ករណីឧក្រិដ្ឋកម្មអនឡាញ បានគំរាមកំហែងជាបន្តបន្ទាប់ទៅកាន់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង Telegram ខណៈខាងក្រោមនេះជារូបភាពធំៗ ២ ដែលពួក Hacker បានប្រើប្រាស់ ដើម្បីបន្លំយកព័ត៌មានឯកជន លេខសម្ងាត់ ឬកុងធនាគាររបស់អ្នកប្រើប្រាស់៖
១/. ការបញ្ចូន Link ក្លែងបន្លំ (Phishing Link):
· ជនឆបោកបង្កើត Website មួយដែលមានរូបរាងដូចទំព័រផ្លូវការរបស់ធនាគារ ឬស្ថាប័នដែលគេកំពុងបន្លំ
· បន្ទាប់មកវាបញ្ជូន Link ទៅ Telegram Group, Message ផ្ទាល់ខ្លួន, ឬជាប្រកាសផ្សេងៗ ដោយភ្ជាប់ជាមួយពាក្យដូចជា៖ ការផ្ដល់ជូនពិសេស! ; បើករង្វាន់!! ; Update Account ; Security Check …
· ពេលអ្នកចុច Link ហើយបញ្ចូល Username និង Password វាដំណើរការបញ្ជូនព័ត៌មានទៅកាន់ជនឆបោកទាំងនោះ ដោយស្វ័យប្រវត្តិ។
២/. Malware/Spyware តាម Link:
· Link អាចផ្ទុកឯកសាររឺ App ដែលមាន Malware
· បើអ្នកដំឡើងឯកសារនោះ វានឹងផ្ញើលេខសម្ងាត់ One-Time Password (OTP) ទៅកាន់ទូរស័ព្ទរបស់អ្នក បើអ្នកចុចបំពេញលេខនោះ វាក៏ដូចជាការបើកដៃឱ្យគេចូលមកគ្រប់គ្រង គណនីរបស់អ្នក
សូមជម្រាបផងដែរថា ព័ត៌មានប្រភេទនេះមិនមែនសរសេរឡើងដើម្បីបំភ័យលោកអ្នកឡើយ គ្រាន់តែជាការចែករំលែកដើម្បីឱ្យលោកអ្នកអាចបង្ការនូវបញ្ហាអសុត្ថិភាពលើអ៊ីនធឺណេត។ សូមបង្កើនការប្រុងប្រយ័ត្នព្រោះប្រព័ន្ធអ៊ីធឺណេតទូលំទូលាយណាស់ មានតែការទទួលព័ត៌មានបានច្រើន និងបន្តសិក្សាអភិវឌ្ឍន៍ឱ្យទាន់សម័យបច្ចេកវិទ្យាជាប្រចាំទេ ទើបអាចជួយការពារខ្លួនឯងបាន។
ក្នុងនោះប្រសិនបើបងប្អូនទទួលរងនូវករណីក្លែងបន្លំ ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



