ចង់ទិញដីនៅភ្នំពេញត្រូវដឹង! ទាំងនេះជាតំបន់ដីដែលមានតម្លៃទាបបំផុតនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
Bunthoeun KoemMARCH 9 20261.2 K views

រាជធានីភ្នំពេញគឺជាទីតាំងដ៏មានសក្ដានុពលបំផុតនៅក្នុងប្រទេសកម្ពុជា ពិសេសទៅលើវិស័យអចលនទ្រព្យដូចជា ដីធ្លី លំនៅឋាន អាគារពាណិជ្ជកម្ម និងផ្សារទំនើបជាដើម ដែលសុទ្ធតែមានតម្លៃខ្ពស់ៗ។ ប៉ុន្ដែពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់ពីតំបន់ដីដែលមានតម្លៃទាបជាងគេនៅរាជធានីវិញម្ដងថាមានតម្លៃកម្រិតណា? យោងតាមតារាងវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ តំបន់ដែលមានតម្លៃដីទាបជាងគេនៅភ្នំពេញរួមមានដូចខាងក្រោម៖

 

·         ដីនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤៨ ដុល្លារទៅ ១៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីដែលនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៩ ដុល្លារទៅ ៧៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ៖ ដីនៅជាប់ផ្លូវធំតម្លៃពី ១៨ ដុល្លារទៅ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៩ ដុល្លារទៅ ១០៨ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ពញ្ញាពន់ សង្កាត់ព្រែកព្នៅ៖ ដីនៅជាប់ផ្លូវធំតម្លៃពី ២៧ ដុល្លារទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូច តម្លៃចាប់ពី ១៨ ដុល្លារទៅ ៤៥ ដុល្លារក្នុង ១​ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ គងនយ ខណ្ឌដង្កោ៖ ដីនៅជាប់ផ្លូវធំ តម្លៃចាប់ពី ៤៥ ដុល្លារទៅ ៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៨ ដុល្លារទៅ ៤៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល៖ ដីនៅជាប់ផ្លូវធំតម្លៃពី ២៧ ដុល្លារទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៨ ដុល្លារទៅ ៨១ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ឪឡោក ខណ្ឌកំបូល៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៣៦ ដុល្លារទៅ ៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូច តម្លៃចាប់ពី ១៨ ដុល្លារទៅ ៥៤ ដុល្លារក្នុង ១​ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់បឹងធំ ខណ្ឌកំបូល៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៤៥ ដុលា្លរទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ២៧ ដុល្លារទៅ ៨១ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

ក្រៅពីតំបន់ដីដែលបានជម្រាបជូនខាងលើ ក៏មានតំបន់មួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ជាយៗក្រុង ក៏មានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។

 

161329851

 

គួរជម្រាបផងដែរថា សម្រាប់លោកអ្នកដែលចង់ទិញដី លំនៅឋាន នៅរាជធានីភ្នំពេញ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Key Real Estate ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យ ដ៏មានជំនាញនិងមានអចលនវត្ថុរាប់ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 16 999 519 | 017 999 519

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia