ពាក្យចាស់តែងតែនិយាយថា ចិនពូកែលក់ ចិនពូកែធ្វើជំនួញ ហើយនៅពេលដែលនិយាយពីរការធ្វើជំនួញ ការលក់ដូរ ការរកស៊ីជនជាតិចិនគឺជាមនុស្សម្នាក់ដែលឆ្លាតបំផុតក្នុងការប្រកបអាជីវកម្មទាំងអស់នេះ ហើយមានមេរៀនជាច្រើន ដែលអ្នកគួរតែរៀនពីជនជាតិចិននៅក្នុងការលក់ផលិតផលរបស់ខ្លួន។
ថ្ងៃនេះ Business Cambodia សូមលើកយកក្បួនរកស៊ី ៥យ៉ាងដែលជនជាតិចិន តែងតែធ្វើ ហើយរកស៊ីតកូន តចៅ៖
១.អតិថិជនជាស្តេច ពាក្យថា“អតិថិជនជាស្តេច” មិនមែនមានន័យថាឲ្យអ្នកទាំងអស់គិតថាអតិថិជនគឺជាមនុស្សដែលមើលទៅអស្ចារ្យនោះទេ តែសំរាប់ជនជាតិចិនវិញគេចាត់ទុកអតិថិជនជាមនុស្សម្នាក់ដែរសំខាន់បំផុតក្នុងការធ្វើអាជីវកម្មមិនអាចខ្វះបាននោះទេ នៅក្នុងអាជីវកម្មមួយយើងតែងតែគិតថាផលិតផល គុណភាពគឺជាធាតុមួយដែលអាចទាក់ទាញចិត្តអតិថិជនក៏ប៉ុន្តែអ្នកទាំងអស់គ្នាភ្លេចគិតថា តើមានចំណុចអីខ្លះដែលអាចទាក់ទាញចិត្តអតិថិជនអោយនៅជាមួយអ្នកបានយូរអង្វែង។
ហេតុនេះហើយបានជាជនជាតិចិនចាត់ទុកអតិថិជនជាស្តេចនៅពេលដែលអតិថិជនមកជ្រើសរើសនៅសេវាកម្មរបស់ពួកគាត់គឺគេយកចិត្តទុកដាក់ជាមួយអតិថិជនណាស់ បើចង់អោយអាជីវកម្មរបស់អ្នកជោគជ័យដូចជនជាតិចិនអ្នកទាំងអស់គ្នាកុំរើសអើងអតិថិជនអោយសោះ ទោះបីអតិថិជនរបស់អ្នកមានលុយតិច ឬមានលុយច្រើនយើងត្រូវចាត់ទុកពួកគាត់ជាមនុស្សមានតម្លៃបំផុតសំរាប់អាជីវកម្មរបស់អ្នក។
២.អំណោយ បើអ្នកក្រឡេកទៅមើលការលក់របស់ជនជាតិចិន ពួកគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តថែមផលិតផលទៅអោយអតិថិជនណាស់។ ឧទាហរណ៍៖ គ្រាន់តែផ្លែក្រូចមួយផ្លែក៏ពួកគាត់អាចផ្តួលរលំដៃគូប្រកួតប្រជែងបានដែល នៅត្រង់ចំណុចនេះបានន័យថា បើអ្នកចង់ខ្លាំងដូចជាជនជាតិចិន អ្នកទាំងអស់គ្នាកុំស្តាយនៅក្នុងការថែមទៅអោយអតិថិជនរបស់អ្នកទោះតិចក្តី ច្រើនក្តីត្រូវតែថែមអោយពួកគាត់ដែល ព្រោះវាជាក្បួនដ៏មានប្រយោជន៍បំផុតសំរាប់ទាក់ទាញចិត្តអតិថិជនរបស់អ្នក។
៣.ចរឹកលក្ខណះលឿន អ្នកទាំងអស់គ្នាគួរតែ ស្វែងរកពីរគន្លឹះដ៏ជោគជ័យរបស់ជនជាតិចិននោះអ្នកទាំងអស់គ្នាប្រាកដជាឃើញកាយវិការបស់ជនជាតិចិន ពួកគាត់ពិតជាលឿនណាស់ក្នុងការផ្តល់សេវាកម្មទៅកាន់អតិថិជន ជនជាតិចិនគ្មានកាយវិកាស្ពឹកៗនោះទេ។ បើសិនជាអ្នកទាំងអស់ចង់អោយអាជីវកម្មមួយឈ្នះដៃគូប្រកួតប្រជែង យើងគួរតែបង្វឹកអាជីវកម្ម ឬសេវាកម្មរបស់យើងអោយលឿនទាន់ចិត្តសំរាប់អតិថិជនរបស់យើងបំផុត នោះគ្មានអាជីវកម្មណាអាចយកឈ្នះយើងបាននោះទេ។
៤.ហ៊ានចេញរកស៊ី៖ជនជាតិចិនហ៊ានចេញរកស៊ីដោយមិនមានភាពអៀនខ្មាសនោះឡើយ បើទោះជារបរនោះតូចតាចយ៉ាងណាក្ដី។ ការចាប់ផ្តើមរកស៊ីចេញពីរបរតូចតាចទៅជារឿងដែលអាចឱ្យក្រុមជនជាតិនេះអាចសម្រេចគោលដៅចាប់យកអាជីវកម្មធំបាន។ ចំណុចនេះដោយសារតែគេចេះសម្លឹងមើលពីទិសដៅនៃការរកស៊ីនាពេលខាងមុខទោះជាផ្តើមចេញពីរបរកំប៉ិកកំប៉ុក តែអាចពង្រីកខ្លួនបានធំនៅពេលបន្ទាប់។ ហើយការរៀនសូត្រពីអាជីវកម្មដោយចេញពីរបរតូចតាចនេះ អាចបង្រៀនឱ្យម្ចាស់អាជីវកម្មស្គាល់ច្បាស់ពីអ្វីដែលធ្វើឱ្យគួរធ្វើនិងមិនគួរ និងមិនសូវព្រួយបារម្ភអំពីហានិភ័យឬភាពបរាជ័យនោះទេ។
៥. រកស៊ីកុំមើលងាយលុយ៖ ជនជាតិចិនរកស៊ីខ្លាំងដោយសារឱ្យតម្លៃទៅលើលុយដែលពួកគេរកបាន ទោះមួយកាក់មួយសេនក៏ជាលុយដែរ សន្សំយូរៗគង់តែកើនទ្រព្យឱ្យតែចេះទុកដាក់វាបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះជាមួយនឹងទម្លាប់សន្សំសំចៃបន្តិចម្តងនេះ ប្រែក្លាយជាទម្លាប់មួយដែលជួយឱ្យការរកស៊ីរបស់ពួកគេរីកចម្រើនប្រៀបដូចទស្សនៈរបស់ខ្មែរបានលើកឡើងថា «តក់ៗពេញបំពង់» នោះឯង។ បន្ថែមពីនេះទៅនោះ ជនជាតិចិនរកស៊ីអត់ធ្មត់ណាស់ ហើយក៏រហ័សរហួនថែមទៀតផង មិនខ្ជះខ្ជាយពេលវេលាចោលឥតប្រយោជន៍នោះទេ៕


