ជិតដាច់ឆ្នាំ២០២៥ ចង់ទិញឡានថ្មីខ្លាញ់គោតម្លៃក្រោម២ម៉ឺនដុល្លារ អាចសម្លឹងមើលយីហោល្បីៗ ២ នេះបាន
ធី ស្រីល័ក្ខNOVEMBER 13 20256.8 K views

ធ្មេចបើកៗឆ្នាំ២០២៥ ជិតកន្លងផុតហើយ សម្រាប់បងប្អូនដែលចង់ទិញឡានថ្មីខ្លាញ់គោតែមិនដឹងទិញឡានម៉ូដែលមួយណា ព្រោះនាពេលបច្ចុប្បន្ននេះឃើញថាមានក្រុមហ៊ុនឡានជាច្រើនបានផលិតរថយន្ត ស៊ីសាំងតិច ដើម្បីជួយបរិស្ថាន ហើយមានតម្លៃថោកសមរម្យដែលអ្នកមានលទ្ឋភាពល្មមៗក៏អាចទិញជិះបាន ដែរ។ ជាមួយគ្នានោះដែរ ថ្ងៃនេះចាបក្រហម សូមណែនាំនូវយីហោឡានល្បីៗ ២ ដែលកំពុងលក់ក្នុងតម្លៃក្រោម ២ម៉ឺនដុល្លារដែលសុទ្ធតែជាប្រភេទឡានថ្មីខ្លាញ់គោថែមទៀតផង។

 

.រថយន្ត SUZUKI សម្រាប់រថយន្ត SUZUKI CELERIO គឺជាយីហោជប៉ុនលក់ក្នុងតម្លៃត្រឹមតែ១៣,៩៨០ដុល្លារ ដែលរថយន្តមួយនេះគឺមានរចនាមកជាមួយភាពទំនើប និងទាន់សម័យ ជាមួយផ្នែកខាងក្នុងធំទូលាយជួយអោយការបើកបរ និងអ្នករួមដំណើរប្រកបដោយផាសុកភាព អ្វីដែលជាចំណុចពិសេសៗត្រូវបាន បំពាក់លើរថយន្ត SUZUKI CELERIO ដោយក្នុងនោះរួមមានដូចជា ស៊ីសាំងតិច,កម្លាំងម៉ាស៊ីន 1.0 Dual Jet,Engine Auto Stop Start System,បំពាក់កង់ទំហំ 15 inch-Alloy Wheel,ប្រព័ន្ធហ្វ្រាំង ABS,ប្រព័ន្ធទប់លំនឹង EPS,ប្រព័ន្ធសុវត្ថិភាព Hill Hold Control ,កាន់តែសុវត្ថិភាពជាមួយ Rear Parking Sensor។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 085 91 67 87។

១

. 𝐊𝐢𝐚 𝐏𝐢𝐜𝐚𝐧𝐭𝐨 𝐒៖ គឺជារថយន្តប្រភេទ City Car ៥កៅអីដែលមានម៉ាស៊ីនសាំង 1.0L ចំនួន៣ស៊ីឡាំង កម្លាំង៦៩សេះជិះ១០០គីឡូស៊ីសាំងប្រមាណ៤លីត្រ ហើយសម្រាប់រថយន្តមួយនេះគឺលក់ក្នុងតម្លៃ ១៥,៩៩៩ដុល្លារ។ អ្វីដែលជាពិសេសនោះរថយន្ត 𝐊𝐢𝐚 𝐏𝐢𝐜𝐚𝐧𝐭𝐨 𝐒 គឺមានមុខងារសុវត្ថិភាពដូចជាមានប្រព័ន្ធទប់លំនឹងអាចទប់ស្កាត់ការរអិល និងរក្សាលំនឹងរថយន្ត ជួយទប់រថយន្តមិនឲ្យរអិលថយក្រោយពេលធ្វើ ដំណើរលើចំណោត។

 

សម្រាប់រថយន្តនេះដែរ គឺងាយស្រួលបើកបរក្នុងទីក្រុងព្រោះវាជាប្រភេទរថយន្តដែលមានទំហំតូច បត់បែនបានល្អ (Tight Turning Circle) និងមានចង្កូតស្រាល ងាយស្រួលក្នុងការបើកបរក្នុងទីក្រុងដែលមានចរាចរណ៍កកស្ទះ និងងាយស្រួលចត។ វាអាចជួយសន្សំសំចៃប្រេងបានល្អព្រោះម៉ូដែលនេះជាធម្មតាប្រើម៉ាស៊ីនសាំងទំហំ 1.0L ឬ 1.2L ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃប្រេង។

 

គួរជម្រាបផងដែរថា ប្រសិនជាបងប្អូនទិញក្នុងឱកាសនេះគឺចំណេញលើចំណេញតែម្តងព្រោះមានការធានារយៈពេល ៥ឆ្នាំឬ 150,000km ក៏មានការប្ដូរប្រេងម៉ាស៊ីន Free រយៈពេល ២ឆ្នាំ ឬ ៤ដងសម្រាប់ព័ត៌មានលំអិតបន្ថែមអំពីរថយន្ត៖ 012790935 ( 𝐂𝐞𝐥𝐥𝐜𝐚𝐫𝐝 )/098745505 ( 𝐒𝐦𝐚𝐫𝐭 ) ៕

២

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia