ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាសិទ្ធនារីអន្តរជាតិកន្លងទៅថ្មីៗនេះ
Daneth MechMARCH 9 2026

Photo 2026 03 09 16 28 37

Photo 2026 03 09 16 28 32

 

ក្នុងឱកាសអបអរសាទរទិវាសិទ្ធនារីអន្តរជាតិកន្លងទៅនេះ ធនាគារ វីង បានរៀបចំកម្មវិធីសុខភាព និងសុខុមាលភាព ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្គលិកស្ត្រី តាមរយៈកិច្ចពិភាក្សាជាមួយអ្នកជំនាញអំពីការបង្ការជំងឺ​ និងថែទាំ​សុខភាពទូទៅ។

បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ «ស្ត្រីគឺជាកម្លាំងចលករក្នុងការជំរុញនវានុវត្តន៍ ភាពធន់ និងការផ្លាស់ប្តូរវិជ្ជមានក្នុងគ្រប់វិស័យនៃសង្គម។ នៅធនាគារ វីង យើងផ្ដល់តម្លៃខ្ពស់បំផុតចំពោះសក្ដានុពលដែលពួកគាត់​បាននាំមកជូនក្រុមការងារ និងសហគមន៍របស់យើង។ កម្មវិធីថែទាំសុខភាពនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាថាបុគ្គលិកស្ត្រីទាំងអស់ ទទួលបានចំណេះដឹង និងការគាំទ្រចាំបាច់ ដើម្បីអាច​ផ្តល់​អាទិភា​ព​លើសុខុមាលភាពផ្ទាល់ខ្លួន ព្រោះភាពរឹងមាំរបស់ពួកគាត់​ គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ធនាគារ វីង»

កម្មវិធីអបអរសាទរទិវានារីអន្តរជាតិនេះ បានផ្ដល់នូវចំណេះដឹង និងវិធីសាស្ត្រថែទាំសុខភាព ដែលរៀបចំឡើងយ៉ាងពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីក្នុងវិស័យការងារ។ តាមរយៈកម្មវិធីនេះ អ្នកចូលរួមអាចពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអ្នកជំនាញវេជ្ជសាស្ត្រ ដើម្បីទទួលបានការណែនាំ និងដំបូន្មានក្នុងការថែរក្សាសុខភាព ក៏ដូចជារបៀបរស់នៅប្រកបដោយ​ផាសុកភាព​។

 

Photo 2026 03 09 16 28 28

Photo 2026 03 09 16 28 31

Photo 2026 03 09 16 28 40

 

ធនាគារ វីង បានសហការជាមួយមជ្ឈមណ្ឌលសុខុមាលភាព Royal Group Wellness Center, មន្ទីរពេទ្យអន្តរជាតិអូរៀនដា, មន្ទីរពហុព្យាបាល Sing Specialist និងមន្ទីរពេទ្យ Intercare ដើម្បីរៀបចំកម្មវិធី​ស្ដីអំពីប្រធានបទសំខាន់ៗ​ទាក់​ទង​នឹង​សុខភាពស្ត្រី ។ ក្នុងឱកាសនោះ អ្នកជំនាញបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិនិត្យសុខភាពដើម្បីបង្ការជំងឺ​នានា​ ការពិនិត្យ​រកឃើញជំងឺតាំងពីដំណាក់កាលដំបូង និងការថែទាំសុខភាពតាមរបៀបរស់នៅប្រចាំថ្ងៃដែលជួយជំរុញឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុខុមាលភាពផ្ទាល់ខ្លួន។

ស្ត្រីគឺជាផ្នែក​ដ៏សំខាន់នៃ​កម្លាំង​ចលករ​របស់ធនាគារ វីង ដែល​កំពុង​​បំពេញ​ការងារ​នៅ​ពេញ​ផ្ទៃ​ប្រទេស។ បច្ចុប្បន្ន បុគ្គលិកស្ត្រីមានចំនួនជិត ៤០% នៃបុគ្គលិកសរុប ដោយកំពុងបម្រើការងារក្នុងតួនាទីសំខាន់ៗជាច្រើនក្នុងផ្នែក​ដឹកនាំ បច្ចេកវិទ្យា និងប្រតិបត្តិការជាដើម។

លើសពីនេះ ស្ត្រីមានចំនួនរហូតដល់ជាង ៨០% នៃបណ្តាញភ្នាក់ងារធនាគារ វីង សរុបជាង ១២.០០០ នាក់ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុដល់ប្រជាជនក្នុងសហគមន៍។

 

Photo 2026 03 09 16 28 39

Photo 2026 03 09 16 28 38

 

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពបុគ្គលិកឱ្យកាន់តែប្រសើរឡើង កាលពីឆ្នាំមុន ធនាគារ វីង ក៏​បានសម្ពោធមជ្ឈមណ្ឌលហាត់ប្រាណថ្មីមួយនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដោយអនុញ្ញាតឱ្យបុគ្គលិកទាំងអស់អាចមកហាត់ប្រាណ និងចូលរួមថ្នាក់យូហ្គាក្រោយម៉ោងធ្វើការដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលនេះបំពាក់ដោយឧបករណ៍ទំនើបៗសម្រាប់ការពង្រឹងសុខភាព និងកម្លាំងពលំ​ ព្រមទាំងមានកន្លែង​ហាត់​យូហ្គា ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ចំពោះសុខុមាលភាពគ្រប់ជ្រុងជ្រោយនៅក្នុងកន្លែងធ្វើការ។

ធនាគារ វីង បន្តយកចិត្តទុកដាក់លើសមភាពយេនឌ័រ ការរីកចម្រើនក្នុងអាជីពការងារ និងសុខុមាលភាពនៅកន្លែងធ្វើការ តាមរយៈគោលនយោបាយជាក់លាក់ និងគំនិតផ្ដួចផ្ដើមនានាជាបន្តបន្ទាប់។ កម្មវិធីថែទាំសុខភាពក្នុងឱកាសទិវានារីអន្តរជាតិនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការលើកកម្ពស់បរិយាកាសការងារប្រកបដោយការគាំទ្រ និងបរិយាបន្ន ដើម្បីជំរុញភាពចម្រុះ ព្រមទាំងសុខុមាលភាពរបស់បុគ្គលិកគ្រប់រូប។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia