ក្រសួងការបរទេស៖ នេះជាសម្រង់សម្តី ពីថ្នាក់ដឹកនាំ ចំនួន១២ប្រទេស មកលើបទឈប់បាញ់ កម្ពុជា-ថៃ
Ping Chou EngJULY 30 2025215 views

ក្រោយពីមានជំនួបកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំកម្ពុជានិងថៃ ដែលមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសហរៀបចំដោយសហរដ្ឋអាម៉េរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន នៅប្រទេសម៉ាឡេស៊ី។

 

ជាលទ្ធផលកម្ពុជានិងថៃបានអនុវត្តបទឈប់បាញ់គ្នាឥតខណ្ឌ ដោយក្នុងនោះមានប្រទេសជាច្រើនបានគាំទ្រនិងស្វាមគន៍យ៉ាងខ្លាំងចំពោះ សមិទ្ធិផលសន្តិភាពនេះ។

 

ដូច្នេះខាងក្រោមនេះគឹជាសម្រង់សម្តីនិង ការគាំទ្ររបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃបណ្តាប្រទេសចំនួន១២លើសកលលោក មកកាន់ក្រសួងការបរទេសកម្ពុជា អំពីបទឈប់បាញ់ឥតលក្ខខណ្ឌ កម្ពុជា-ថៃ៖

 

. សហរដ្ឋអាមេរិក៖ ប្រសាសន៍របស់ឯកឧត្ដម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ​៖ ប្រទេសទាំងពីរបានឈានទៅដល់បទឈប់បាញ់ និងសន្តិភាព សូមអបអរសាទរទាំងអស់គ្នា

524627662 1142905024532444 5549612197458590697 N

 

 

. បារាំង៖ ប្រសាសន៍របស់ឯកឧត្ដម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ ដល់ពេលដែលសំឡេងកាំភ្លើងបានស្ងាប់ស្ងាត់ នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ។

525610938 1142915211198092 1412147972614899639 N

 

. ជប៉ុន៖ ប្រសាសន៍របស់ឯកឧត្ដម Iwaya Takeshi រដ្ឋមន្រ្ដីការបរទេសជប៉ុន ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ ជប៉ុន​ស្វាគមន៍​ដែល​កម្ពុជា​និង​ថៃ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ភ្លាមៗ​និង​គ្មាន​លក្ខខណ្ឌ។ប្រទេសជប៉ុនក៏សូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេស និងសហរដ្ឋអាមេរិកជាអ្នករៀបចំ។ រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​លើកទឹកចិត្ត​ទាំង​កម្ពុជា និង​ថៃ ឱ្យ​ជំរុញ​ការអនុវត្ត​ស្ថិរភាព​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​ការ​បន្ថយ​ស្ថានការណ៍ ដោយ​មានការ​សម្របសម្រួល​ជាមួយ​ប្រទេស​ពាក់ព័ន្ធ

525882709 1142916104531336 4745610741790588813 N

 

 

. អូស្រ្តាលី៖ ប្រសាសន៍របស់លោកជំទាវ Penny Wong រដ្ឋមន្រ្ដីការបរទេសអូស្រ្ដាលី ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ អូស្ត្រាលី​ស្វាគមន៍​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​និង​ថៃ​ចំពោះ​បទ​ឈប់​បាញ់​គ្នា​ភ្លាមៗ​និង​គ្មាន​លក្ខខណ្ឌ។​ យើង​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​គោរពវា និង​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​យូរអង្វែង និង​ដោយ​សន្តិវិធី

524186393 1142927027863577 8098611897032643494 N

 

 

. សហភាពអឺរ៉ុប៖ ប្រសាសន៍របស់លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ គឺជាគំហើញដ៏សំខាន់មួយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរជាច្រើនថ្ងៃ។ វាមានសារៈសំខាន់ណាស់ ដែលប្រទេសទាំងពីរអនុវត្តវាដោយស្មោះត្រង់។

524727462 1142928364530110 880173724988248721 N

 

 

. វៀតណាម៖ ប្រសាសន៍របស់ឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ ជំហាន​ដ៏​សំខាន់​មួយ​ដើម្បីកាត់​បន្ថយ​ការ​កើនឡើង និង​ការ​ស្ដារ​ឡើងវិញ​នូវ​សន្តិភាព និង​សន្តិសុខ

525921072 1142940901195523 5234475018256544721 N

 

. ចក្រភពអង់គ្លេស៖ ប្រសាសន៍របស់លោកជំទាវ Catherine West MP រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស​ចក្រភពអង់គ្លេស ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ចក្រភពអង់គ្លេសស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា ដែលសម្របសម្រួលដោយការដឹកនាំរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា និងគាំទ្រដោយប្រធានាធិបតី Trump។ នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​សន្តិភាព  ដែលគ្រប់​ភាគី​ត្រូវ​តែ​គោរព និង​គាំទ្រ​បទ​ឈប់​បាញ់

524723285 1142950697861210 4229670332230979697 N

 

 

. ម៉ាឡេស៊ី៖ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ដំណោះស្រាយដោយសន្តិវិធីនេះឆ្លុះបញ្ចាំងពីស្មារតីពិតនៃធម្មនុញ្ញអាស៊ានដែលត្រូវបានចាក់ឫសក្នុងការគោរពគ្នាទៅវិញទៅមក ការសន្ទនា និងការបដិសេធចំពោះអំពើហឹង្សាដែលជាប្រយោជន៍ដល់មនុស្សជាតិ។ ជា​ថ្មី​ម្តង​ទៀត អាស៊ាន​បញ្ជាក់​ពី​តួនាទី​របស់​ខ្លួន​ជា​កម្លាំង​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​និង​ជា​គោលការណ៍​នៅ​លើ​ឆាក​ពិភពលោក ដែល​ដឹកនាំ​ដោយ​ការទូត និង​ការ​ប្ដេជ្ញា​រួម​ចំពោះ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសថៃ និងកម្ពុជាដែលបានជ្រើសរើសផ្លូវនៃការទូត និងចំពោះប្រធានាធិបតី Donald Trump និងប្រធានាធិបតី Xi Jinping សម្រាប់ការគាំទ្រក្នុងន័យស្ថាបនាក្នុងការជំរុញគំនិតផ្តួចផ្តើមសន្តិភាពនេះ

 

525311846 1142973634525583 5089248961832272614 N

 

. អង្គការសហប្រជាជាតិ៖ ប្រសាសន៍របស់ឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ ខ្ញុំស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការបញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងការបន្ធូរបន្ថយភាពតានតឹង។ អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់

524748111 1142975127858767 5216052867978904669 N

 

១០. សាធារណរដ្ឋប្រជាមានិតចិន៖ ប្រសាសន៍របស់ឯកឧត្តម Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់ជំរុញការដោះស្រាយស្ថានការណ៍ដោយសន្តិវិធី។ ចិនសូម​សរសើរ​និង​ស្វាគមន៍​លទ្ធផល​នេះ

525350352 1143018024521144 771474251432915013 N

 

 

១១. នូវែលសេឡង់៖ ប្រសាសន៍របស់ឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ នូវែលហ្សេឡង់ស្វាគមន៍កិច្ចព្រមព្រៀងរបស់ថៃ និងកម្ពុជាចំពោះបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ហើយជំរុញឱ្យភាគីទាំងពីរគោរព និងរក្សាវា

525505659 1143303317825948 3786309380979912630 N

 

 

១២. ឥណ្ឌូនេស៊ី៖ ប្រសាសន៍របស់ឯកឧត្តម Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៖ បទ​ឈប់​បាញ់​នេះ​គឺ​ជា​គំហើញដ៏មាន​​សារៈសំខាន់​។ យើង​ចង់​ឲ្យ​អាស៊ាន​បន្ត​ប្ដេជ្ញា​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​ពិគ្រោះ ការ​ពិភាក្សា និង​ការ​ចរចា

 

525326850 1143297931159820 4658101177356246834 N

 

អត្ថបទដោយ៖ ពីង ​ជូអេង 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia