ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារ “ឧកញ៉ា” ជូនដល់ លោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ជា រី។ ដោយការផ្ដល់គោរមងារនេះ ធ្វើឡើងតាមសេចក្ដីក្រាបបង្គំទួលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឧកញ៉ា ឡាយ បញ្ញារិទ្ធ ក្រៅពីទទួលបានជោគជ័យលើមុខជំនួញ និងបង្កើតការងារជាច្រើនកន្លែងជូនពលប្រជាជនខ្មែរ រូបលោកក៏តែងតែចូលរួមបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយសង្គមជាតិជាបន្ដបន្ទាប់។ ការទទួលបានគោរមងារដ៏ខ្ពង់ខ្ពស់នេះ គឺពិតជាស័ក្តិសមបំផុតសម្រាប់ទឹកចិត្តសប្បុរសធម៌ ការលះបង់ និងស្នាដៃដឹកនាំក្រុមហ៊ុននាពេលកន្លងមក។

សូមជម្រាបថា ក្រុមហ៊ុន ជា រី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលមានបទពិសោធន៍ជាង ២៦ ឆ្នាំមកហើយ។ ដោយសារទទួលបានការគាំទ្រពីអតិថិជន គិតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងលំនៅឋានចំនួន ៧ រួចមកហើយ ដោយក្នុងនោះរួមមាន៖ គម្រោង ដឹ សំប្រាថ្នា គម្រោង ចោមចៅ ១ គម្រោង ដឹ ហ្គ្រីន វីល គម្រោង ចោមចៅ ២ គម្រោង ដឹ ហ្គ្រីន វីល ព្រី គម្រោង ចោមចៅ ៣ និងគម្រោង ចោមចៅ ព្រីមៀម ដែលគម្រោងទាំងនេះសុទ្ធសឹងតែស្ថិតក្នុងតំបន់ដែលមានសក្ដានុពលខ្ពស់។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 023 999 660៕


