និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានប្រកាសជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ អាជីវកម្មចំនួន២ ដូចមានឈ្មោះខាងក្រោម បាននិងកំពុងធ្វើអាជីវកម្មដោយគ្មាន អាជ្ញាបណ្ណពី ន.អ.ប. នោះទេ។
១. ដីឡូតិ៍ ត្រពាំងទំន្លាប់ ទីតាំងគម្រោងស្ថិតនៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល

២. ហាងបញ្ចាំ សមិទ្ធិផល មានទីតាំងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ

គូសបញ្ជាក់ថា ដូចនេះ សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងខាងលើ ដែលអាច ធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្ន ខ្ពស់បំផុត។


