បច្ចុប្បន្នការវិវត្តនៃទីផ្សាររថយន្តក្នុងស្រុកបាននាំមកនូវម៉ូដែលថ្មីៗដែលផ្ដល់នូវតម្លៃសមរម្យ និងសមត្ថភាពខ្ពស់ ដែលអាចជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើន។ ក្នុងនោះដែរ ប្រសិនបើអ្នកមានលុយត្រឹមតែជាង ១ ម៉ឺនដុល្លារក្នុងដៃ តែចង់ស្វែងរករថយន្តដែលទំនើប និងសន្សំសំចៃ ពេលនេះដែរយើងនឹងនាំប្រិយមិត្ដមកស្គាល់រថយន្ដ ៣ ម៉ូដែល ដោយក្នុងនោះរួមមាន៖
១. រថយន្ដ BYD Seagull
រថយន្ដ BYD Seagull ត្រូវបានផលិតឡើងជាមួយរចនាបថទាន់សម័យ និងស្អាតគួរឱ្យចាប់អារម្មណ៍។ រថយន្តនេះមានទំហំតូចសម្រាប់ការបើកបរនៅក្នុងទីក្រុងជាមួយនឹងការរចនាដែលផ្តល់នូវភាពងាយស្រួលក្នុងការចត និងបើកបរបានដោយឆ្លាតវៃ។
រថយន្ដមួយប្រភេទនេះ គឺប្រើប្រាស់អគ្គិសនីសុទ្ធ ដោយសាកថ្មមួយពេញអាចបើកបរបាន 300 គីឡូម៉ែត្រ។ តាមការបញ្ជាក់ពីក្រុមហ៊ុន BYD រថយន្ដមួយម៉ូដែលនេះដាក់លក់ក្នុងតម្លៃ 16,999 ដុល្លារ ជាពិសេសក៏មានការធានារយៈពេល 8 ឆ្នាំ ឬស្មើនឹងចម្ងាយបើកបរប្រមាណ 160,000 គីឡូម៉ែត្រផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰។

២. រថយន្ត Bingo S
រថយន្ត Bingo S គឺជាប្រភេទរថយន្ត SUV ខ្នាតតូចដែលត្រូវបានផលិតដោយក្រុមហ៊ុន Wuling ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ជាមួយរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងដើរដោយថាមពលអគ្ដិសនីសុទ្ធ ១០០ ភាគរយ។ ដោយក្នុងនោះតួរថយន្ដមានបណ្ដោយ ៤.២៦៥ ម៉ែត្រ ទទឹង ១.៧៨៥ ម៉ែត្រ និកម្ពស់ ១.៦ ម៉ែត្រ ខណៈគម្លាតកង២.៦១០ម៉ែត្រ។ មានបំពាក់នូវកាមេរ៉ា 540° មើលជុំវិញរថយន្ត ថ្មរថយន្តមានទំហំ 41.9 kWh ពោងសុវត្ថិភាពចំនួន ៤ គ្រាប់ស្តង់ដា បច្ចេកវិទ្យាអាគុយដ៏ទំនើក ស្តង់ដាគុណភាព PPB។

តាមការបញ្ជាក់ពីក្រុមហ៊ុន Wuling EV Cambodia រថយន្ដដ៏ស្រស់ស្អាតនេះត្រូវបានដាក់លក់ក្នុងតម្លៃ តម្លៃចាប់ ១៥ ៨០០ ដុល្លារទៅដល់ ១៧ ៨០០ ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 𝟬𝟭𝟬 𝟴𝟯 𝟱𝟬 𝟱𝟬| 𝟬𝟲𝟴 𝟴𝟯 𝟱𝟬 𝟱𝟬 ។
៣. រថយន្ដ GTV LIVAN
រថយន្ដ GTV LIVAN គឺជាប្រភេទរថយន្ដ SUV ផលិតឡើងដោយក្រុមហ៊ុន 𝐆𝐓𝐕 𝐌𝐎𝐓𝐎𝐑 ដែលបានសហការជាផ្លូវការជាមួយ 𝐋𝐈𝐕𝐀𝐍 𝐀𝐔𝐓𝐎 ដែលជាម៉ូឌែលមួយរបស់ក្រុមហ៊ុន 𝐆𝐞𝐞𝐥𝐲 𝐀𝐮𝐭𝐨 ដើម្បីបង្ហាញនូវម៉ូឌែលរថយន្ត 𝐒𝐔𝐕 ដែលថ្មីសន្លាងមួយនេះ។
រថយន្ត GTV LIVAN គឺបានបំពាក់ម៉ាស៊ីនទំហំ ១.៥ លីត្រ ដែលផ្ដល់កម្លាំងខ្លាំងល្មមសម្រាប់ការប្រើប្រាស់ទូទៅ ទាំងក្នុងក្រុង និងផ្លូវឆ្ងាយ។ ចំណុចខ្លាំងបំផុតគឺ ការសន្សំសំចៃប្រេងឥន្ធនៈ ដែលជួយកាត់បន្ថយចំណាយបានច្រើនសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។ ចំពោះតម្លៃដាក់លក់មានដូចខាងក្រោម៖
• តម្លៃតំឡើងនៅក្នុងស្រុក: $𝟏𝟕,𝟗𝟎𝟎
• ការបញ្ចុះតម្លៃពី 𝐋𝐈𝐕𝐀𝐍 𝐀𝐔𝐓𝐎: $𝟐,𝟎𝟎𝟎
• តម្លៃចុងក្រោយ: ត្រឹមតែ $𝟏𝟓,𝟗𝟎𝟎 ប៉ុណ្ណោះ។ បញ្ជាក់ការផ្តល់ជូននេះគឺមានត្រឹមតែ 𝟐𝟎𝟎 គ្រឿងប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ៖ 015 685 557 ៕



