អ្នកមានដីត្រៀម! ក្រុមហ៊ុនជប៉ុន និងចិន ចុះមកសិក្សាវិនិយោគនៅក្នុងខេត្ដ ១ នេះ
Bunthoeun KoemSEPTEMBER 2 20268.9 K views

ក្រុមហ៊ុនរបស់ជប៉ុនផ្នែកវាយនភណ្ឌ និងក្រុមហ៊ុនរបស់ចិនផ្នែកកសិកម្ម បានចុះមកកាន់ខេត្ដតាកែវដោយផ្ទាល់ដើម្បីស្វែងរកឱកាសវិនិយោគរបស់ខ្លួននៅក្នុងខេត្ដដែលកំពុងមានសក្ដានុពលមួយនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដកតាកែវ។ 

 

បញ្ជាក់នៅក្នុងបណ្ដាញសង្គមកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបានសរសេរថា៖ “សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន÷ ១.ក្រុមហ៊ុន ជៀន ហ្វា មកពីខេត្តហ្វូចៀន វិស័យកសិកម្ម (ចិន) ២.ក្រុមហ៊ុន WNG & Fast Making វិស័យវាយនភណ្ឌ (ជប៉ុន)  បានដែលមកសិក្សាឱកាសវិយោគនៅខេត្តតាកែវយើងខ្ញុំ”។

 

791533597 934361062465457 9087229886216696370 N

 

សូមជម្រាបថា មួយរយៈចុងក្រោយនេះខេត្ដតាកែវ បានក្លាយជាគោលដៅនៃការវិនិយោគរបស់ក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុក។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុន IROYE FORLIFE (Cambodia) បានបោះទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិកបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់ មានទីតាំងស្ថិតនៅក្បាលដីលេខ ៧៦២ ភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី។ នៅពេលបើកដំណើរការរោងថ្មីនេះក៏នឹងបង្កើតឱកាសការងារបានចំនួន ២១២ កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ៕

 

765929811 122284064006248245 6120742197398603161 N (1)

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia