវផលិតផលស្រស់សុវត្ថិភាពនិងជម្រើសទំនិញចម្រុះដែលបំពេញតម្រូវការរបស់អតិថិជនគ្រប់គ្រួសារ។

6

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត គឺជារឿងដ៏មោទនភាពមួយព្រោះជាផ្សារខ្មែរ ដែលបន្តរីកចម្រើន និងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាជនកម្ពុជា។ ការបើកការដ្ឋានសាងសង់ថ្មីនៅបឹងស្នោ និងកប់ស្រូវ គឺជាសក្ខីភាពនៃការបន្តដំណើររីកចម្រើន និងការប្តេជ្ញាចិត្តរបស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក្នុងការនាំមកនូវភាពងាយស្រួល និងបទពិសោធន៍ទិញទំនិញកាន់តែល្អប្រសើរសម្រាប់គ្រួសារខ្មែរ។

2

គួរជម្រាបថា ការបើកផ្សារថ្មីបន្ថែម នៅតំបន់បឹងស្នោ និងកប់ស្រូវ ក៏នឹងជួយបង្កើតឱកាសការងារថ្មីៗ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ បន្តគាំទ្រដល់សហគមន៍ និងដៃគូអាជីវកម្មក្នុងស្រុកផងដែរ មិនតែប៉ុណ្ណោះនៅក្នុងពិធីបើកការដ្ឋានសាងសង់ធនាគារ ជីប ម៉ុង គឺជាសាខាទី១៦ និងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាទី២០ នៅបឹងស្នោ៕

5

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia