ចុះថ្លៃហើយ! ស្ងាត់ៗ យីហោអាមេរិក Chevrolet ប្រកាសលក់ឡានបញ្ចុះតម្លៃខ្ទង់ពាន់ដុល្លារ លើម៉ូដែល២នេះ
ធី ស្រីល័ក្ខJULY 3 202695 views

ដំណឹងល្អ សម្រាប់ប្រិយមិត្តដែលតែងតែគាំទ្ររថយន្តអាមេរិក ឬបងប្អូនដែលមានសមាជិកគ្រួសារច្រើន ហើយចង់រកឡានធំអាចជិះជាលក្ខណៈគ្រួសារបានយ៉ាងងាយស្រួល ខណៈពេលនេះ Chevrolet នៅកម្ពុជាបានប្រកាសលក់រថយន្តបញ្ចុះតម្លៃខ្ទង់ពាន់ដុល្លារ លើម៉ូដែលចំនួន២ ដូច្នេះអ្នកដែលចង់ជិះឡានអាមេរិកអាចត្រៀមលុយឱ្យហើយទៅ។

 

យោងតាមការចុះផ្សាយនៅលើកផេកផ្លូវការ Chevrolet Cambodia បានឱ្យដឹងថា នាពេលនេះក្រុមហ៊ុនបានកំពុងតែមានការលក់បញ្ចុះតម្លៃទៅរថយន្តស្តង់ដារអាមេរិកចំនួន ២ម៉ូដែល ដែលមានដូចជា៖

 

. 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐂𝐚𝐩𝐭𝐢𝐯𝐚 ជារថយន្តSUV 7 កៅអី តម្លៃដើម ៣៥,៥០០ដុល្លារ  បញ្ចុះសល់ត្រឹម ៣២,០០០ ដុល្លារប៉ុណ្ណោះ។

. 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐱 𝐑𝐒 ជារថយន្ត SUV 5 កៅអីតម្លៃ តម្លៃដើម ៣៧,៥០០ដុល្លារ បញ្ចុះសល់ត្រឹមតែ ៣៣,៥០០ដុល្លារប៉ុណ្ណោះ។

៤០

ដោយឡែក សម្រាប់រថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐂𝐚𝐩𝐭𝐢𝐯𝐚 ដែលជារថយន្ត SUV 7កៅអីនេះគឺមានភាពធំទូលាយ និងបត់បែនបានតាមតម្រូវការ មិនថាធ្វើដំណើរជាមួយសមាជិកគ្រួសារច្រើន ឬតម្រូវការដឹកឥវ៉ាន់ជាមួយកម្ពស់ពីដីខ្ពស់ ប្រព័ន្ធជើងក្រោមរឹងមាំ ផ្តល់លំនឹងល្អ និងទំនុកចិត្តក្នុងការបើកបរ ទាំងនៅក្នុងទីក្រុង ឬតាមបណ្តាខេត្តនានា។ មានសាច់ដែកក្រាស់មាំ ដែលជាលក្ខណៈពិសេសរបស់រថយន្តស្តង់ដារអាមេរិក រួមជាមួយកាមេរ៉ា 360° ជួយបង្កើនសុវត្ថិភាព និងភាពងាយស្រួលទ្វេដង។

 

ចំណែករថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐱 𝐑𝐒 គឺជារថយន្តប្រភេទ SUV 5កៅអី ដែលមានរូបរាងទាក់ភ្នែក សង្ហា Conceptឌីស្សាញបែបរថយន្តSedan ស័ក្តិសមសម្រាប់បុរស នារីដែលចូលចិត្តភាពស៊ីវិល័យ មានភាពសន្សំសំចៃ ជាមួយម៉ាស៊ីនប្រភេទTurboស្ទុះខ្លាំង កម្លាំង137Hp កម្លាំងរមួល220Nmកម្រិតស៊ីសាំងត្រឹមតែ 5.5L-6L/100km ដំណើរការដោយបច្ចេកវិទ្យា Eco-Friendly Tech

 

គូសបញ្ជាក់ថា សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ទៅលើរថយន្ត២ម៉ូដែលខាងលើ អាចធ្វើការសាកសួរព័ត៌មានបន្ថែមទៅកាន់លេខទូរស័ព្ទ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖 ការិយាល័យលក់៖ អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia