លោកស្រី Celine Dion ម្ចាស់បទចម្រៀងដ៏ល្បីក្នុងរឿងកាប៉ាល់ទីតានិច My Heart Will Go On បានត្រឡប់ឡើងឆាកជាថ្មី នៅថ្ងៃបើកព្រឹត្តិការណ៍កីឡាអូឡាំពិក កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្រោយបាត់មុខអស់រយៈពេល៤ឆ្នាំ ជាមួយនឹងតម្លៃខ្លួន ២លានដុល្លារ សម្រាប់ចម្រៀងមួយបទគឺ “Hymne à l’amour”។
យោងតាមប្រភព Republic World តារាចម្រៀងលំដាប់កំពូល Celine Dion បានវិលត្រឡប់មកកាន់ឆាកដ៏រំជួលចិត្តវិញ ក្នុងពិធីបើកកីឡាអូឡាំពិកក្រុងប៉ារីស ក្រោយនាង តស៊ូជាមួយនឹងជំងឺផ្ទាល់ខ្លួន។ តារាចម្រៀងសញ្ជាតិកាណាដារូបនេះបានស្លៀកសម្លៀកបំពាក់លម្អដោយអង្កាំ សម្តែងក្បែរនៅព្យាណូពេលភ្លៀងធ្លាក់។
គូរជម្រាបផងដែរថាចំពោះការសម្តែងនៅព្រឹត្តិការណ៍អូឡាំពិកនេះ មិនមែនជាលើកដំបូងរបស់ Celine Dion នោះទេ នាងក៏ធ្លាប់ច្រៀងបើកការប្រកួតនៅ Atlanta ឆ្នាំ ១៩៩៦ផងដែរ ជាមួយនឹងបទចម្រៀងរបស់នាងគឺ The Power of the Dream៕
អត្ថបទដោយ៖ ពីង ជូអេង