សោកស្តាយ! ខ្វះតែ១ខែទៀត ចូលវ័យដល់១០០ឆ្នាំ មហាសេដ្ឋី Charlie Munger ទទួលមរណភាពហើយ
Kan DaraNOVEMBER 29 20231.5 K views

មហាសេដ្ឋី Charlie Munger ដែលជាមនុស្សជំនិតបំផុតរបស់ស្តេចវិនិយោគ Warren Buffett បានទទួលមរណភាពហើយក្នុងវ័យ៩៩ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុន Berkshire Hathaway នាថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២៣។

 

ដដ

 

ទីភ្នាក់ងាររបស់ក្រុមហ៊ុនបានឲ្យដឹងថា លោក Charlie Munger បានទទួលមរណភាពកាលពីថ្ងៃអង្គារ ខណៈគ្រួសារនៃសពបានលើកឡើងថា លោកបានស្លាប់ដោយសារជរាពាធ នៅក្នុងមន្ទីពេទ្យកាលីហ្វ័រញ៉ា ស្របពេលសល់ត្រឹមមួយខែទៀតប៉ុណ្ណោះលោកចូលដល់វ័យ១០០ឆ្នាំហើយ។

 

គួរជម្រាបផងដែរថា លោក Charlie Munger កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩២៤។ នាដើមឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះត្រូវបានគេប៉ាន់ស្មានមានប្រមាណ ២.៦ ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbe៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)