នេះពិតជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តដែលតែងតែគាំទ្ររថយន្តអាមេរិក ឬបងប្អូនដែលចង់បានឡានខ្លាញ់គោរបស់អាមេរិកជិះទៅស្រុកមុនចូលឆ្នាំខ្មែរខាងមុខនេះដឹងតែសប្បាយចិត្តហើយ ខណៈពេលនេះ Chevrolet នៅកម្ពុជាបានប្រកាសចេញលក់រថយន្តម៉ូដែលឆ្នាំ២០២៦ គឺ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 Trax RS សម្រាប់តម្លៃវិញគឺពិសេសខ្លាំង។
បើតាមការឱ្យដឹងពីក្រុមការងារ Chevrolet Cambodia បានឱ្យដឹងថា ចំពោះរថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐱 𝐑𝐒 ស៊េរីឆ្នាំ២០២៦ គឺជាប្រេនរបស់សហរដ្ឋអាមេរិក ខណៈពេលនេះគឺលក់ក្នុងតម្លៃយ៉ាងពិសេស ដែលតម្លៃនេះគឺលក់ក្នុងតម្លៃ ៣៧,០០០ដុល្លារទិញភ្លាមបានភ្លាមៗតែម្តងហើយចំពោះរថយន្តនេះដែរគឺរចនាបែបស្ព័រយ៉ាងប្រណីត និងទាន់សម័យផងដែរ។
យ៉ាងណាមិញ រថយន្ត Chevrolet Trax RS ស៊េរីឆ្នាំ២០២៦ គឺមានមុខងារយ៉ាងទាន់សម័យដូចជា ចង្កៀងមុខគុជ 𝐅𝐮𝐥𝐥 𝐋𝐄𝐃 𝐏𝐫𝐨𝐣𝐞𝐜𝐭𝐨𝐫 ឡើងចុះបាន ៤កម្រិត,ស្តុបក្រោយប្រភេទ 𝐋𝐄𝐃 ស្រស់ស្អាត និងភ្លឺច្បាស់ល្អ,ឃ្លុបក្រោយធំទូលាយបើកអូតូ Power Tailgate,ចង្កូតឡានរចនារាងអក្សរDបែបsport,ដំបូលបើក Power sunroof,កាមេរ៉ាក្រោយជំនួយពេលចូលចត,ទំហំម៉ាស៊ីន 1.2L ផលិតកម្លាំងបាន 137សេស និងកម្លាំងរមួល 220 Nm,ស៊ីសាំងតិច ត្រឹមតែ 5-6L/100km ដំណើរការដោយបច្ចេកវិទ្យា Eco-Friendly Tech ។

គួរជម្រាប រថយន្តនេះគឺមានមានការធានាជូន ៣ឆ្នាំឬ១០០,០០០គីទ្បូម៉ែត្រហើយចំពោះបងប្អូនដែលមិនមានប្រាក់គ្រប់គ្រាន់ក្នុងការទិញរថយន្តខ្លាញ់គោរបស់អាមេរិកនេះក៏មានលក្ខខណ្ឌបង់រំលោះដែរ ដោយបង់ប្រចាំខែត្រឹម២៦៩ដុល្លារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម៖ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖 ឬអាចទៅដល់ការិយាល័យលក់ផ្ទាល់មានទីតាំងស្ថិតនៅ អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ៕



