សម្រាប់អ្នកដែលនិយមលេងខ្លួនបែបស៊ីវិល័យ និងស្រឡាញ់ភាពរឹងមាំនៃរថយន្តអាមេរិក ពេលនេះមិនចាំបាច់ចំណាយលុយដល់ខ្ទង់ ៤-៥ ម៉ឺនដុល្លារ ដូចមុនទៀតនោះទេត្រឹមតែថវិកាខ្ទង់ ២ម៉ឺនដុល្លារជាង លោកអ្នកអាចទទួលបានបទពិសោធន៍នៃការបើកបររថយន្តខ្លាញ់គោថ្មីស្រឡាងដែលមានរូបរាងសង្ហាបែបស្ព័រទំនើបនិងមានសមត្ថភាពខ្ពស់មិនចាញ់រថយន្តប្រណីតៗឡើយ ខណៈរថយន្តមួយម៉ូដែលនេះគឺ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐆𝐫𝐨𝐨𝐯𝐞 𝐑𝐒 ដែលជាប្រេនរបស់អាមេរិកពិតៗតែម្តង។
បើតាមការឱ្យដឹងពីក្រុមការងារបស់ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 Cambodia បានឱ្យដឹងថា សម្រាប់រថយន្ត Chevrolet Groove RS នេះគឺដាក់លក់ក្នុងតម្លៃ ២៨,៥០០ដុល្លារប៉ុណ្ណោះ ខណៈរូបរាងវិញគឺឆើតឆាយសង្ហាបែបស្ព័រហើយរថយន្តម៉ូដែលនេះក៏បានបំពាក់នៅផ្នែកខាងក្នុងឌីសាញយ៉ាងល្អប្រណីត មិនថាចង្កូតអេឡិចត្រូនិក កុងទ័រឌីជីថល អេក្រង់កម្សាន្តទំហំធំ,កៅអីស្ព័រយ៉ាងទាន់សម័យ ពេញនិយមរំលេចមកជាមួយឆ្នូតក្រហមជាប្រភេទAuto សារេបាន 6 កម្រិត,ឃ្លុបក្រោយធំទូលាយ និងមានគម្របបិទការពារក្លិន។

បន្ថែមពីនោះរថយន្តSUV បែបស្ព័រអាមេរិក𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐆𝐫𝐨𝐨𝐯𝐞 𝐑𝐒 ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិទំនើបៗជាច្រើនដូចជា៖ ប្រព័ន្ធជំនួយចាប់ហ្រ្វាំងស្វ័យប្រវត្ថិ,ប្រព័ន្ធជំនួយការបើកបរពេលកកស្ទះចរាចរណ៍,ប្រព័ន្ធរក្សាគន្លងផ្លូវសុវត្ថិភាព,ប្រព័ន្ធរក្សាគន្លតសុវត្ថិភាព,ប្រព័ន្ធដាស់តឿនពេលថ្មើជើងឆ្លងកាត់,ប្រព័ន្ធកំណត់ល្បឿនថេរដែរ។

គួរជម្រាបថា នាពេលបច្ចុប្បន្ននេះរថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐆𝐫𝐨𝐨𝐯𝐞 𝐑𝐒 កំពុងទទួលបានការពេញនិយមខ្លាំងព្រោះតែមានរូបរាងបែបស្ព័រ ស្រស់ស្អាត សង្ហាដ៏ប្រណិត តម្លៃល្អសម្រាប់ទីផ្សារកម្ពុជាហើយក៏ជួយសន្សំសំចៃសាំងខ្លាំងទៀតនោះទើបមានការគាំទ្រខ្លាំងដូច្នេះ។ ដូចនេះសម្រាប់បងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងតាមលេខ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖 ឬអាចទៅការិយាល័យលក់៖ អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែន បានផងដែរ៕


