Cellcard ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលគ្រប់គ្រងដោយកូនខ្មែរ 100% និងក្រុមហ៊ុន ZDG (CAMBODIA) CO., LTD នៅថ្ងៃនេះ បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្ហាញរថយន្ត Lynk & Co Z20 ដែលជារថយន្តអគ្គិសនីជំនាន់ថ្មី ដែលបង្ហាញពីអនាគតនៃការធ្វើដំណើរដែលមានការតភ្ជាប់បណ្តាញនៅក្នុងប្រទេសកម្ពុជា។

តាមរយៈការប្រើប្រាស់បណ្តាញ 5G និង 4G របស់ cellcard រថយន្ត Lynk & Co Z20 ផ្តល់នូវបទពិសោធនៃការបើកបរដែលផ្ដល់ជូនការតភ្ជាប់យ៉ាងរលូន ដោយនាំមកនូវការកម្សាន្ត ការទំនាក់ទំនង និងសេវាកម្មយានយន្តទំនើប នៅពេលធ្វើដំណើរក្នុងប្រទេសកម្ពុជា។
ភាពជាដៃគូនេះនាំមកនូវការតភ្ជាប់បណ្តាញចល័តដ៏ប្រសើរមួយ ដែលជាផ្នែកមួយដ៏សំខាន់នៃរថយន្តអគ្គិសនីសម័យទំនើប ដោយផ្លាស់ប្តូរពីមធ្យោបាយដឹកជញ្ជូន ទៅជាវេទិកាឌីជីថលជំនាន់ថ្មី។

រថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់ ស័ក្ដិសមនឹងទទួលបានបណ្តាញដែលមានប្រសិទ្ធភាពខ្ពស់
រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាឌីជីថលដែលមានការតភ្ជាប់ទំនាក់ទំនងផងដែរ។
ដើម្បីបង្ហាញសក្តានុពលពេញលេញ រថយន្តអគ្គិសនីទាំងនោះត្រូវការបណ្តាញដែលផ្តល់នូវប្រសិទ្ធភាពជាប់លាប់នៅតាមគោលដៅដែលត្រូវធ្វើដំណើរ។
តាមរយៈការប្រើប្រាស់បណ្តាញ 5G និង 4G របស់ cellcard រថយន្ត Lynk & Co Z20 នៅតែរក្សាការតភ្ជាប់យ៉ាងរលូននៅតាមមជ្ឈមណ្ឌលទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក៏ដូចជានៅតាមបណ្តោយផ្លូវល្បឿនលឿនដែលតភ្ជាប់ទីក្រុងទាំងនេះផងដែរ។
មិនថាកំពុងបើកបរក្នុងទីក្រុង ឬធ្វើដំណើររវាងរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ឬរាជធានីភ្នំពេញទៅខេត្តសៀមរាប អតិថិជនអាចរីករាយជាមួយបទពិសោធឌីជីថលយ៉ាងរលូនសម្រាប់ការធ្វើដំណើររបស់ខ្លួន។


បទពិសោធនៃការបើកបរដែលមានការតភ្ជាប់ រួមមាន៖
· ការស្តាប់តន្ត្រីអនឡាញដោយរលូន និងមិនមានការរំខាន
· ការទស្សនាវីដេអូកម្រិត HD បន្តផ្ទាល់សម្រាប់អ្នកដំណើរ
· ការហៅទូរស័ព្ទដោយប្រើសំឡេងតាមប្រព័ន្ធប៊្លូធូស (Hands-free) តាមរយៈប្រព័ន្ធកម្សាន្តរបស់រថយន្ត ដើម្បីការបើកបរប្រកបដោយសុវត្ថិភាពជាងមុន
· ការរុករកផ្លូវតាមពេលវេលាជាក់ស្តែង និងសេវាកម្មយានយន្តដែលតភ្ជាប់ជាមួយប្រព័ន្ធទំនើប
· ការអាប់ដេតកម្មវិធីតាមរយៈអាកាស (Over-the-air) និងមុខងារនៃការធ្វើដំណើរដែលមានការតភ្ជាប់នាពេលអនាគត
រថយន្ត Lynk & Co Z20 និងបណ្តាញរបស់ cellcard ផ្តល់ជូននូវបទពិសោធនៃការបើកបរដែលតភ្ជាប់យ៉ាងរលូន ជាមួយការកម្សាន្ត ការទំនាក់ទំនង និងសេវាកម្មផ្សេងៗសម្រាប់ការធ្វើដំណើររបស់អ្នក។


Digital Life. Connected.
នៅ cellcard ចក្ខុវិស័យរបស់យើងគឺរក្សាការតភ្ជាប់ជូនអតិថិជនមិនថាអតិថិជនរស់នៅ ធ្វើការ កម្សាន្ត និងសិក្សានៅទីណានោះទេ។
នៅថ្ងៃនេះ ចក្ខុវិស័យនោះបានពង្រីកទៅលើផ្លូវធ្វើដំណើរ។
មិនថានៅផ្ទះ នៅការិយាល័យ នៅតាមសាកលវិទ្យាល័យ ហាងកាហ្វេ ឬធ្វើដំណើរក្នុងប្រទេសកម្ពុជា cellcard ផ្តោតលើការរក្សាការតភ្ជាប់អតិថិជនយ៉ាងរលូនតាមរយៈបទពិសោធឌីជីថល។
ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការនាំយក Digital Life. Connected. ទៅក្នុងផ្នែកមួយផ្សេងទៀតនៃជីវិតរបស់អតិថិជនរបស់ cellcard។

ការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីរបស់កម្ពុជា
ដើម្បីគាំទ្រដល់សហគមន៍រថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់កម្ពុជា cellcard និងក្រុមហ៊ុន ZDG (CAMBODIA) CO., LTD. នឹងដំឡើងស្ថានីយសាកថាមពលរថយន្តអគ្គិសនីនៅទីតាំង cellcard ដែលបានជ្រើសរើស។
តាមរយៈការសហការនេះ ស្ថានីយសាកថាមពលអគ្គិសនី នឹងអាចចូលប្រើប្រាស់បានសម្រាប់ម្ចាស់រថយន្តអគ្គិសនីទាំងអស់ ខណៈដែលអតិថិជន cellcard អាចសាករថយន្តបានដោយឥតគិតថ្លៃ។ នេះជាអត្ថប្រយោជន៍កាន់តែប្រសើរបន្ថែមទៀតសម្រាប់អតិថិជន cellcard ដោយការផ្ដល់ជូននឹងត្រូវប្រកាសនាពេលខាងមុខ ហើយលោកអ្នកអាចស្វែងយល់បន្ថែមពីក្រុមការងារនៅ cellcard store ការិយាល័យកណ្តាលផងដែរ។
អតិថិជនក៏អាចទទួលបានបទពិសោធផ្ទាល់ជាមួយរថយន្ត Lynk & Co Z20 និងអាចស្វែងយល់បានផងដែរពីរបៀបដែលរថយន្តដែលមានការតភ្ជាប់យ៉ាងរលូននេះ ផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះចំពោះការបើកបរប្រចាំថ្ងៃ។

ប្រសាសន៍របស់លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត
"នៅ cellcard ចក្ខុវិស័យរបស់យើងខ្ញុំគឺរក្សាការតភ្ជាប់ជូនអតិថិជនមិនថាអតិថិជនទាំងនោះរស់នៅ ធ្វើការ កម្សាន្ត និងសិក្សានៅទីណានោះទេ។ នៅថ្ងៃនេះ យើងកំពុងពង្រីកបទពិសោធនោះទៅលើផ្លូវធ្វើដំណើរ។
រថយន្តអគ្គិសនីបច្ចេកវិទ្យាខ្ពស់ ស័ក្ដិសមនឹងទទួលបានបណ្តាញដែលមានប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងបណ្តាញ 5G និង 4G របស់ cellcard អតិថិជនអាចរីករាយនឹងបទពិសោធនៃការបើកបរដែលតភ្ជាប់យ៉ាងរលូននៅតាមមជ្ឈមណ្ឌលទីផ្សារសំខាន់ៗ និងផ្លូវហាយវេ។
Digital Life. Connected. មិនត្រឹមតែជាការសន្យាប៉ុណ្ណោះនោះទេ តែក៏ជាការប្តេជ្ញាចិត្តរបស់ cellcard ផងដែរ ក្នុងការផ្តល់នូវបទពិសោធឌីជីថលគ្រប់ទីកន្លែង។"
Yap Kok Leong
អគ្គនាយកប្រតិបត្តិ, cellcard

ប្រសាសន៍របស់លោក Hu Tong ប្រធាន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ZDG (CAMBODIA) CO., LTD.
"រថយន្ត Lynk & Co Z20 ត្រូវបានរចនាឡើងសម្រាប់យុគសម័យនៃការតភ្ជាប់។ រួមជាមួយ cellcard យើងកំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ការរចនាបែបប្រណិត និងការតភ្ជាប់យ៉ាងរលូន ដើម្បីបង្កើតបទពិសោធនៃការបើកបរសម័យថ្មី និងមានសុវត្ថិភាពជាងមុនសម្រាប់អ្នកប្រើប្រាស់កម្ពុជា។"

សេចក្តីប្រកាសនៅថ្ងៃនេះបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាង cellcard និងក្រុមហ៊ុន ZDG (CAMBODIA) CO., LTD. ដើម្បីអភិវឌ្ឍដំណោះស្រាយនៃការធ្វើដំណើរដែលមានការតភ្ជាប់ បទពិសោធអតិថិជន និងសេវាកម្មឌីជីថល ដែលនឹងបង្កើតអនាគតនៃការដឹកជញ្ជូននៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីការគ្របដណ្តប់បណ្តាញ 5G របស់ cellcard អតិថិជនអាចចូលទៅកាន់កម្មវិធី cellcard ឬគេហទំព័ររបស់ cellcard។
Digital Life. Connected.


