គម្រោង China Town ដែលជាគម្រោងមួយក្នុងគម្រោងធំរួមរបស់ TIA CIYTY ដែលហ៊ុំព័ន្ធ ដោយគម្រោងធំជាច្រើន ដែលបានកំពុងអភិវឌ្ឍដូចជាគម្រោង TERRA STYLE (ផ្ទះ អាជីវកម្ម) លើផ្លូវធំ Cargo Road, គម្រោង អាគារពាណិជ្ជកម្ម លើផ្លូវធំ 60 ម៉ែត្រ, គម្រោង អាគារShowroom សម្រាប់ជួលបើកអាជីវកម្មខ្នាត់ធំ, គម្រោងដីឡូតិ៍ពាណិជ្ជកម្ម ខ្នាត់ធំ (Commercial land) សម្រាប់សាងសង់សណ្ឋាគារ ខុនដូ ឃ្លាំងទំនិញធំ និងគម្រោងអភិវឌ្ឍជាច្រើនទៀតនៅព័ន្ធជុំវិញ បច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុនមកកាន់ Business Cambodia នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៦បានឲ្យដឹងថា គម្រោងទាំងមូលកំពុងរៀបចំហេដ្ឋារចនសម្ព័ន្ធរួម រៀបចំប្រព័ន្ធផ្លូវចេញចូល នឹងក្លាយជា មជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី ជាមួយការអភិវឌ្ឍ China Town ទំនើបនាពេលអនាគត។ ខណៈគម្រោងនេះក្រុមហ៊ុនក៏ត្រៀមនឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
គម្រោង China Town នេះ នាំមកនូវវប្បធម៌ដ៏សម្បូរបែប និងបរិយាកាសពាណិជ្ជកម្មរស់រវើកជាមួយនឹង ចក្ខុវិស័យច្បាស់លាស់ និងការអភិវឌ្ឍយ៉ាងមានគុណភាព នឹងក្លាយជាគន្លងសេដ្ឋកិច្ចថ្មី ដែលភ្ជាប់វប្បធម៌ ការរស់នៅ និងអាជីវកម្មចូលគ្នា។
តំបន់ China Town នេះត្រូវបានរៀបចំឡើងមានគម្រោងជាច្រើន ដើម្បីទាក់ទាញអ្នក វិនិយោគ អាជីវករ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមាន៖ ហាងលក់ទំនិញ និងភោជនីយដ្ឋានចម្រុះ, ផ្ទះ/អាគារពាណិជ្ជកម្មដែលរចនាឡើងដោយបែបស្ថាបត្យកម្មសម័យថ្មី, កន្លែងកម្សាន្ត និងព្រឹត្តិការណ៍វប្បធម៌ចម្រុះ។

ការអភិវឌ្ឍនេះ មិនត្រឹមតែជួយលើកស្ទួយសេដ្ឋកិច្ចតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនតម្លៃអចលនទ្រព្យ និងបង្កើតឱកាសអាជីវកម្មជាច្រើនសម្រាប់អ្នកវិនិយោគ។ ជាពិសេសសម្រាប់អ្នកដែលកំពុងស្វែងរកទីតាំងល្អសម្រាប់បើកអាជីវ កម្ម ឬវិនិយោគក្នុងអនាគត។ សម្រាប់លោកអ្នកដែលចង់មានហាង ឬភោជនីយដ្ឋាន បើកអាជីវកម្មផ្សេង ឬវិនិយោគអចលនទ្រព្យនៅក្នុងគម្រោងដ៏ធំនេះ អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតទៅកាន់លេខ៖ 011 888 501\ 011 888 502\ 087 888 512\ 086 672 169៕



