ឈប់សរសេរខុសទៀត! មកស្គាល់ App ១របស់ខ្មែរ អាចឆែកអក្ខរាវិរុទ្ធលើហ្វេសប៊ុក និងក្ដារចុចលើទូរស័ព្ទបានយ៉ាងឡូយ
ធី ស្រីល័ក្ខAPRIL 10 202412.2 K views

នេះជារឿងដ៏គួរឱ្យសរសើរមួយសម្រាប់កូនខ្មែរ ១រូបដែលមានដើមកំណើតនៅក្នុងខេត្តពោធិ៍សាត់គឺលោក ស្រៀង រតនៈ ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកអាយធីនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្កើតស្នាដៃអស្ចារ្យចំនួន២ ជូនប្រជាជនកម្ពុជា គឺកម្មវិធីក្ដារចុចខ្មែរ (KhmerLeng) និងមុខងារឆែកអក្ខរាវិរុទ្ធខ្មែរលើហ្វេសប៊ុក (Chrome Extension) សម្រាប់ជួយដល់ការសរសេរអក្សរខ្មែរនៅលើប្រព័ន្ធឌីជីថល ឱ្យកាន់តែមានភាពត្រឹមត្រូវ។

សម្រាប់កម្មវិធីក្ដារចុចខ្មែរ (Keyboard) ឈ្មោះ KhmerLang និងមុខងារ(Extension) គឺអាចឆែកអក្ខរាវិរុទ្ធនៅលើហ្វេសប៊ុក។ ត្រង់នេះមានន័យថា ក្ដារចុចខ្មែរ KhmerLang ដែលបានបង្កើតឡើង មានលក្ខណៈខុសប្លែកពីគេចំនួន៣ចំណុចទី១). អាចផ្ដល់ជាជម្រើសពាក្យ នៅពេលដែលយើង មានភាពស្រពេចស្រពិលលើពាក្យខ្មែរណាមួយ។ ទី២).អាចបំប្លែងពាក្យពីភាសាអង់គ្លេសទៅជាខ្មែរ ឧទាហរណ៍ពាក្យ YouTube មកជាពាក្យយូធូប។ និងទី៣).គឺនៅលើក្ដារចុចបានបន្ថែមនូវការរចនាថ្មីប្លែកពីគេ។

៥០

សម្រាប់មុខងារឆែកអក្ខរាវិរុទ្ធវិញ លោកបានបញ្ជាក់ថា នៅមិនទាន់ល្អ១០០%ទេ ព្រោះបច្ចុប្បន្នវាអាចឆែកបានតែនៅលើហ្វេសប៊ុក និងពាក្យពេចន៍ប៉ុណ្ណោះ តែសម្រាប់ការឆែកទៅដល់វេយ្យាករណ៍គឺមិនទាន់មាននៅឡើយទេ ហើយប្រសិនបើលោកអ្នកចង់ប្រើអាចចុចលើ Link (Spell Checking — ភាសាខ្មែរ-KhmerLang) នេះ ដើម្បីដំឡើងប្រើជាមួយ Facebook លើកុំព្យូទ័របាន។ ដូ្នចេះលោកអ្នកអាចទាញយក App: KhmerLang (មានតែនៅលើ Play Store ប៉ុណ្ណោះ សម្រាប់ iOS នឹងមានឆាប់ៗនេះ)៕

៥១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia