Changan Cambodia ធ្វើឱ្យកក្រើកទីផ្សាររថយន្ត ដោយការសម្ពោធជាផ្លូវការនូវកំពូល រថយន្តពីរម៉ូដែលថ្មី៖ Changan NEVO Hunter E និង Changan CS35 Max
Bunthoeun KoemMARCH 3 2026

[រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦]ក្រុមហ៊ុន Changan Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Changan មកពីប្រទេសចិន ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំ RMA CAMBODIA បានប្រកាសសម្ពោធជាផ្លូវការនូវរថយន្តពីរម៉ូដែលថ្មីបំផុតប្រចាំឆ្នាំ ២០២៦ គឺរថយន្តភីកអាប់អគ្គិសនីបច្ចេកវិទ្យាថ្មី NEVO Hunter E និងរថយន្ត Crossover SUV ដ៏ស៊ីវិល័យ CS35 Max។ ការបង្ហាញវត្តមានរបស់រថយន្តទាំងពីរនេះ គឺជាជំហានថ្មីមួយទៀតក្នុងការផ្តល់ជូនអតិថិជននូវជម្រើសរថយន្តដែលមានបច្ចេកវិទ្យាទំនើប សន្សំសំចៃខ្ពស់ និងផាសុកភាពលើសគេ។

 

643906299 1277653427751240 1064403690298518620 N

 

១. Changan NEVO Hunter E: កំពូលរថយន្តភីកអាប់អគ្គិសនីជំនាន់ថ្មី (REEV)

 

NEVO Hunter E គឺជារថយន្តភីកអាប់ដំបូងគេដែលប្រើបច្ចេកវិទ្យា Range-Extended Electric Vehicle (REEV) ដែលរួមបញ្ចូលគ្នារវាងថាមពលអគ្គិសនី និងម៉ាស៊ីនសាំងសម្រាប់សាកថាមពលវិញ ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួលដោយមិនបារម្ភរឿងអស់អាគុយ។

 

  • សមត្ថភាពបើកបរ៖ អាចបើកបរបានចម្ងាយសរុបរហូតដល់ជាង ,០៣១ គីឡូម៉ែត្រ (ពេលមានសាំង និងអាគុយពេញ)។
  • កម្លាំងម៉ាស៊ីន៖ បំពាក់ដោយម៉ូទ័រអគ្គិសនីភ្លោះ កម្លាំងរហូតដល់ ២៦៨ សេះ និងកម្លាំងរមួល ៤៧០ ញូតុនម៉ែត្រ
  • បច្ចេកវិទ្យាពិសេស៖ មានមុខងារ V2L (Vehicle-to-Load) ដែលអាចផ្តល់ថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ឧបករណ៍ផ្សេងៗនៅខាងក្រៅ ដូចជាសម្រាប់បោះជំរំ ឬការងារដ្ឋាន។
  • តម្លៃសមរម្យ៖ ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៤៥៩០០ ដុល្លារ

 

២. Changan CS35 Max: រថយន្ត Crossover SUV ដ៏ទាន់សម័យ និងស្ព័រ

 

CS35 Max គឺជាការវិវត្តន៍ថ្មីដែលនាំមកនូវរូបរាងដ៏ទាក់ទាញ និងបច្ចេកវិទ្យាសុវត្ថិភាពឈានមុខគេ សម្រាប់អ្នកដែលចូលចិត្តភាពស៊ីវិល័យ និងការបើកបរក្នុងក្រុង។

 

  • រចនាបថ៖ រាងស្ព័រ ទាន់សម័យ ជាមួយប៉ាណាខាងមុខធំ និងចង្កៀង LED កម្រិតខ្ពស់។
  • កម្លាំងម៉ាស៊ីន៖ បំពាក់ម៉ាស៊ីន ១.៥ លីត្រ Turbo (Blue Whale) ដែលផ្តល់នូវសន្ទុះខ្លាំងសន្សំសំចៃខ្ពស់។
  • បច្ចេកវិទ្យាខាងក្នុង៖ អេក្រង់កម្សាន្តធំ Touchscreen. បីជាប់គ្នា ព្រមទាំងមាន Function Racing Mode ថ្មី និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃជាច្រើនទៀត។
  • តម្លៃពិសេស៖ ដាក់លក់ក្នុងតម្លៃត្រឹមតែ ២៥៩០០ ដុល្លារ ប៉ុណ្ណោះ។

 

644408827 1277644001085516 4527700191328455693 N

 

អគ្គនាយករបស់ RMA Cambodia បានមានប្រសាសន៍ថា៖ «ការនាំចូលរថយន្តទាំងពីរម៉ូដែលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា ដែលចង់បានរថយន្តដែលមានរូបរាងស្អាត បច្ចេកវិទ្យាទំនើប និងជាពិសេសគឺការសន្សំសំចៃថវិកា។ យើងជឿជាក់ថា CHANGAN NEVO Hunter E និង CHANGAN CS35 Max នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រួសារ និងការប្រើប្រាស់អាជីវកម្ម។»

 

បច្ចុប្បន្ន រថយន្តទាំងពីរម៉ូដែលនេះមានដាក់បង្ហាញ និងសម្រាប់សាកល្បងបើកបរ (Test Drive) នៅគ្រប់សាខា showroom របស់ Changan Cambodia

 

ព័ត៌មានបន្ថែម លើរថយន្តទាំងពីរ:
CHANGAN NEVO Hunter E :
https://www.facebook.com/share/v/1CUywiXWg2/?mibextid=wwXIfr

CHANGAN CS35 MAX: https://www.facebook.com/share/v/1Awf93dRP1/?mibextid=wwXIfr


ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

  • ទូរស័ព្ទ៖ 011999375
  • ហ្វេសប៊ុក៖ Changan Cambodia

 

644415181 1277644054418844 4832568915411422778 N (1)

644453638 1277644101085506 3878987966001588077 N

643441225 1277644631085453 219117444937386586 N

643398358 1277648017751781 7756784417222137467 N

643899654 1277647877751795 4891477197708925897 N

643896274 1277647394418510 4503294897671057738 N

641659851 1277653344417915 1857015348581920401 N

643377417 1277653731084543 6353824135455661503 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia