ភ្នំពេញ — ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ — ល្ងាចមួយដែរពោរពេញទៅដោយសិល្បៈ និងការបង្ហាញនូវវប្បធម៌ បានប្រារព្ធឡើងនៅសាលាបុរីកោះពេជ្រ ជាមួយ «Carnegie in Cambodia: Julian Gargiulo & Princess Norodom Jenna» ដែលនាំមកនូវតន្ត្រីលំដាប់ពិភពលោក និងការបង្ហាញអត្ថន័យសិល្បៈកម្ពុជា។

រៀបចំដោយ Etoile Performing Arts ដោយមានការគាំទ្រពី ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC), ក្រុមហ៊ុន វឌ្ឍនៈ (Vattanac) និងដៃគូសហការ ព្រឹត្តិការណ៍នេះបានបង្ហាញនូវវប្បធម៌ដ៏សំខាន់មួយនៅក្នុងព្រឹត្តិការណ៏សិល្បៈរបស់រាជធានីភ្នំពេញ។

ការប្រគុំតន្ត្រីនេះមានការចូលរួមសម្តែងដោយអ្នកភ្លេងព្យាណូដ៏ល្បីល្បាញលើឆាកអន្តរជាតិ លោក Julian Gargiulo ដែលការសម្តែងរបស់គាត់បានរួមបញ្ចូលគ្នានូវជំនាញបច្ចេកទេស និងការចូលរួមរបស់ទស្សនិកជន។ ដោយសារតែការបកស្រាយតន្ត្រីដែលពោរពេញដោយអារម្មណ៍ និងវត្តមានលើឆាកដ៏ស្វាហាប់របស់លោក Gargiulo បានផ្តល់ជូននូវកម្មវិធីតន្ត្រីមួយដែលបង្កើតការចាប់អារម្មណ៍ទាំងចំពោះអ្នកស្តាប់តន្ត្រីបុរាណដែលមានបទពិសោធន៍ និងអ្នកស្តាប់តន្រ្តីថ្មីៗដូចគ្នា។

ដោយបានចូលរួមសម្តែងរួមគ្នា ព្រះនាងនរោត្តម ចេណ្ណា បាននាំមកនូវសិល្បៈដ៏ពិសេសមួយ ដែលឆ្លុះបញ្ចាំងពីទេពកោសល្យជំនាន់ថ្មីរបស់កម្ពុជាដែលចូលរួមជាមួយវេទិកាវប្បធម៌សកល។ ល្ងាចនេះក៏មានការសម្តែងដោយអ្នកចម្រៀង (Tenor) ឃួន សិទ្ធិស័ក្តិ (Khuon Sethisak) ដែលបង្កើនភាពសម្បូរបែបនៃកម្មវិធីជាមួយនឹងវត្តមានសំឡេងដ៏មានទេពកោសល្យ។ សិល្បករទាំងពីរបានបង្កើតការសន្ទនារវាងសិល្បៈអន្តរជាតិ និងនិងការបង្ហាញសមត្ថភាពក្នុងស្រុក។
កម្មវិធីតន្រ្តីសប្បុរសធម៌នេះបានស្វាគមន៍ភ្ញៀវកិត្តិយស រួមទាំងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទេសរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ឆែម គៀត ឫទ្ធី ព្រមទាំងរដ្ឋលេខាធិការ និងសមាជិកនៃអគ្គរាជទូតផ្សេងៗ។
ក្រៅពីសារៈសំខាន់ផ្នែកសិល្បៈរបស់វា ព្រឹត្តិការណ៍នេះក៏មានគោលបំណងសប្បុរសធម៌ផងដែរ ដោយប្រាក់ចំណូលគាំទ្រដល់គំនិតផ្តួចផ្តើមអប់រំតាមរយៈសាលាមិត្តភាពកម្ពុជា-ជប៉ុន និង Il Nodo Cambodia។
កម្មវិធីនាល្ងាចនោះក៏មាននូវការបើកសម្ពោធនៃការតាំងពិព័រណ៍វត្ថុបុរាណខ្មែរដែលបានប្រគល់មកវិញ «ពីធី» ដែលបានបង្ហាញដល់សាធារណជនជាលើកដំបូង។ ការតាំងពិព័រណ៍នេះនឹងបើកឡើងវិញជាមួយនឹងការចូលទស្សនាដោយឥតគិតថ្លៃពីថ្ងៃទី 22 ខែមេសា ដល់ថ្ងៃទី 4 ខែឧសភា ឆ្នាំ 2026 ចាប់ពីម៉ោង 2 រសៀល ដល់ម៉ោង 6 ល្ងាច។


