មានសង្ឃឹម! ក្រុមហ៊ុនចិន ប្តេជ្ញាចិត្តវិនិយោគបង្កើតរថភ្លើងធុនស្រាលដំបូងគេ នៅក្នុងខេត្តសៀមរាប និងភ្នំពេញ
Srey NuthFEBRUARY 22 20241 K views

ផ្លូវរថភ្លើងធនស្រាលរបស់កម្ពុជាកាន់តែមានសង្ឃឹមហើយ ខណៈក្រុមហ៊ុនធំមួយរបស់ប្រទេសចិនដែលមានឈ្មោះថា China Metro Group បានប្តេជ្ញាចិត្តវិនិយោគលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួន២ខ្សែរដែលមាននៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប។ នេះបើយោងតាមការលើកឡើយរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

 

429510988 7550107691679960 1414966479546832043 N

 

នៅក្នុងជំនួបរវាងឯកឧត្តម ប៉េង ពោធិ៍នា និង ក្រុមហ៊ុនខាងលើ បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់លើការវិនិយោគលើប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT)នៅកម្ពុជា។ ដោយភាគីក្រុមហ៊ុន China Metro Group បានបង្ហាញវឌ្ឍនភាពការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែនៅកម្ពុជា ៖

 

១-គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប។

 

២- គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។

 

គួរជម្រាប់ផងដែរថា ចំពោះការសាងសង់រថភ្លើងធុនស្រាលនេះ គឺសំដៅលើមធ្យោបាយសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង។ ដូច្នេះរថភ្លើងធន់ស្រាលនេះ មានប្រវែងខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ និងភាពចាំបាច់។

 

429528883 7550107791679950 1209887557835967396 N

 

ក្នុងនោះដែរឯកឧត្តម បានលើកឧទាហរណ៍ថា នៅក្រៅប្រទេស បើយើងធ្វើដំណើរតាមរថយន្តក្នុងទីក្រុង តាមមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងក្រុង វាអាចយឺត អាចកកស្ទះ ប៉ុន្តែបើយើងធ្វើដំណើរតាមរថភ្លើងធុនស្រាលនេះ គឺអត់ស្ទះទេ។ ដូច្នេះផលប្រយោជន៍របស់វា គឺធ្វើដំណើរដោយសុវត្ថិភាព ផាសុខភាព ទាន់ពេលវេលា ហើយគោលដៅធំរបស់វា គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងទីក្រុង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia