ក្រុមហ៊ុនរថយន្ដ Changan Cambodia រៀបចំកម្មវិធី Changan Day នាំយកបទពិសោធន៍ថ្មីជូនទៅកាន់អតិថិជនខ្លួន
Bunthoeun KoemOCTOBER 7 2025

ភ្នំពេញ៖កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនរថយន្ដ Changan Cambodia បានរៀបចំកម្មវិធី Changan Day នៅ Showroom របស់ខ្លួនដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស។ ខណៈកម្មវិធីដ៏ពិសេសនេះគឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន អតិថិជន និងអ្នកសារព័ត៌មានសរុបជិត ១០០ នាក់។

 

557625588 122507055986499794 6780103419963513786 N (1)

 

តាមការបញ្ជាក់ពីលោក  ហៃ ពុទ្ធារតន៍ ដែលជា Brand Manager របស់ក្រុមហ៊ុន Changan ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ការៀបចំកម្មវិធី Changan Day នេះឡើងមានគោលបំណងឲ្យអតិថិជនស្វែងយល់ពីក្រុមហ៊ុន Changan បានកាន់តែច្បាស់ជាងមុន ព្រមទាំងធ្វើការណែនាំអំពីរថយន្តទំនើបជំនាន់ចុងក្រោយបង្អស់របស់ Changan និងការបើកបរសាកល្បងផ្ទាល់ជូនអតិថិជនផងដែរ។

 

557831628 122507065448499794 3281625912168143187 N

 

លោកបានបន្ដថា ការរៀចបំកម្មវិធីនាពេលនេះ គឺមានចំណុចពិសេស និងប្លែកជាងការរៀបចំកន្លងទៅ ដោយសារក្រុមហ៊ុនបានរៀបចំទៅតាមលំនាំនៃទីក្រុងឆុងឈីង ដែលជាទឹកដីកំណើតរបស់រថយន្ដ Changan ផ្ទាល់តែម្ដង។ ជាក់ស្ដែងនៅក្នុងកម្មវិធីគឺមានការប្រគុំឧបករណ៍ពិនរបស់ចិន ដើម្បីបំពេរអារម្មណ៍អ្នកចូលរួម ឲ្យមានអារម្មណ៍ថាកំពុងស្ថិតនៅក្នុងទីក្រុងឆុងឈីងពិតៗ។

 

561679673 122507055884499794 1500258798483264005 N

 

ក្រៅពីការប្រគុំតន្ដ្រីនៅក្នុងកម្មវីធី Changan Day នេះដែរ ក៏មានការធ្វើបទបង្ហាញអំពីចំណុចពិសេស និងភាពលេចធ្លោនៃរថយន្ដ PHEV Nevo QO5 និង រថយន្តអគ្គិសនីសុទ្ធ Deepal SO5 ដែលជារថយន្ដថ្មីទើបនឹងនាំចូលមកទីផ្សារប្រទេសកម្ពុជា និងទទួលបានការចាប់អារម្មណច្រើនពីអ្នកប្រើប្រាស់។ តាមការលើកឡើងពីលោក លោក  ហៃ ពុទ្ធារតន៍ រថយន្ត PHEV Nevo QO5 ជាប្រភេទរថយន្ត 𝗣𝗹𝘂𝗴-𝗜𝗻 𝗛𝘆𝗯𝗿𝗶𝗱 (អគ្គិសនី+សាំង) មានបំពាក់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត ដែលអនុញ្ញាតឱ្យរថយន្តអាចបើកបរបានចម្ងាយ 1 215 គីឡូម៉ែត្រឯណោះនៅពេលចាក់សាំង និងបញ្ចូលថ្មមួយពេញ។ ហើយសម្រាប់ការប្រើប្រាស់អគ្គិសនីសុទ្ធរថយន្ដនេះក៏អាចបើកបរបានចម្ងាយ 125 គីឡូម៉ែត្រ​ និងអាចសាកថ្មនៅផ្ទះបានផងដែរ។

 

559505389 122507056748499794 5551117589921433387 N

 

សូមជម្រាបថា បច្ចុប្បន្ននេះក្រុមហ៊ុន Changan បានក្លាយជាយីហោរថយន្ដឈានមុខគេមួយក្នុងចំណោមយីហោរថយន្តទាំង ១០ នៅលើពិភពលោកដែលមានការលក់ដាច់ច្រើនជាងគេ និងមានទំនុកចិត្តខ្ពស់ពីអតិថិជនទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ រាល់ការទិញរថយន្ត 𝗖𝗵𝗮𝗻𝗴𝗮𝗻 អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពិសេស 8 ចំណុចរួមមាន៖

 

𝟭. នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (𝗥𝗠𝗔 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮)

𝟮. ការធានារយៈពេល 𝟖 ឆ្នាំ ឬ 𝟭𝟐ម៉ឺនគីឡូម៉ែត្រទៅលើ​ ថ្មរថយន្ត និង​ម៉ូទ័រ​ ជាមួយការធានា 𝟰​ ឆ្នាំទៅលើម៉ាស៊ីន

𝟯. សេវាកម្មត្រួតពិនិត្យ ថែទាំ ប្តូរប្រេងម៉ាស៊ីន និងជួសជុលចល័ត 𝟮𝟰ម៉ោង និង 𝟮𝟱ខេត្តក្រុង លើសពីក្រុមហ៊ុនដ៏ទៃ (𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗖𝗮𝗿𝗲)

𝟰. ការប្តូរប្រេង 𝟯ដង ឬ 𝟮𝟱𝟬𝟬𝟬 គីឡូម៉ែត្រដោយឥតគិតថ្លៃ

𝟱. 𝗧𝗿𝗮𝗱𝗲-𝗜𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី

𝟲. ផ្តល់ជូនការបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំរថយន្ត 𝗖𝗵𝗮𝗻𝗴𝗮𝗻 ដោយឥតគិតថ្លៃ

𝟳. ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ 𝗖𝗵𝗮𝗻𝗴𝗮𝗻

𝟴. គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ពីរោងចក្រ 𝗖𝗵𝗮𝗻𝗴𝗮𝗻

សម្រាប់ព័ត៍មានលម្អិតសូមទំនាក់ទំនង៖ 011 999 375  ឬហ្វេសប៊ុកផេក Changan Cambodia

 

558846015 122507065682499794 308647930639940841 N

557739103 122507055890499794 7029258366032272688 N

558150371 122507058776499794 5967461193426456441 N

559505389 122507056748499794 5551117589921433387 N

558052143 122507056910499794 6414217064402747174 N

557505288 122507056862499794 7622707716667840092 N

557267479 122507056226499794 2336758911650180761 N

 

មិនចាំបាច់ទៅដល់ឆុងឈីង Changan លើកឆុងឈីងមកដាក់ក្នុង Showroom នៅថ្ងៃ Changan Day
Bunthoeun KoemOCTOBER 7 2025

កាលពីថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៥ នៅ Showroom របស់ក្រុមហ៊ុនរថយន្ត Changan បាទនៅរៀបចំនៅកម្មវិធីមួយឈ្មោះថា Changan Day ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន អតិថិជនច្រើនជាង 70 នាក់ រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

557739103 122507055890499794 7029258366032272688 N

បើតាមការឲ្យដឹងពីសំណាក់លោក ហៃ ពុទ្ធារតន៍ ជា Brand Manager របស់ក្រុមហ៊ុន Changan ប្រចាំព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីឲ្យអតិថិជនស្វែងយល់ពីក្រុមហ៊ុន Changan កាន់តែច្បាស់ជាងមុន ព្រមទាំងធ្វើការណែនាំអំពីរថយន្តទំនើបជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។

557831628 122507065448499794 3281625912168143187 N

ការរៀបចំកម្មវិធីជួបជុំគ្នានេះក៏មិនមែនជារឿងថ្មីសម្រាប់ក្រុមហ៊ុនដែរ ដោយហេតុថាក្រុមហ៊ុន Changan កន្លងទៅតែងតែមានកម្មវិធីជួបជុំជាមួយនឹងអតិថិជន គ្រាន់តែលើកនេះក្រុមហ៊ុនរៀបចំកាន់តែប្លែកជាងមុន ដោយមានបញ្ចូលនូវអត្តសញ្ញាណកំណើតដើមនៃយីហោរថយន្ត Changan ដែលមានការរៀបចំទៅតាមលំនាំនៃទីក្រុងឆុងឆីង ព្រមទាំងបន្ថែមដោយសិល្បៈពិនរបស់ចិនបំពេរអារម្មណ៍អ្នកចូលរួមដូចបានទៅឆុងឆីងពិតៗ។

 

ការណ៍នេះក៏ព្រោះតែបើតាមបទបង្ហាញពីសំណាក់អ្នកគ្រប់គ្រងយីហោឡានមួយនេះ ក្រុមហ៊ុនឆាងអានមានប្រភពពីទីក្រុងឆុងឈីងប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះតែងសហការជាមួយនឹងវាហោរឡានរបស់បណ្ដាប្រទេសធំៗមិនថាយីហោឡានអាមេរិក ជប៉ុន និងក្រុមហ៊ុនចិនដូចគ្នានោះទេ ហើយក៏មានទីស្នាក់ការនៅបណ្ដាប្រទេសឈានមកលើវិស័យយានយន្តដូចគ្នា។

557625588 122507055986499794 6780103419963513786 N

ហេតុផលនេះក៏ជាកត្តាមួយជួយឲ្យឆាងអានក្លាយជាយីហោឈានមុខគេមួយក្នុងចំណោមយីហោរថយន្តទាំង 10 លើពិភពលោកដែលមានការលក់ច្រើនជាងគេ និងមានទំនុកចិត្តខ្ពស់ពីអតិថិជនទូទាំងពិភពលោក។

 

ចំពោះក្រុមហ៊ុនធំឆាងអានទាំងមូលក៏មានគេហៅជាច្រើននៅក្រោមចំណុះផងដែរ ជាពិសេសយីហោដែលកំពុងតែទទួលបានការចាប់អារម្មណ៍និងពេញនិយមខ្លាំង ដូចជា Changan Nevo និង Avatr។

557887738 122507055896499794 5247604081245498268 N

ក្នុងព្រឹកដដែលនេះក្រុមហ៊ុនក៏បានបង្ហាញអំពីលក្ខណៈពិសេសនិងភាពលេចធ្លោប្លែប្លែកខុសពីគេនៃម៉ូឌែលរថយន្តដែលទើបពីដាក់សម្ពោធជាផ្លូវការនាពេលថ្មីៗនេះគឺ PHEV Nevo QO5 និង រថយន្តអគ្គិសនីសុទ្ធ Deepal SO5 ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទីផ្សារកម្ពុជា។

 

ក្នុងនោះយើងក៏ឃើញមានការនាំចូលពីសំណាក់អ្នកលក់ដែលមិនមែនជាក្រុមហ៊ុនផ្លូវការ តែលោក ពុទ្ធារតន៍ បានចង្អុលបង្ហាញពីភាពខុសគ្នាថាការដែលជាវក្រុមហ៊ុន អតិថិជនទទួលបានអត្ថប្រយោជន៍ច្រើនទៅលើផលិតផលស្របច្បាប់ជាប្រភេទ Global Version ដែលទទួលបានការគាំទ្រដោយក្រុមហ៊ុនពេញទី ជាពិសេសមានជាងជំនាញជួសជុលច្បាស់លាស់។

 

ជាមួយគ្នានេះ លោកបានបង្ហាញលម្អិតអំពីរថយន្ត PHEV Nevo QO5 ជាប្រភេទរថយន្តថាមពលថ្មី ប្រើសាំងក៏បានអគ្គិសនីក៏បាន ដោយមានរយៈចម្ងាយបើកបរសរុបរហូត 1215 គីឡូម៉ែត្រ សម្រាប់ការចាក់សាំងនិងសាកថ្មមួយពេញម្ដង ហើយបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតរបស់រថយន្តនេះ អនុញ្ញាតឱ្យរថយន្តបើកបរប្រើប្រាស់តែអគ្គិសនីសុទ្ធបានរហូតដល់ 125 គីឡូម៉ែត្រ នឹងអាចសាកថ្មនៅផ្ទះបាន។

 

យ៉ាងណាឮគេនិយាយមិនស្មើបងប្អូនទៅឃើញផ្ទាល់ប៉ះផ្ទាល់ជិះសាកល្បងផ្ទាល់នោះទេ ដោយ Changan បើកឱ្យបងប្អូនទំនាក់ទំនងធ្វើការបើកបរសាកល្បងបាន។តាមលេខទូរសព្ទនៅខាងក្រោម។

 

គូសបញ្ជាក់ផងដែរថារារាល់ការទិញរថយន្ត Changan អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពិសេស 𝟴 ចំណុច៖

1.    នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (𝗥𝗠𝗔 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮)
2.    ការធានារយៈពេល 𝟱ឆ្នាំ ឬ 𝟭𝟱ម៉ឺនគីឡូម៉ែត្ររួមទាំងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ
3.    សេវាកម្មត្រួតពិនិត្យ ថែទាំ ប្តូរប្រេងម៉ាស៊ីន និងជួសជុលចល័ត 𝟮𝟰ម៉ោង និង𝟮𝟱ខេត្តក្រុង លើសពីក្រុមហ៊ុនដ៏ទៃ (Ford OSC)
4.    ការប្តូរប្រេង 𝟯ដង ឬ 𝟮𝟱𝟬𝟬𝟬 គីឡូម៉ែត្រដោយឥតគិតថ្លៃ
5.    Trade-In Service សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី 
6.    ផ្តល់ជូនការបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំរថយន្ត Changan ដោយឥតគិតថ្លៃ 
7.    ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan 
8.    គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ពីរោងចក្រ Changan

សម្រាប់ព័ត៌មានលម្អិតផ្នែកលក់សូមទំនាក់ទំនង៖ 011 999 375
សម្រាប់ព័ត៌មានលម្អិតផ្នែកសេវាកម្មសូមទំនាក់ទំនង៖ 077 999 615៕

 

558846015 122507065682499794 308647930639940841 N

561679673 122507055884499794 1500258798483264005 N

558150371 122507058776499794 5967461193426456441 N

559505389 122507056748499794 5551117589921433387 N

558052143 122507056910499794 6414217064402747174 N

557267479 122507056226499794 2336758911650180761 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia