ចង់ចេះនិយាយចិនទេ? សាលាវិជ្ជាជីវៈទេសចរណ៍ បើកវគ្គបង្រៀនចិនកម្រិតដំបូងជាមួយគ្រូជនជាតិដើម ដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខFEBRUARY 24 2026584 views

ជាការពិតណាស់ ចិនគឺជាភាសាទីពីរដែលមានមនុស្សនិយាយច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស ហើយនាពេល បច្ចុប្បន្ននេះភាសាចិនគឺកំពុងតែត្រូវការខ្លាំងជាពិសេសនៅស្រុកយើង ហើយជាទូទៅគេសង្កេតឃើញថា អ្កចេះភាសាចិនអាចរកចំណូលបានច្រើនជាងអ្នកដែលមិនចេះត្បិតថាធ្វើការងារដូចគ្នាក៏ដោយ។

 

ជាមួយគ្នានោះដែរ នាពេលនេះសាលាវិជ្ជាជីវៈទេសចរណ៍បានសហការណ៍ជាមួយវិទ្យាស្ថានខុងជឺ បើកវគ្គថ្នាក់ភាសាចិនកម្រិតដំបូងជាមួយគ្រូជនជាតិដើមដោយឥតគិតថ្លៃដូច្នេះបងប្អូនកុំភ្លេចរួសរាន់ទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ខណៈវគ្គសិក្សានេះចាប់ផ្តើមពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

 

គួរបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទចូលរៀន គឺរៀងរាល់ថ្ងៃច័ន្ទនិងពុធ ម៉ោង ៥:៣០-៧:០០ ល្ងាច សិក្សារយៈពេល៥ខែ ទីតាំងសិក្សាគឺនៅទីតាំងសាលាវិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨១ ២៨៨ ៨១៧ ឬអាចស្កេនតាម QR ខាងក្រោមនេះបាន៕

៨

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia