អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា ទទួលបានគោរមងារ ឧកញ៉ា
Bunthoeun KoemJUNE 1 20263.9 K views

លោកស្រីវេជ្ជបណ្ឌិត លឹម លីណា (Carolyne Pung ) អនុប្រធានក្រុមប្រឹក្សាភិបាល កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប (Canadia Integrated Group) ទទួលបានគោរមងារជា «ឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យ​ចុះកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

 

ការផ្ដល់គោរមងារ ឧកញ៉ា ជូនដល់លោកស្រីវេជ្ជបណ្ឌិត លឹម លីណា នេះបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

 

690047046 1283596160645081 8848774015809605551 N

 

សូមជម្រាបថា ឧកញ៉ាវេជ្ជបណ្ឌិត Carolyne Pung  បានកើតនៅក្នុងទីក្រុងភ្នំពេញ។ លោកស្រីបានចម្រើនវ័យ និងសិក្សានៅទីក្រុង Montreal ប្រទេសកាណាដា។ លោកស្រីបានបន្តការសិក្សាផ្នែកវេជ្ជសាស្រ្ត និងបានបញ្ចប់ថា្នក់អនុបណ្ឌិតក្នុងឆ្នាំ២០០០។ លោកស្រីមានជំនាញផ្នែកវេជ្ជសាស្រ្តគ្រួសារ និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Montreal នៅក្នុងឆ្នាំ២០០២។ លោកស្រីបានបំពេញវិជ្ជាជីវៈជាវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកឯកជនចំនួនពីរ នៅក្នុងប្រទេសកាណាដា គឺខេត្ត Quebec និងខេត្ត Ontario សំរាប់រយៈពេល ៥ឆ្នាំ។

 

នៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយគ្រប់គ្រងអាជីវកម្មនានា។ ដើម្បីបន្តការអនុវត្តន៍វិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ត លោកស្រីបានបម្រើការងារ​ក្រៅម៉ោងនៅគ្លីនិក International SOS Clinic Raffles Medical ក្នុងទីក្រុងភ្នំពេញរហូតដល់ឆ្នាំ២០២០។ លោកស្រីធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ក.អ ដែលជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តាំងពីឆ្នាំ២០១៣។

 

បច្ចុប្បន្ននេះឧកញ៉ាបណ្ឌិត លឹម លីណា កំពុងកាន់តួនាទីធំៗជាច្រើនក្នុងមុខជំនួញពហុវិស័យនៅកម្ពុជា រួមមានដូចជាអនុប្រធានក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប, អនុប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC, អភិបាលរបស់ធនាគារ កាណាឌីយ៉ា, សហស្ថាបនិក និងជា CEO មន្ទីរពេទ្យ អុីនធ័រឃែរ (Intercare Hospital) និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank)​ផងដែរ៕

 

707946660 122183197844876376 6266190244662369559 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia