សាកម្ដងជិះបានជាង ១ ពាន់គីឡូម៉ែត្រ! CHANGAN បញ្ចេញរថយន្ដភីកអាប់អគ្គិសនីជំនាន់ថ្មី ខណៈនេះជាតម្លៃដាក់លក់
Bunthoeun KoemMARCH 3 2026353 views

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះក្រុមហ៊ុនរថយន្ដ CHANGAN បានសម្ពោធជាផ្លូវការនៃរថយន្ត CHANGAN NEVO HUNTER E អគ្គិសនី+សាំង(REEV) មកកាន់ទីផ្សារប្រទេសកម្ពុជា។ ខណៈដែលរថយន្ដជំនាន់ថ្មីនេះល្បីថាមានភាពទំនើប និងអាចធ្វើដំណើរបានចម្ងាយឆ្ងាយនៅពេលសាកថ្ម និងចាក់សាំងមួយពេញ។

 

644492827 1277650274418222 9315956890385903 N

 

តាមការបញ្ជាក់ពីក្រុមហ៊ុន CANGAN បានឲ្យដឹងថា NEVO Hunter E គឺជារថយន្តភីកអាប់ដំបូងគេដែលប្រើបច្ចេកវិទ្យា Range-Extended Electric Vehicle (REEV) ដែលរួមបញ្ចូលគ្នារវាងថាមពលអគ្គិសនី និងម៉ាស៊ីនសាំងសម្រាប់សាកថាមពលវិញ ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួលដោយមិនបារម្ភរឿងអស់អាគុយ។

 

  • សមត្ថភាពបើកបរ៖ អាចបើកបរបានចម្ងាយសរុបរហូតដល់ជាង ,០៣១ គីឡូម៉ែត្រ (ពេលមានសាំង និងអាគុយពេញ)។
  • កម្លាំងម៉ាស៊ីន៖ បំពាក់ដោយម៉ូទ័រអគ្គិសនីភ្លោះ កម្លាំងរហូតដល់ ២៦៨ សេះ និងកម្លាំងរមួល ៤៧០ ញូតុនម៉ែត្រ។
  • បច្ចេកវិទ្យាពិសេស៖ មានមុខងារ V2L (Vehicle-to-Load) ដែលអាចផ្តល់ថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ឧបករណ៍ផ្សេងៗនៅខាងក្រៅ ដូចជាសម្រាប់បោះជំរំ ឬការងារដ្ឋាន។
  • តម្លៃសមរម្យ៖ ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៤៥៩០០ ដុល្លារ។

 

តាមការលើកឡើងរបស់អគ្គនាយករបស់ RMA Cambodia បានមានប្រសាសន៍ថា៖ ការនាំចូលរថយន្តម៉ូដែលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា ដែលចង់បានរថយន្តដែលមានរូបរាងស្អាត បច្ចេកវិទ្យាទំនើប និងជាពិសេសគឺការសន្សំសំចៃថវិកា។  ដូច្នេះសម្រាប់លោកអ្នកដែលចង់ទិញរថយន្ដអគ្គិសនីភីកអាប់ខាងលើយកមកប្រើប្រាស់ សូមទាក់ទងសាកសួរព័ត៌មានពីក្រុមហ៊ុនបានតាមរយទូរស័ព្ទ៖ 011999375 ឬហ្វេសប៊ុកផេក៖ Changan Cambodia

 

61b30d07b46f45a0a35845b7df0c2193

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia