ស្ងាត់ៗ! ក្រុមហ៊ុនអាមេរិក Chevrolet ប្រកាសចេញលក់រថយន្តស៊េរីឆ្នាំ២០២៧ ១ម៉ូដែល ខណៈតម្លៃពិសេសខ្លាំង
ធី ស្រីល័ក្ខJULY 26 20262.8 K views

នេះពិតជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តដែលតែងតែគាំទ្ររថយន្តអាមេរិក ឬបងប្អូនដែលចង់បានឡានខ្លាញ់គោរបស់អាមេរិកជិះទៅស្រុកមុនចូលឆ្នាំខ្មែរខាងមុខនេះដឹងតែសប្បាយចិត្តហើយ ខណៈពេលនេះ Chevrolet នៅកម្ពុជាបានប្រកាសចេញលក់រថយន្តម៉ូដែលឆ្នាំ២០២៧ គឺ​ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐆𝐫𝐨𝐨𝐯𝐞 សម្រាប់តម្លៃវិញគឺពិសេសខ្លាំង។

 

 បើតាមការឱ្យដឹងពីក្រុមការងារ Chevrolet Cambodia បានឱ្យដឹងថា ចំពោះរថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐆𝐫𝐨𝐨𝐯𝐞 ស៊េរីឆ្នាំ២០២៧​ គឺជាប្រេនរបស់សហរដ្ឋអាមេរិក ខណៈពេលនេះគឺលក់ក្នុងតម្លៃយ៉ាងពិសេស ដែលតម្លៃនេះគឺលក់ក្នុងតម្លៃ ២៨,៥០០ដុល្លារទិញភ្លាមបានភ្លាមៗតែម្តងហើយចំពោះរថយន្តនេះដែរគឺរចនាបែបស្ព័រយ៉ាងប្រណីត​ និងទាន់សម័យផងដែរ។

 

យ៉ាងណាមិញ​ សម្រាប់រថយន្ត Chevrolet Groove ស៊េរីឆ្នាំ២០២៧​ គឺមានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ និងមុខងារទំនើបៗច្រើនដោយមានប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គ និងចាប់ហ្វ្រាំងអូតូ, មានប្រព័ន្ធរក្សាគម្លាតសុវត្ថិភាព, មានប្រព័ន្ធផ្តល់ដំណឹងពេលមានអ្នកថ្មើរជើងឆ្លងកាត, មានប្រព័ន្ធរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាពក៏មានចង្កៀងគុជLED បិតបើកអូតូ និងទម្លាក់/តម្លើងកូដអូតូ ចំណែកកញ្ចក់ចំហៀងបិតបើកអូតូ ថែមទាំងមាន Smart Key អាចបញ្ជាទម្លាក់កញ្ចក់ និងបើកម៉ាស៊ីនត្រជាក់ពីចម្ងាយស្វ័យប្រវត្តិផងដែរ។

8

គួរជម្រាប រថយន្តនេះគឺមានមានការធានាជូន ៣ឆ្នាំឬ១០០,០០០គីទ្បូម៉ែត្រហើយចំពោះបងប្អូនដែលមិនមានប្រាក់គ្រប់គ្រាន់ក្នុងការទិញរថយន្តខ្លាញ់គោរបស់អាមេរិកនេះក៏មានលក្ខខណ្ឌបង់រំលោះដែរ ដោយបង់ប្រចាំខែ​ត្រឹម២៦៩ដុល្លារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម៖ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖 ឬអាចទៅដល់ការិយាល័យលក់ផ្ទាល់មានទីតាំងស្ថិតនៅ អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia