ការអប់រំកូនក្នុងយុគសម័យថ្មី ពុំមែនជារឿងងាយស្រួលទេ ជាពិសេសនៅពេលកូនឈានដល់វ័យមួយដែលរឹងរូស ឈ្លើយ និងមិនសូវស្តាប់បង្គាប់ឪពុកម្តាយ។ ដូច្នេះក្នុងនាមជាអាណាព្យាបាល ប្រសិនបើចង់ឲ្យកូនធំឡើងមានអនាគតល្អ ត្រូវចាត់វិធានការធ្វើរឿងទាំង ៣ ខាងក្រោមនេះជាបន្ទាន់៖
១/. គ្រប់គ្រងអារម្មណ៍ខ្លួនឯង និងផ្លាស់ប្តូរវិធីសាស្ត្រប្រាស្រ័យទាក់ទង
នៅពេលកូនបង្ហាញកាយវិការឈ្លើយ ឬមិនស្តាប់បង្គាប់ ប្រតិកម្មដំបូងរបស់ឪពុកម្តាយភាគច្រើនគឺ ការខឹងសម្បារ ស្រែកគំហក ឬវាយប្រដៅ។ ប៉ុន្តែវិធីសាស្ត្រហិង្សា និងការប្រើអារម្មណ៍មិនអាចដោះស្រាយបញ្ហាបានឡើយ វាថែមទាំងធ្វើឱ្យកូនកាន់តែរឹងរូស និងមានគម្លាតឆ្ងាយពីយើង។
ដូច្នេះឪពុកម្តាយត្រូវដកដង្ហើមវែងៗ និងរក្សាភាពស្ងប់ស្ងាត់។ រង់ចាំឱ្យអារម្មណ៍ទាំងសងខាងត្រជាក់សិន ទើបចាប់ផ្តើមនិយាយគ្នា។ ជំនួសឱ្យការស្តីបន្ទោស ត្រូវប្រើវិធីសួរដេញដោលដោយក្តីបារម្ភ ដើម្បីដឹងពីមូលហេតុពិតប្រាកដដែលធ្វើឱ្យកូនមានអាកប្បកិរិយាបែបនោះ ដូចជា មានសម្ពាធពីការសិក្សា ត្រូវមិត្តភក្តិបង្អាប់ ឬមានអារម្មណ៍ថាខ្វះការយកចិត្តទុកដាក់។
២/. បង្កើតវិន័យច្បាស់លាស់ និងមានភាពម៉ឺងម៉ាត់
ការស្រឡាញ់កូនដោយគ្មានព្រំដែន ឬការតាមចិត្តកូនជ្រុល គឺជាដើមហេតុចម្បងមួយដែលធ្វើឱ្យកូនលែងគោរព និងមិនស្តាប់បង្គាប់ឪពុកម្តាយ។ កូនៗត្រូវការដឹងថា អ្វីដែលពួកគេអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន។
នៅពេលកូនធ្វើខុសច្បាប់គ្រួសារ ត្រូវមានទណ្ឌកម្មបែបអប់រំ មិនមែនទណ្ឌកម្មបែបធ្វើទារុណកម្មនោះទេ។ ឧទាហរណ៍ បើកូននិយាយស្តីមិនសមរម្យ ត្រូវកាត់បន្ថយម៉ោងលេងទូរស័ព្ទ ឬកាត់បន្ថយលុយចាយ។ អ្វីដែលសំខាន់បំផុតគឺ ឪពុកម្តាយត្រូវតែម៉ឺងម៉ាត់និងធ្វើតាមសម្តី មិនត្រូវចិត្តទន់ ឬលើកលែងឱ្យឡើយ។
៣/. ធ្វើជាគំរូដ៏ល្អ និងផ្តល់ការលើកទឹកចិត្ត
ក្មេងៗរៀនសូត្រតាមរយៈការសង្កេតមើលសកម្មភាពរបស់មនុស្សពេញវ័យនៅជុំវិញខ្លួន ជាពិសេសគឺឪពុកម្តាយ។ ប្រសិនបើឪពុកម្តាយនិយាយស្តីគំហក ប្រើហិង្សា ឬមិនគោរពអ្នកដទៃ កូនៗក៏នឹងស្រូបយកទម្លាប់ទាំងនោះដោយមិនដឹងខ្លួន។
ចូរបង្ហាញកាយវិការ និងពាក្យសម្តីប្រកបដោយការគោរព និងទន់ភ្លន់នៅក្នុងគ្រួសារ ដើម្បីឱ្យកូនរៀនសូត្រតាម។ ក្រៅពីការដាក់ពិន័យពេលធ្វើខុស ឪពុកម្តាយមិនត្រូវមើលរំលងចំណុចល្អរបស់កូនឡើយ។ នៅពេលដែលកូនធ្វើរឿងត្រឹមត្រូវ ឬចាប់ផ្តើមស្តាប់បង្គាប់ សូម្បីតែរឿងតូចតាច ក៏ត្រូវផ្តល់ការសរសើរ និងលើកទឹកចិត្តភ្លាមៗ ដើម្បីឱ្យពួកគេមានកម្លាំងចិត្តចង់ធ្វើអំពើល្អបន្តទៀត។
យ៉ាងណាមិញ ក្រៅពីការអប់រំកូនដោយផ្ទាល់ ការជ្រើសរើសសាលារៀនឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតទី២ ដែលឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ ត្បិតសាលារៀនគឺជាថ្នាល់បណ្តុះគ្រាប់ពូជធនធានឲ្យរីកលូតលាស់ល្អ។
ជាក់ស្តែងនៅ សាលាអន្តរជាតិ ប៊ើខឹលី ផ្ដល់ជូនគុណភាពអប់រំស្តង់ដាជាតិ និងអន្តរជាតិពីចក្រភពអង់គ្លេស ខេមប្រ៊ីជ ពីកម្រិតមត្តេយ្យសិក្សា - ថ្នាក់ទី ១២ ដែលអនុញ្ញាតឲ្យសិស្សានុសិស្ស អាចបន្តការសិក្សានៅក្នុងស្រុក និងក្រៅប្រទេសបានយ៉ាងងាយស្រួល និងមានការទទួលស្គាល់ទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ សាលាអន្តរជាតិ ប៊ើខឹលី ប្តេជ្ញាផ្ដល់ជូននូវបរិយាកាសសិក្សាបែបវិជ្ជមាន សុវត្ថិភាព ទំនុកចិត្ត វិន័យ និងគុណភាពអប់រំជាអន្តរជាតិ ជាមួយនឹងលោកគ្រូអ្នកគ្រូដែលមានជំនាញ បរិក្ខារសិក្សាទំនើប ការយកចិត្តទុកដាក់ និងសេវាកម្មព័ត៌មានសិក្សាយ៉ាងកក់ក្ដៅជូនអ្នកអាណាព្យាបាលទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ០៩២ ៣៣ ៦៦ ០២ ឬ ០១២ ៨៧២ ៦៣០៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)


